ពិធីបុណ្យ​បាញ់​កាំជ្រួច​នៅ​ជប៉ុន និង​បទ​ពិសោធន៍​ដ៏​ពិសេស​ក្នុង​រដូវ​ក្តៅ

នៅពេលដែលរំលឹកដល់រដូវក្តៅនៅជប៉ុន មិនអាចមិនរំលឹកដល់ពិធីបុណ្យកាំជ្រួចឡើយ។

អាកាសធាតុក្តៅខ្លាំងធ្វើឱ្យយើងគ្រប់គ្នាចង់ទៅមើលកាំជ្រួចភ្លឺចែងចាំលើផ្ទៃមេឃ រំសាយកង្វល់ និងអារម្មណ៍ស្អុះស្អាប់​នៅ​រដូវ​ក្តៅ។

ពិធីបុណ្យបាញ់កាំជ្រួចរបស់ជប៉ុនមានប្រភពតាំងពីសម័យកាលដែលសាមូរ៉ៃគ្រប់គ្រងប្រទេស។

ដំបូងឡើយ កាំជ្រួចត្រូវបាននាំចូលពីប្រទេសចិន បន្ទាប់មកត្រូវបានអភិវឌ្ឍ និងកែលម្អដោយប្រជាជនជប៉ុន បាន​ក្លាយទៅ​ជា​ប្រភេទ​សិល្បៈ​ដ៏​ល្អ​ឥត​ខ្ចោះ។

ពិធីបុណ្យនេះមិនត្រឹម​តែមានភាពទាក់ទាញដោយសារតែដើមកំណើតយូរលង់ និងតម្លៃសិល្បៈពិសេសប៉ុណ្ណោះទេ រួម​​ទាំង​​ចំនួន​​កាំជ្រួច​​ដែល​​ត្រូវ​​បាញ់​​ជា​​រៀង​​រាល់​​យប់​​ផង​​ដែរ។

ពិធីបុណ្យកាំជ្រួចដ៏ធំបំផុតរបស់ជប៉ុនអាចនឹងបាញ់រហូតដល់ទៅ ៣ ម៉ឺនកាំជ្រួច ដែលបង្កើតបានជាការសម្តែងដ៏អស្ចារ្យ និង​ពិសេស​​បំផុត។

កម្លាំងនៃការបាញ់កាំជ្រួចពិតជាខ្លាំងណាស់។

ផ្ទះរបស់ខ្ញុំនៅជិតកន្លែងប្រារព្ធពិធីបុណ្យបាញ់កាំជ្រួច ហើយខ្ញុំចាំបានថា នៅពេលដែលបាញ់កាំជ្រួចម្តងៗ បង្អួចផ្ទះ​ញ័រ​យ៉ាង​ខ្លាំង ចំណែក​ឯ​ឆ្កែ​ចិញ្ចឹម​របស់​ខ្ញុំ​ខ្លាច​សំឡេង​ឮ​ខ្លាំង​ក្នុង​ទ្រង់​របស់​វា។

តាមបណ្តោយមាត់ទន្លេកន្លែងបាញ់កាំជ្រួច មើលកាំជ្រួចបាញ់ភ្លឺចែងចាំនៅលើផ្ទៃមេឃ។

រដូវក្តៅស្អុះស្អាប់ពិបាកទ្រាំ ប៉ុន្តែការបាញ់កាំជ្រួចដ៏អស្ចារ្យគឺជាលក្ខណៈពិសេសនៃរដូវក្តៅនៅជប៉ុន ដែលគ្រប់គ្នាគួរ​តែ​ទៅ​មើល​យ៉ាង​ហោច​ណាស់​ម្តង។

ខ្ញុំទទួលបានវីដេអូបាញ់កាំជ្រួចដ៏ស្រស់ស្អាតមួយដែលថតដោយ flycam នៅ Shibahara Miyu ហើយខ្ញុំបានបង្ហោះនៅ​លើ Youtube ។

អ្នកទាំងអស់គ្នាអាចចុចតំណភ្ជាប់ខាងក្រោមដើម្បីមើល។

កាំជ្រួចបាញ់នៅប្រទេសជាច្រើនជុំវិញ​ពិភពលោក ប៉ុន្តែ​បើ​និយាយ​ពី​ទំហំ និង​គុណភាព ជប៉ុន​តែង​តែ​ស្ថិត​នៅ​ក្នុងចំណាត់​ថ្នាក់​នាំ​មុខ។

កុំព្រោះតែអាកាសធាតុក្តៅ ហើយរំលងពេលវេលាមើលបាញ់កាំជ្រួចនៅជប៉ុន។ នេះជាពេលវេលាដែលល្អបំផុតសម្រាប់​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន ហើយរីករាយនឹងការបាញ់កាំជ្រួចដ៏អស្ចារ្យបំផុត ជាពិសេសអំឡុងពេលដែល​អត្រា​ប្តូរ​ប្រាក់​អំណោយ​ផល។

កាំជ្រួចជប៉ុនមិនត្រឹម​តែទាក់ទាញដោយសារភាពស្រស់ស្អាត និងអស្ចារ្យប៉ុណ្ណោះទេ ថែមទាំងទាក់ទាញដោយសាភាពច្នៃប្រឌិត និងពិសេសផងដែរ។

ខុសនឹងបណ្តាប្រទេសផ្សេងទៀត កាំជ្រួចរបស់ជប៉ុនអាចបង្កើតជារាងបេះដូង តួអង្គរឿងគំនូរជីវចល ឬរូបប្លែកៗជា​ច្រើន​ទៀត។

សូមអញ្ជើញមកកាន់ប្រទេសជប៉ុន ហើយស្វែងយល់ពីកាំជ្រួចប្លែកៗ និងគួរឱ្យចាប់អារម្មណ៍ ដើម្បី​ស្វែងរករូបភាព​កាំ​ជ្រួចដែល​អ្នកចូលចិត្ត។

ការសម្តែងបាញ់កាំជ្រួចសម្រាប់អ្នក

ក្នុងពិធីបុណ្យបាញ់កាំជ្រួចមួយចំនួន អ្នកអាចស្នើសុំបាញ់កាំជ្រួចពិសេសសម្រាប់ខ្លួន។

កាំជ្រួចជប៉ុនថែមទាំងបង្កប់អត្តន័យបួងសួងដល់បំណងប្រាថ្នា ដូច្នេះហើយ ការបាញ់កាំជ្រួចបួងសួងសុំឱ្យជោគ​ជ័យ​ក៏​ជា​គំនិត​ល្អ​ម្យ៉ាង​ដែរ។

ហើយ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជាង​នេះ​ទៀត​គឺសុំរៀបការដោយការបាញ់កាំជ្រួច។ ទៅលេងជប៉ុនជាមួយនឹង​គូស្នេហ៍​របស់​អ្នក មើល​កាំ​ជ្រួច​ដែល​បង្ហាញ​ពី​រូបភាព​មនុស្ស​ក្នុង​ចិត្ត ហើយ​សុំ​រៀប​ការ។

ជាការពិតណាស់ សុំរៀបការបែបនេះជាការបង្ហាញពីក្តីស្រលាញ់ដ៏​រ៉ូមែនទិក និង​កម្រ​មាន ឳកាសជោគជ័យប្រាកដជា​ខ្ពស់។

ប្រសិនបើអ្នកចង់ទទួលបានបទពិសោធន៍ដ៏អស្ចារ្យនេះ សូមទំនាក់ទំនងមកកាន់ TABIKOBO VIETNAM តាម​រយៈ​តំណ​ភ្ជាប់​ខាង​ក្រោម។

TABIKOBO VIETNAM នឹងរៀបចំកម្មវិធីសម្តែងដែលស្របតាមគោលបំណងរបស់អ្នក។

វីដេអូមើលការបាញ់កាំជ្រួច

https://youtu.be/iB5Q-e0ewmo

TABIKOBO VIETNAM

https://vn.tabikobo.com/vi/

TABIKOBO VIETNAM

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: