ប្រាក់យ៉េនធ្លាក់ចុះ៖ ភាព​រីក​រាយ​របស់​ភ្ញៀវ​ទេស​ចរណ៍​បរទេស – ភាព​សោក​សៅ​របស់​ប្រជាជន​ជប៉ុន?

ជប៉ុនកំពុងប្រឈមនឹងអត្រាប្រាក់យ៉េនធ្លាក់ចុះបើប្រៀបនឹងប្រាក់ដុល្លារ ស្ថានភាពនេះគេហៅថា “ប្រាក់យ៉េនខ្សោយ” ដែល​កំពុង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ជប៉ុន​​ឈាន​​ដល់​​ដំណាក់​​កាល​​ផ្លាស់​​ប្តូរ​​យ៉ាង​​ខ្លាំង។

វិស័យទេសចរណ៍ជប៉ុនផ្ទុះ (ទេសចរណ៍ inbound) ឈានដល់ទំហំ ៧ ពាន់ពាន់លានយ៉េន។

សម្រាប់ភ្ញៀវទេសចរណ៍បរទេសដែលទៅកាន់ប្រទេសជប៉ុន អត្រាប្តូរប្រាក់យ៉េនធ្លាក់ចុះគឺជាដំណឹងល្អ។ កាល​ពី​ឆ្នាំ​មុន ផលិត​ផល​ជប៉ុន​មួយ​ដែល​តម្លៃ ១០០ ដុល្លារ សព្វថ្ងៃសល់តែ ៧០ ដុល្លារប៉ុណ្ណោះ។

ស្រដៀងគ្នាដែរ តម្លៃសណ្ឋាគារនៅពេលដែលប្តូរទៅជាដុល្លារក៏ធ្លាក់ចុះផងដែរ ដូច្នេះហើយ នេះជាឳកាសដ៏ល្អសម្រាប់​ទៅ​លេង​ជប៉ុន។

ភោជនីយដ្ឋានជាច្រើនក៏ទទួលស្វាគមន៍ភ្ញៀវបរទេស តម្លៃក៏នឹងកើនឡើង ប៉ុន្តែដោយសារតម្លៃប្រាក់យ៉េនធ្លាក់ចុះ ដូច្នេះចំណុចនេះមិនប៉ះពាល់ច្រើនដល់ភ្ញៀវបរទេសនោះទេ។

តើប្រជាជនជប៉ុនកំពុងធ្លាក់ក្នុងភាពសោកសៅមែនទេ?

ប្រជាជនជប៉ុនរកប្រាក់ដោយផ្អែកលើប្រាក់យ៉េន។

ប្រាក់ខែស្ទើរតែមិនឡើងនោះទេ។

ក្នុងបរិបទតម្លៃឡើងថ្លៃ ជីវភាពកាន់តែពិបាកគឺជារឿងធម្មតា។

ជាក់ស្តែងនៅជប៉ុនវិស័យស្សាហកម្មជាច្រើន រួមទាំងវិស័យម្ហូបអាហារ មិនអាចផ្គត់ផ្គង់ដោយខ្លួនឯងបាន ហើយប្រសិន​បើ​តម្លៃ​ទំនិញ​នាំ​ចូល​កើន​ឡើង ពិត​ណាស់ តម្លៃផលិតផលជាច្រើនទៀតក៏នឹងកើនឡើងផងដែរ។ 

កាលពីមុន អត្រាប្តូរប្រាក់យ៉េនរបស់ជប៉ុនធ្លាប់ទាបជាងសព្វថ្ងៃនេះ ប៉ុន្តែដោយសារឧស្សាហកម្មជាច្រើនមានលទ្ធភាព​ផ្គត់​ផ្គង់​ដោយ​ខ្លួន​ឯង ដូច្នេះ​ស្ថាន​ភាព​ប្រាក់​យ៉េន​ធ្លាក់​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​រឿង​ល្អ។

យ៉ាងណាមិញ សព្វថ្ងៃស្ថានភាពសេដ្ឋកិច្ចរបស់ជប៉ុនបានផ្លាស់ប្តូរទាំងស្រុង ដែលធ្វើឲ្យពួកគេធ្លាក់ក្នុងស្ថានភាពពិបាក​យ៉ាង​ខ្លាំង។

កង្វះកម្លាំងពលកម្ម

នៅជប៉ុន មនុស្សជាច្រើនមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ចូលមកធ្វើការក្រោមទម្រង់អ្នកហាត់ការផ្នែកបច្ចេក​ទេស។

ថ្វីត្បិតតែ ចំនួនប្រាក់ជប៉ុនដែលពួកគេទទួលបាននៅដដែល ប៉ុន្តែនៅពេលដែលពួកគេផ្ញើប្រាក់ទៅប្រទេស តម្លៃនឹង​ធ្លាក់​ចុះ​ដោយ​សារ​អត្រា​ប្តូរ​ប្រាក់ ដែល​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​មិនចង់ធ្វើការនៅប្រទេសជប៉ុន។

ដូច្នេះហើយ ប្រសិនបើមិនដំឡើងប្រាក់ខែនឹងបណ្តាលឱ្យកើតមានស្ថានភាពខ្វះខាតប្រភពធនធានមនុស្ស ហើយនេះ​ក៏​ជា​កត្តា​មួយ​ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ជប៉ុន​ចុះ​ខ្សោយ​ផង​ដែរ។

ចុះវិស័យទេសចរណ៍យ៉ាងម៉េចវិញ?

បច្ចុប្បន្នវិស័យសណ្ឋាគារជប៉ុនកំពុងដំណើរការដោយផ្អែកលើការទាក់ទាញភ្ញៀវទេសចរណ៍​បរទេស​មួយ​ចំនួន​ធំ និង​ផ្តល់​​ឱ្យ​​ពួក​​គេ​​នូវ​​សេវាកម្ម​​ស្នាក់​​ក្នុង​​តម្លៃ​ខ្ពស់។

ដូច្នេះហើយ ការផ្តល់សេវាកម្មស្នាក់នៅក្នុងតម្លៃថោកសម្រាប់ភ្ញៀវទេសចរណ៍ជប៉ុនកាន់តែពិបាក។

នៅជប៉ុនមានសេវាកម្មវប្បធម៌មួយដែលគេហៅថា ដំណើរកម្សាន្តខាងក្រៅ (修学旅行) ដែលត្រូវបានរៀបចំឡើងសម្រាប់សិស្សអនុវិទ្យាល័យឆ្នាំទីពីរ និងសិស្សវិទ្យាល័យឆ្នាំទីពីរ។

នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលសិស្សានុសិស្សទាំងអស់ចូលរួមដំណើរកម្សាន្ត និងបង្កើតអនុស្សាវរីយ៍ដ៏ស្រស់ស្អាត។

យ៉ាងណាមិញ ថ្មីៗនេះ មានករណីកាន់តែច្រើនឡើងៗ ដែលតំបន់ទេសចរណ៍មិនអាចទទួលភ្ញៀវទេសចរណ៍តាមទម្រង់​ទេស​ចរណ៍​នេះ។

វិស័យភោជនីយដ្ឋាន និងសណ្ឋាគារជប៉ុនកាន់តែនិយមការអនុវត្តតម្លៃខុសគ្នាសម្រាប់ភ្ញៀវទេសចរណ៍បរទេស និង​​ប្រជាជន​​ក្នុង​​ស្រុក។

ទោះជាយ៉ាងណា បច្ចុប្បន្នដោយសារតែផ្អែកលើប្រភពផ្គត់ផ្គង់ និងកម្លាំងពលកម្មពីបរទេស ការ​អនុវត្ត​នេះ​ក៏​នៅមាន​កម្រិត​ផង​ដែរ។

ដូច្នេះហើយ ទោះបីជារដ្ឋាភិបាលជប៉ុន​បាន​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ច្រើន​ក៏​ដោយ ប៉ុន្តែ​ស្ថាន​ភាព​ប្រាក់​យ៉េន​ធ្លាក់​ថ្លៃនៅ​តែ​មិន​អាច​បញ្ឈប់​បាន។

សំណួរសួរថា តើនៅពេលណាសេដ្ឋកិច្ចជប៉ុននឹងងើបឡើងវិញ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: