គន្លឹះ​ក្នុង​ការរើ​ផ្ទះ​ដែល​ប្រកបដោយ​ប្រសិទ្ធ​ភាព​បំផុត

នាខែមេសា និងខែតុលាជារយៈពេលដែលក្រុមហ៊ុនជប៉ុនមានការផ្លាស់ប្តូរបុគ្គលិកច្រើន។

ប្រហែលជាខាងផ្នែករបស់អ្នក ការសម្រេចផ្ទេរបុគ្គលិកក៏កំពុងត្រូវបានធ្វើឡើងដែលមែនទេ?

មិនថាអ្នកទៅដល់ទៅណានៅក្នុងប្រទេសជប៉ុន ឬប្រទេសវៀតណាម រួមទាំងកន្លែងជាច្រើនទៀតលើពិភពលោក សូម​អនុញ្ញាត​ឱ្យ SG Sagawa Vietnam រៀបចំការផ្លាស់ប្តូរទីតាំងសម្រាប់អ្នក។

យើងខ្ញុំមានសាខាចំនួន ១៥៤ កន្លែងនៅក្រៅប្រទេស។

បណ្តាញសកលរបស់យើងគ្របដណ្តប់រហូតដល់ទៅ ៣៨ ប្រទេស និងតំបន់។

យើងខ្ញុំសន្យាថា នឹងដឹងជញ្ជូនទំនិញដ៏មានតម្លៃរបស់អ្នកទៅកាន់កន្លែងជាច្រើននៅលើពិភពលោកប្រកប​ដោយ​សុវត្ថិភាព និង​គួរ​ឱ្យ​ទុក​ចិត្ត​បាន។

តើអ្នកនៅតែ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះការផ្លាស់ប្តូរផ្ទះឬ? សូមអនុញ្ញាតឱ្យយើងខ្ញុំជួយដល់លោកអ្នក។

ទោះបីជាយើងសប្បាយចិត្តនៅពេលដែលបានប្តូរទៅកាន់ទីក្រុងថ្មី ប៉ុន្តែបញ្ហារើផ្ទះពិតជាស្មុគស្មាញណាស់។

មានចំណុចពីរដែលគ្រប់គ្នាយល់ថារំខានបំផុតនោះគឺ ការវេចខ្ចប់ និងរៀបចំអីវ៉ាន់។

សូមអនុញ្ញាតឱ្យយើងខ្ញុំរៀបចំការងារទាំងអស់នេះសម្រាប់អ្នក។

ប្រសិនបើអ្នកមានរបស់របរធ្ងន់ៗដូចជាសៀវភៅ ឬចង់ឱ្យយើងរៀបចំគ្រឿងសង្ហារឹមដូចជាសាឡុង សូមកុំបារម្ភ យើង​នឹង​រៀប​ចំ​ដោយ​ប្រុង​ប្រយ័ត្ន។

ថ្វីត្បិតតែ ការរៀបចំវេចខ្ចប់របស់របរដោយខ្លួនឯងអាចកាត់បន្ថយរបស់ដែលមិនចាំបាច់ ប៉ុន្តែនេះជាការ​ងារ​ដែល​ពិបាក និង​​ចំណាយ​​ពេល​​ច្រើន។

របស់របរដែលងាយនឹងបែក សម្ភារៈបរិភោគត្រូវតែរុំដោយប្រុងប្រយ័ត្នជាមួយនឹងសម្ភារៈវេចខ្ចប់ ដើម្បីជៀសវាងការបែកបាក់ ហើយសម្លៀក​បំពាក់​ក៏​ត្រូវ​បត់​ឱ្យ​ស្អាត​ផង​ដែរ ដើម្បីកុំឱ្យជ្រួញបន្ទាប់ពីផ្លាស់ទៅផ្ទះថ្មី បើមិនដូច្នេះប្រាកដ​ជា​រំខាន​ណាស់។

បន្ទាប់ពីបានរើទៅកាន់កន្លែងថ្មី ហើយចាប់ផ្តើមរៀបចំអីវ៉ាន់ឡើងវិញ។ ទាំងនេះជាការងារដែលគួរឱ្យធុញទ្រាន់។

ដោយគ្រាន់តែគិតថា ត្រូវអ៊ុតសម្លៀកបំពាក់នៅថ្ងៃដែលរើទៅកន្លែងថ្មីក៏ធ្វើ​ឱ្យ​យើងបាត់បង់អារម្មណ៍សប្បាយរីក​រាយ​ទៅ​ហើយ។ 

នៅពេលដែលរើទៅដល់ទីក្រុងថ្មីមួយ យើងគ្រប់គ្នាតែងតែចង់ទៅស្វែងយល់ពីកន្លែងថ្មី។

ប៉ុន្តែពេលក្រឡេកមើលប្រអប់កាតុងដែលពេញទៅដោយរបស់របរ អារម្មណ៍រំភើបនោះនឹងរលាយបាត់ភ្លាមៗ។

ទោះបីជាអ្នកចេញទៅក្រៅគេចវេះមួយរយៈពេលក៏ដោយ នៅពេលដែលត្រឡប់មកផ្ទះវិញ អ្នកនៅតែត្រូវប្រឈមមុខ​នឹង​ប្រអប់​កាតុង​យ៉ាង​ច្រើន​ដែល​កំពុង​រង់​ចាំ។

ប្រសិនបើអ្នកប្រគល់ភារៈកិច្ចរៀបចំរបស់របរនេះឱ្យយើងខ្ញុំ យើងនឹងរៀបចំគ្រប់យ៉ាងស្របតាមតម្រូវការរបស់អ្នក។

ដោយសារនេះជាសេវាកម្មដែលមានជំនាញ ដូច្នេះរយៈពេលរៀបចំប្រាកដជាលឿន។

បន្ទាប់ពីនោះ អ្នកអាចចេញទៅក្រៅដោយសេរី ហើយរីករាយជាមួយនឹងបរិយាកាសទីក្រុងដោយអារម្មណ៍សប្បាយចិត្ត។

សូមជូនពរអ្នកទាំងអស់គ្នាសម្រាប់ការចាប់ផ្តើមនៅកន្លែងថ្មី។

យើងតែងតែរង់ចាំជួយដល់លោកអ្នករាល់គ្រប់តម្រូវការ។

SG Sagawa Vietnam នាំមកនូវសេវាកម្មប្រកបដោយវិជ្ជាជីវៈ និងយកចិត្តទុកដាក់។ សូមទំនាក់ទំនងមកកាន់យើង​ខ្ញុំ​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​បទ​ពិសោធន៍។

https://www.sagawa-vtm.com.vn

SG SAGAWA VIETNAM

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: