ហេតុ​​អ្វី​បាន​ជា​ជប៉ុន​ត្រូវ​ចំណាយ ៧៥ ពាន់​លាន​យ៉េន​ដើម្បី​ការ​ពារ​ថ្ម​មួយ?

ជប៉ុនត្រូវបានគេស្គាល់ថា​ជា​ប្រទេស​កោះដែលហ៊ុំ​ព័ទ្ធ​ទៅដោយសមុទ្រ ជាកន្លែងដែលវិស័យនេសាទ​អភិវឌ្ឍ​យ៉ាង​ខ្លាំងក្លា។

ដើម្បីការពារវិស័យនេសាទនេះ រដ្ឋាភិបាលជប៉ុនកំពុងខិតខំប្រឹងប្រែងការពារកោះមួយ ឬអាចនិយាយបានថា ជាថ្មដែលមានឈ្មោះហៅថា Okinotori shima ។

យោងតាមភូមិសាស្ត្រ Okinotori shima ជាកម្មសិទ្ធិនៃទីក្រុងតូក្យូ ប៉ុន្តែវាស្ថិតនៅឆ្ងាយពីទីប្រជុំជនចម្ងាយ ១.៧០០ គីឡូម៉ែត្រ។ 

នេះជាកោះថ្មីដែលបង្កើតឡើងដោយសកម្មភាពភ្នំភ្លើងក្រោមដី ហើយព្រឹត្តិការណ៍នេះនាំមកនូវអត្ថប្រយោជន៍ដល់ជប៉ុន​ទាក់​ទង​នឹង​ការ​ពង្រីក​ទឹក​ដី។

នៅពេលដែលកោះថ្មីមួយលេចឡើង ជប៉ុន​មាន​សិទ្ធិ​កាន់កាប់កោះស្របតាមច្បាប់​អន្តរជាតិ។ ចំណុចនេះធ្វើឱ្យមាន​ការ​ពង្រីក​តំបន់ EEZ (តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ) របស់​ជប៉ុន​នៅ​ជុំវិញ​កោះ។

ទំហំដែនសមុទ្ររបស់ជប៉ុនមានរហូតដល់ទៅ ៤០ ម៉ឺនគីឡូម៉ែត្រ​ការ៉េ។

តំបន់នេះត្រូវបានជប៉ុនវិនិយោគទឹកប្រាក់យ៉ាងច្រើនរហូតដល់ ៧៥ ពាន់លានយ៉េនក្នុងគោលបំណងប្រើប្រាស់ផ្តាច់​មុខ។

ជាធម្មតាកោះ Okinotori នេះអាចហៅថាកោះ ប៉ុន្តែនៅពេលដែលជំនោរឡើងខ្ពស់ កម្រិតទឹកឡើងដល់ ១៦ សង់ទីម៉ែត្រ បាន​ធ្វើ​ឱ្យ​វា​មើល​ទៅ​លែង​ជា​កោះ​ទៀត​ហើយ ប៉ុន្តែ​គ្រាន់​តែ​ជា​ថ្ម​មួយ​ប៉ុណ្ណោះ។

យ៉ាងណាមិញ តាមនិយមន័យភាពខុសគ្នារវាង “ថ្ម” និង “កោះ” ត្រង់ថា “តើវាខ្ពស់ជាងនីវ៉ូទឹកសមុទ្រដែរឬអត់” ។ ដូច្នេះ​ហើយ Okinotori ត្រូវតែ​លិច​ក្រោម​ទឹក​ទាំង​ស្រុង។

ម្យ៉ាងវិញទៀត យោងតាមច្បាប់អន្តរជាតិ កោះនេះមិនអាចជួសជុល ឬពង្រីកបានទេ ព្រោះវាត្រូវបានកំណត់ថាជាទ្រព្យ​ដែល “បង្កើត​ឡើង​ដោយ​ធម្មជាតិ” ។

ដូច្នេះហើយ ជប៉ុនបាន​ដាក់ចេញគម្រោងយ៉ាងពិសេសមួយ “ជា​ជាង​ការ​ដែល​បារម្ភ​ថា​កោះ​នឹងលិច ចូរ​យើង​ជួស​ជុល​​តំបន់​​​ជុំវិញ​​ដើម្បី​​កុំ​​ឱ្យ​​វា​​លិច” ។

ជប៉ុនប្រើប្រាស់បេតុងដើម្បីពង្រឹង និងរៀបចំឧបករណ៍បាំងរលក ដើម្បីបំបាត់ផលប៉ះពាល់ដែលបណ្តាលមក​ពី​រលក​នៅ​​កន្លែង​​ដែល​​លិច ១៦ សង់ទីម៉ែត្រ​​ពេល​​ជំនោរ​​ឡើង​​ខ្ពស់។ 

ចិននិយាយថា មិនអាចហៅថាកោះសិប្បនិម្មិតបាន​ទៀតឡើយ ហើយ​ខ្ញុំ​គិត​ថា ទស្សនៈនោះគឺត្រឹមត្រូវ។

យ៉ាងណាមិញ ដោយសារការខិតខំប្រឹងប្រែងទាំងនេះ Okinotori ត្រូវបានទទួលស្គាល់ថាជាទឹកដីរបស់ជប៉ុន ដែល​ជួយ​​ជប៉ុន​ការ​ពារ​ដែន​ទឹក​ដ៏​ធំ។

ហេតុអ្វីបានជាជប៉ុនត្រូវការតំបន់នេះ? 

មូលហេតុ​ដំបូងគឺប្រភពធនធាននេសាទ

នៅទីនេះសម្បូរទៅដោយប្រភេទត្រីធូណា ប្រជាជនជប៉ុនចូលចិត្តបរិភោគត្រីធូណា ដូច្នេះហើយ នេះជាប្រភពធន​ធាន​ដ៏​សំខាន់​បំផុត។

មូលហេតុទីពីរគឺសក្តានុពលសម្រាប់ការជីកយករ៉ែ

នៅកន្លែងនេះសូម្បូរទៅដោយបរិមាណកូប័ល និងម៉ង់ហ្គាណែស ជាវត្ថុធាតុដើមដែលសំខាន់សម្រាប់ឧស្សាហកម្ម។

ការផលិតវត្ថុធាតុដើមសំខាន់ៗក្នុងស្រុកមានសារៈសំខាន់ខ្លាំងណាស់។

ម្យ៉ាងវិញទៀត ដោយសារភាពខុសគ្នារវាងសីតុណ្ហភាពផ្ទៃទឹក និងទឹកសមុទ្រជ្រៅជុំវិញកោះ (ប្រហែល ២៨°C ពេញមួយ​ឆ្នាំ) នៅ​កន្លែង​នេះ​អាច​ទាញ​យក​ថាម​ពល​តាម​រយៈ​សីតុណ្ហភាព​ខុស​គ្នា​នេះ ឬ​ហៅ​ថា “ការ​​បង្កើត​​ថាម​​ពលកំដៅ​​មហា​សមុទ្រ” ។

កម្ពស់ទឹកសមុទ្រកំពុងកើនឡើងដោយសារតែការប្រែប្រួលអាកាសធាតុ។

តើយើងអាចបន្តហៅថ្មនេះថាជាកោះរហូតដល់ពេលណា?

បញ្ហា​នេះ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​អនាគត​របស់​ជប៉ុន ហើយ​រដ្ឋាភិបាល​ក៏​កំពុងខិតខំ​ប្រឹងប្រែង​ការពារ​កោះ​នេះផង​ដែរ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: