វិធីសាស្រ្ត​អប់រំ​កូន​​ឱ្យ​ចេះ​គ្រប់​គ្រង​ប្រាក់​របស់​ប្រជាជន​ជប៉ុន

ប្រាក់ជារបស់ដែលសំខាន់ណាស់ ប៉ុន្តែប្រសិនបើយើងចាយវាយខ្ជះខ្ជាយ ប្រាកដ​ជា​ចំណាយ​អស់​យ៉ាង​លឿន។ ដូច្នេះ​តើ​អ្នក​បាន​រៀនអំ​ពី “តម្លៃ​នៃ​​ប្រាក់” ដែរ​ទេ?

ជាទូទៅនៅជប៉ុន “ការអប់រំផ្នែកហិរញ្ញវត្ថុ” ត្រូវបានអនុវត្តផ្ទាល់ក្នុងក្រុមគ្រួសារ។ ក្នុងអត្តបទថ្ងៃនេះយើងនឹង​ចែក​រំលែក​វិធីសាស្រ្ត​ដែល​ពេញ​និយម​មួយ​ចំនួន​ខាង​ក្រោម។

ពលកម្ម = ប្រាក់

សព្វថ្ងៃនេះមានវិធីសាស្រ្តរកប្រាក់ច្រើន ប៉ុន្តែតម្លៃពិតរបស់ប្រាក់ស្ថិតលើកម្លាំងពលកម្ម។ នេះជាអ្វីដែលសំខាន់ក្នុង​ការ​អប់រំ​របស់​គ្រួសារ​ជប៉ុន។

នៅជប៉ុនកុមារត្រូវបានបង្រៀនថា ប្រាក់ជាអ្វីម្យ៉ាងដែលមិនងាយរកបាននោះទេ ប៉ុន្តែវាគឺជាសមិទ្ធិផលនៃការ​ខិត​ខំប្រឹង​ប្រែង និង​លះ​បង់។

ប្រាក់ចំណាយប្រចាំខែដែលកុមារទទួលបានពីឪពុកម្តាយក៏រងឥទ្ធិពលដោយសារការខិតខំប្រឹងប្រែង និងសមិទ្ធផល​របស់​កុមារ​ផង​ដែរ។

ដូច្នេះហើយ ចំណុចនេះជួយ​ឱ្យ​កុមារខំប្រឹងរៀនសូត្រជាងមុន។

អាថ៌កំបាំងដែលជួយបង្កើនប្រាក់ចំណាយប្រចាំថ្ងៃសម្រាប់ប្អូនៗនៅជប៉ុន

ចង់បានប្រាក់ចាយវាយបន្ថែមគឺជារឿងធម្មតា ដូច្នេះតើត្រូវធ្វើយ៉ាងណា? ត្រូវហើយ គ្រាន់តែធ្វើការងារផ្ទះបន្ថែម ទាំង​នោះ​គឺ “ជួយ​ការ​ងារ​ផ្ទះ” ។

ម្តាយរវល់ខ្លាំងណាស់ ដូច្នេះកូនៗតែងតែជួយការងារផ្ទះម្តាយដូចជាសម្អាត បោកគក់ ចម្អិនអាហារ និងទិញទំនិញ។ កុមារទទួលបានប្រាក់ចាយវាយដែលប្រៀបដូចជាប្រាក់រង្វាន់សម្រាប់ការងារទាំងនេះ។

សុំជួយធ្វើការងារផ្ទះមុននឹងត្រូវម្តាយហៅក៏ជាចំណុចល្អផងដែរ ចំណុចនេះស្រដៀងនឹងការងារក្នុងសង្គមដែរ។

ពិបាកទិញរបស់ដែលខ្លួនចូលចិត្ត

ថ្វីត្បិតតែ អាចរកប្រាក់តាមវិធីនេះ ប៉ុន្តែដោយឡែកខ្ញុំផ្ទាល់ក៏ពិបាកនឹងទិញរបស់ដែលខ្លួនចូលចិត្តដែរ។

ឧទាហរណ៍ដូចជានាឡិកា Nintendo មានតម្លៃថ្លៃ។ បន្ទាប់ពីខិតខំប្រឹងប្រែងជួយការងារផ្ទះ នៅទីបំផុតខ្ញុំក៏អាច​ទិញ​នាឡិកា Nintendo ហើយ​នៅ​ពេល​នេះ​ខ្ញុំ​ស្រលាញ់​វា​ខ្លាំង​ណាស់។ ទាំង​នេះ​គឺ​ជា “ការ​​ឱ្យ​​តម្លៃ​​ចំពោះ​​របស់​របរ” ។

មេរៀននិយាយពី “ការ​ឱ្យ​តម្លៃ​ចំពោះ​របស់របរ” ពិតជាសំខាន់ខ្លាំងណាស់សម្រាប់កុមារ។ នៅពេលដែលកុមារចេះឱ្យ​តម្លៃ​ចំពោះ​របស់​ដែល​ខ្លួន​មាន ប្អូនៗ​នឹង​ប្រើរបស់នោះ​ដោយយកចិត្តទុកដាក់ និងមិន​ខ្ជះខ្ជាយ។

ការអប់រំផ្នែកហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតទម្លាប់គ្រប់គ្រងប្រាក់ឱ្យបានត្រឹមត្រូវ និងប្រើប្រាស់ប្រាក់​យ៉ាង​មាន​ប្រសិទ្ធភាព។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: