ហេតុអ្វីបានជាឆ័ត្រតែង​តែ​បាត់​នៅ​ប្រទេស​ដែល​គេ​ចាត់​ទុក​ថា​មាន​សុវត្ថិភាព​ជាង​គេ​លើ​ពិភព​លោក?

ជប៉ុនជាប្រទេសដែលអ្នកអាចទុកកាបូបនៅហាងកាហ្វេ ហើយទៅបន្ទប់ទឹកដោយមិនខ្លាចបាត់។ ទោះបីជាអ្នកធ្វើ​បាត់​កាបូប​ដែល​មាន​ប្រាក់​ច្រើន​ក៏​ដោយ អ្នក​ដែល​រើស​បាន​នឹង​យក​ទៅ​កាន់​ប៉ុស្តិ៍​ប៉ូលីស។

ថ្វីត្បិតតែ មិនអាចបញ្ជាក់ថាមានសុវត្ថិភាព ១០០% ហើយយើងក៏មិនគួរសាកល្បងនោះដែរ។ ប៉ុន្តែបើនិយាយពីចំណុច​នេះ ជប៉ុន​មាន​មោទនភាព​ដែល​ខ្លួន​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​សុវត្ថិភាព​បំផុត​លើពិភព​លោក។

យ៉ាង​ណា​មិញ តើអ្នកដឹងទេថានៅជប៉ុនមានរបស់មួយតែងតែបាត់ច្រើនជាងគេដែរទេ? នោះគឺជាឆ័ត្រ។ 

ជា​ពិសេស ឆ័ត្រជ័រ vinyl ដែលមានលក់នៅហាងលក់ទំនិញ ហើយ​តែង​តែ​ត្រូវ​គេ​លួច​ច្រើន។ ចូរយើងស្វែងយល់ពី​មូល​​ហេតុ​​ដែល​ធ្វើ​​ឱ្យ​​ប្រជាជន​ជប៉ុន​​តែង​តែ​លួច​​ឆ័ត្រ​​ដូច្នេះ។

ឆ័ត្រ vinyl អាចរកទិញបានគ្រប់ទីកន្លែង

ភ្លៀងធ្លាក់មួយរំពេចពិតជារំខានខ្លាំងណាស់!

ប៉ុន្តែសូមកុំបារម្ភ ឆ័ត្រថ្លានេះនឹងដោះស្រាយគ្រប់បញ្ហាទាំងអស់។

ជប៉ុនមានប្រព័ន្ធហាងលក់ទំនិញជាង ៥៥.០០០ ហាង ដែលមានន័យថា អ្នកអាចទិញឆ័ត្របានយ៉ាងងាយនៅ​ពេល​ដែល​មាន​តម្រូវ​ការ ដោយ​មិន​ចាំ​បាច់​យក​តាម​គ្រប់​ពេល​នោះ​ទេ។

ជាមួយនឹងតម្លៃប្រហែល ៧០០ យ៉េន ឆ័ត្រត្រូវបានកំណត់ដោយតម្លៃសមរម្យ មិនខ្ពស់ហើយក៏មិនទាបពេកដែរ។

បញ្ហាត្រង់ថា ភាគច្រើនគ្រប់គ្នាប្រើឆ័ត្រថ្លាដែលមានការរចនាស្រដៀងគ្នា។

ទូដាក់ឆ័ត្រនៅហាងលក់ទំនិញក៏ជាបញ្ហាដែរ

ដើម្បីរក្សាឱ្យហាងបានស្អាត ភ្ញៀវតែងតែមានទម្លាប់ដាក់ឆ័ត្រនៅកន្លែងទុកឆ័ត្រមុខទ្វារមុនពេលចូលហាង។

នៅពេលដែលចេញពីហាងត្រូវយកឆ័ត្រតាម គេតែងតែជួបប្រទះស្ថានភាពដែលមិនដឹងថាត្រូវធ្វើយ៉ាងណា។ ព្រោះ​តែ​ការ​រចនា​ឆ័ត្រ​មាន​លក្ខណៈ​ស្រដៀង​គ្នា ដូច្នេះ​ងាយ​នឹង​ច្រឡំ​ណាស់ ដែល​ធ្វើ​ឱ្យ​រក​ឆ័ត្រ​របស់​ខ្លួន​មិន​បាន។

រហូតដល់ថ្នាក់មានមនុស្សអាក្រក់មួយចំនួនឆ្លៀត​យក​ឱកាសនេះ ធ្វើ​ពុតច្រឡំ ហើយយកឆ័ត្ររបស់អ្នកដទៃ។

ជប៉ុនជាប្រទេសដែលគេចាត់ទុកថាមានសន្តិភាព។

យ៉ាងណាមិញ ដើម្បីបញ្ឈប់ស្ថានភាព “ឆ័ត្របាត់” ដោយមិនដឹងពីមូលហេតុ យើងគួរតែកំណត់ឱ្យបានច្បាស់លាស់។ ឧទាហរណ៍​ដូច​ជា​បិទ​ផ្លាក ឬ​ប្រើ​ឆ័ត្រ​ដែល​មាន​ការ​រចនា​ដោយ​ឡែក ដូច្នេះ​យើង​អាច​នឹង​សម្គាល់​ឆ័ត្រ​របស់​ខ្លួន។

យើងមិនគួរទុកចិត្តលើជប៉ុនពេកនោះទេ ប៉ុន្តែត្រូវរៀបចំទុកដាក់ដោយខ្លួនឯង។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: