ការ​ពណ៌នា​គ្រប់​យ៉ាង និង​ទស្សនៈ​ចំពោះ​សោភ័ណភាព​របស់​ជន​ជាតិ​ជប៉ុន

Anime និង manga ជប៉ុនល្បីល្បាញនៅទូទាំងពិភពលោក ហើយក៏ជាតំណាងនៃវប្បធម៌ជប៉ុនផងដែរ។

ទោះបីជាប្រទេសផ្សេងទៀតក៏កំពុងអភិវឌ្ឍការផលិតស្រដៀងគ្នា ប៉ុន្តែមនុស្សជាច្រើនយល់ថា ជប៉ុនស្ថិតនៅកម្រិត​​មួយ​​ដែល​ខុស​ប្លែកទាំង​ស្រុង។

ចូរយើងស្វែងយល់អំពីភាពលេចធ្លោដែលធ្វើឱ្យគ្រប់យ៉ាងមើលទៅស្រស់ស្អាត។

ប្លាកែត

ប្លាកែតគឺជាសមាសធាតុដែលសំខាន់ក្នុងឈាម ដោយមានតួនាទីភ្ជាប់មុខរបួស។ ខាងក្រោមនេះជារូបភាពដែលបង្ហាញ​ពី​សកម្មភាព​ដ៏​អស្ចារ្យ​របស់វា។

បញ្ចូលសំឡេងតួអង្គ៖ ជីវប្រវត្តិ៖ Nagawa Maria

ប្រមូលផ្តុំត្រង់កន្លែងដែលសរសៃឈាមរងការខូចខាត។

បំពេញមុខរបួស និងបញ្ឈប់ការហូរឈាម។

នាវាចម្បាំង

Mogami (最上)

បញ្ចូលសំឡេងតួអង្គ៖ Suzaki Aya

Mogami គឺជានាវាចម្បាំងធុនធ្ងន់ត្រួតត្រាតាមសមុទ្រដែលនាំមុខគេ ដែល​ត្រូវ​បាន​រចនា និង​ធ្វើ​ឡើង​ដោយ​​កង​ទ័ព​ជើង​ទឹក​របស់​រាជវង្ស​ជប៉ុន។ ក្នុងនាមជានាវា​ត្រួតត្រាតាមសមុទ្រ Mogami ត្រូវបានបំពាក់ដោយយន្ត​ហោះ​ក្រោម​ទឹក Type 0 ​និង Zuiun (Paul) ផ្នែកខាងក្រោយ ដោយអនុញ្ញាតឱ្យអនុវត្តយុទ្ធសាស្ត្រស្តេរ៉េអូស្កុបរួម​បញ្ចូល​កម្លាំង​ភ្លើង គ្រាប់​បែក​បាញ់​នាវា និង​ការ​ប្រើ​ប្រាស់​យន្ត​ហោះ។

ខ្ញុំជាជនជាតិជប៉ុន ប៉ុន្តែបន្ទាប់ពីបានអានរួច ខ្ញុំក៏មិនយល់អ្វីដែរ។

មីក្រូវ៉េវ

ពិភពលោកចម្លែកដែល​គ្រប់​ឧបករណ៍​អេឡិចត្រូនិកលេចឡើងប្រៀបដូចជាស្រីស្អាត។

ចក្រភពអង់គ្លេសប្រែក្លាយទៅជាស្រីស្អាត!

ប្រហែលជាត្រូវ ក៏សមហេតុ​ផលដែរ…។

Oniko ជប៉ុន (Hinomoto Oniko)

នោះគឺជាពាក្យរើសអើងដែលប្រជាជន​ចិន​ប្រើសម្រាប់សំដៅលើជប៉ុន ដែលមានន័យថា “ជនជាតិជប៉ុនជាកូនរបស់​អារក្ស” ប៉ុន្តែ​បែរជាប្រែក្លាយទៅជាស្រីស្អាតម្នាក់។

ដូចជាគ្រូធ្មប់ ជនជាតិជប៉ុនមានវេទមន្តជប់ឱ្យគ្រប់យ៉ាងប្រែក្លាយទៅជាស្រស់ស្អាតផូរផង់ដូចជាស្រីស្អាត​​ចេញ​​ពី​រឿង​​ព្រេង​​និទាន។

តើនេះជាសក្ខីភាពនៃការច្នៃប្រឌិតដ៏អស្ចារ្យ ឬជាការបង្ហាញនូវវប្បធម៌ពិសេស អាចនិយាយបានថាប្លែក?

តាមគំនិតរបស់អ្នក តើទំនោរជប់គ្រប់យ៉ាងឱ្យប្រែក្លាយទៅជាស្រីស្អាតរបស់ជប៉ុនបង្ហាញពីអ្វី?

សូមកុំភ្លេចចែករំលែកប្រាប់ JAPO ទាំងអស់គ្នា។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: