Furisode – ឈុតសម្លៀកបំពាក់ដែលបង្ហាញ​ពី​សម្រស់​យុវវ័យ​

សួស្តីអ្នកទាំងអស់គ្នា! នាងខ្ញុំ Mayu Tomita ដែលជាទូតតំណាងរបស់ JAPO ។

នៅថ្ងៃនេះ ខ្ញុំបានដើរលេងជុំវិញទីក្រុង Gifu ដោយស្លៀកឈុត Kimono Furisode ពណ៌ស្រស់ស្រាយ ដែលស័ក្តិសមបំផុត​សម្រាប់​រដូវ​ក្តៅ​នៅ​ជប៉ុន។

នៅពេលដែលរំលឹកដល់ kimono មានច្រើនប្រភេទខុសគ្នា។ ថ្ងៃនេះខ្ញុំនឹងណែនាំឈុត furisode ដែលខ្ញុំកំពុងស្លៀក។

និយាយអំពី Kimono Furisode

“袖 (そで)” (Sode) គឺជាពាក្យដែលប្រើសម្រាប់សំដៅលើផ្នែកដៃអាវរបស់សម្លៀកបំពាក់។

ដូចដែលអ្នកបានឃើញក្នុងរូបភាព Kimono ប្រភេទនេះមានដៃអាវវែង ដែលគេហៅថា “振り袖” (furisode) ។

ផ្នែកដៃអាវធំធ្វើឲ្យយើងមើលឃើញក្បាច់លំនាំកាន់តែច្បាស់ ហើយនៅពេលដែលធ្វើដំណើរ ដៃអាវនឹងយោលទៅ​យោល​មក បង្កើត​បាន​ជា​ភាព​ស្រស់​ស្អាត​ទន់​ភ្លន់។

Kimono Furisode ប្រភេទនេះត្រូវបានគេចាត់ទុកជាសម្លៀកបំពាក់លំដាប់ខ្ពស់បំផុត សម្រាប់នារីដែលមិនទាន់មាន​គ្រួសារ។

ទោះបីជាការស្លៀក yukata ក្នុងពិធីមង្គលការ ឬពិធីផ្លូវការត្រូវបានគេចាត់ទុកជាទង្វើមិនគួរសម ប៉ុន្តែសម្រាប់ Furisode មិន​ជា​បញ្ហា​នោះ​ទេ។

ម្យ៉ាងវិញទៀត Furisode ថែមទាំងមានក្បាច់រចនាលំនាំចម្រុះពណ៌ ស្រស់ស្អាត បង្ហាញពីភាពវ័យក្មេង សកម្ម និងភាព​ស្រស់​ស្អាត​របស់​មនុស្ស​ស្រី។

ស្លៀក Furisode ចូលរួមពិធីមង្គលការ អ្នកអាចនឹងលេចធ្លោជាងកូនក្រមុំទៅទៀត។

ប៉ុន្តែសូមកុំបារម្ភ គ្មាននរណាថាឲ្យអ្នកនោះទេ។

ដោយសារទំនោររៀបការយឺតកាន់តែច្រើនឡើងនៅជប៉ុន នារីវ័យក្មេងជាច្រើនខ្ទង់ ២០ ទៅ ៣០ ឆ្នាំក៏ចាប់ផ្តើមស្លៀក​ឈុត furisode នេះ​ដែរ។

សូមទទួលយកបទពិសោធន៍នៃការស្លៀកឈុត Kimono Furisode ដ៏ស្រស់ស្អាត និងយល់ពីអារម្មណ៍ស្អាតបែបប្រពៃណី​ជប៉ុន។

ទំនាក់ទំនងរវាងប្រវែងដៃអាវ និងរឿងរ៉ាវស្នេហា

មូលហេតុ​ដែលឈុតសម្លៀកបំពាក់នេះសម្រាប់តែនារីមិនទាន់រៀបការ ព្រោះថាដៃអាវមានទំនាក់ទំនងនឹងរឿង​រ៉ាវ​ស្នេហា។

នៅជប៉ុនកាលពីសម័យមុន ការដែលស្រ្តីសារភាពស្នេហ៍ចំពោះបុរសមិនត្រូវបានគេចាត់ទុកជាទង្វើល្អប៉ុន្មានឡើយ។

យ៉ាងណាមិញ ស្រ្តីក៏ចង់បង្ហាញពីក្តីស្រលាញ់ បញ្ចេញសញ្ញាប្រាប់ថាយល់ព្រម ឬបដិសេធចំពោះបុគ្គលនោះ។

ហើយនោះជាពេលដែលពួកគេប្រើចលនាដៃអាវដើម្បីប្រាប់ពីគោលបំណង។

សព្វថ្ងៃនេះ ក្នុងភាសាជប៉ុនមានពាក្យមួយហៅថា “ふられた” (furareta) ។

នៅពេលដែលនរណាម្នាក់សារភាពចំពោះបុគ្គលម្នាក់ទៀត ប៉ុន្តែត្រូវបដិសេធ ប្រជាជនជប៉ុនតែងតែប្រើពាក្យថា “ふられたー!” (furareta!) – បដិសេធ (ត្រូវ​បដិសេធ) ។ 

ដែលមានប្រភពមកពីសកម្មភាពគ្រវីដៃអាវ kimono (furisode) ។

ហើយមូលហេតុ​ដែលសម្រាប់តែស្រ្តី​មិនទាន់​រៀបការដើម្បីជៀសវាងបង្ក​ការ​យល់​ច្រឡំ​សម្រាប់បុរស។

ជាទូទៅ Kimono សម្រាប់ស្ត្រីដែលបានរៀបការរួចមានដៃអាវខ្លី។

នៅពេលដែលក្រឡេកមើលឈុតសម្លៀកបំពាក់នេះ បុរសអាចដឹងថា ស្រ្តីរូបនោះរៀបការហើយឬនៅ និងមិនតាមស្រលាញ់​ពួក​គេ។

ទោះជាយ៉ាងណា នៅតែមានបុរសមួយចំនួនខំប្រឹងតាមចែចង់ស្រ្តីដែលរៀបការហើយ។

Furisode ជាប្រភេទ kimono ដៃអាវវែងស្រស់ស្អាត និងប្រណិតបំផុត ដែលពាក់បានតែពេលនៅក្មេងប៉ុណ្ណោះ។

ថែរក្សាពេលវេលាដ៏ស្រស់ស្អាតទាំងនោះជាមួយនឹងរូបថតអនុស្សាវរីយ៍ ជា​អ្វី​ដែល​មិន​អាច​បំភ្លេច​បាន​ក្នុង​ជីវិតរបស់​អ្នក។

ចំពោះឈុត kimono ស្រស់ស្អាត មិនអាចខ្វះ obi (ខ្សែក្រវ៉ាត់) បានឡើយ។

ហើយម៉ូតខ្សែក្រវ៉ាត់ obi ដែលឆើតឆាយ ស្រស់ស្អាតកាន់តែបង្កើនភាពស្រស់ស្អាតដល់សម្លៀកបំពាក់។

សូមកុំភ្លេចទៅកាន់ប្រទេសជប៉ុន ហើយរក្សាទុកពេលវេលាដ៏អស្ចារ្យទាំងនោះជាមួយនឹងឈុតសម្លៀកបំពាក់ Furisode ដែល​មាន​ក្បាច់​រចនា​លំនាំ​សត្វ​ក្រៀល​ហោះ​ហើរ​លើ​មេឃ​ពណ៌​ខៀវ។

ជាមួយនឹង TABIKOBO VIETNAM – សេវាកម្មទេសចរណ៍ជប៉ុនដែលគួរឲ្យជឿទុកចិត្ត ថែរក្សាពេលវេលាដ៏ស្រស់ស្អាត​ជា​មួយ​នឹង​​ឈុតសម្លៀក​បំពាក់ kimono នៅ Gifu ។

TABIKOBO VIETNAM នឹងជួយដល់អ្នក​ក្នុង​ការ​ធ្វើ​ដំណើរ ដូចជាការរៀបចំគម្រោងរហូតទៅដល់កន្លែង។

Angelie Studio មានសេវាកម្មជួល kimono និងថតរូបដ៏ល្បីល្បាញនៅ Gifu អាចជួយឲ្យអ្នកជ្រើសរើសសម្លៀកបំពាក់​ដែល​ស័ក្តិ​សម​បំផុត និង​ជួយ​ស្លៀក kimono ផង​ដែរ។

ហើយជាការពិតណាស់ មិនអាចខ្វះវត្តមានរបស់ជាងថតរូប ដែល​នឹង​ចាប់​យកពេលវេលាដ៏ស្រស់ស្អាតរបស់អ្នកនោះ​ទេ។

ចូរទទួលយកបទពិសោធន៍ និងបង្ហាញរូបថតដ៏ស្រស់ស្អាតប្រាប់អ្នកទាំងអស់គ្នា។

 

TABIKOBO VIETNAM

https://vn.tabikobo.com/vi/

សហការថតរូប/សម្លៀកបំពាក់

Angelie

https://angelie16.com

Mayu Tomita

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: