ការចាក់ម្ជុលវិទ្យាសាស្ត្រ៖ មានអត្ថប្រយោជន៍ល្អចំពោះសុខភាព និងស្មារតី
មនុស្សជាច្រើនភ័យខ្លាចការប្រើប្រាស់ម្ជុលវិទ្យាសាស្ត្រ ហើយមានចម្ងល់ចំពោះប្រសិទ្ធភាពនៃវិធីសាស្ត្រនេះ។
ក្នុងអត្តបទថ្ងៃនេះនឹងពន្យល់លម្អិតចំពោះការចាក់ម្ជុលវិទ្យាសាស្ត្រ ដែលជួយឱ្យអ្នកយល់កាន់តែច្បាស់អំពីរបៀបដំណើរការ និងអត្ថប្រយោជន៍នៃការចាក់ម្ជុលវិទ្យាសាស្ត្រ។
មុននឹងស្វែងយល់ចំពោះប្រសិទ្ធភាព ចូរយើងស្វែងយល់ពីអ្វីដែលការចាក់ម្ជុលវិទ្យាសាស្ត្រនាំមកសម្រាប់រាងកាយ។
ប្រសិទ្ធភាពនៃការចាក់ម្ជុលវិទ្យាសាស្ត្រ
ការចាក់ម្ជុលវិទ្យាសាស្ត្រមិនមែនជាវិធីសាស្រ្តដែល “ចាក់ត្រង់កន្លែងណាក៏បាន” នោះទេ។
ប្រសិទ្ធភាពនៃការចាក់ម្ជុលវិទ្យាសាស្ត្រអាស្រ័យទៅលើការកំណត់កន្លែងដែលត្រឹមត្រូវបំផុតសម្រាប់ចាក់ម្ជុលវិទ្យាសាស្ត្រ។
មនុស្សជាច្រើនយល់ច្រឡំថា ការចាក់ម្ជុលវិទ្យាសាស្ត្រគឺគ្រាន់តែ “ចាក់ត្រង់កន្លែងដែលឈឺ” ប៉ុណ្ណោះ។
យ៉ាងណាមិញ នេះជាគំនិតដែលខុសទាំងស្រុង។
ការចាក់ម្ជុលវិទ្យាសាស្ត្រត្រូវតែធ្វើឡើងដោយវេជ្ជបណ្ឌិតដែលមានជំនាញ និងបទពិសោធន៍ ដោយផ្អែកលើគោលការណ៍ឱសថបុរាណចិន ដើម្បីកំណត់កន្លែងដែលត្រូវចាក់ម្ជុលវិទ្យាសាស្ត្រ។
ដូច្នេះហើយ នៅជប៉ុននេះជាការងារដែលតម្រូវឲ្យមានសញ្ញាបត្រជាតិ។
នៅគ្លីនិក Saiki យើងខ្ញុំមានមោទនភាពដោយនាំមកនូវសេវាកម្មចាក់ម្ជុលវិទ្យាសាស្ត្រដែលមានគុណភាពខ្ពស់ ជាមួយនឹងក្រុមវេជ្ជបណ្ឌិតជនជាតិជប៉ុនមានបទពិសោធន៍ និងវិញ្ញាបនបត្រផ្នែកវេជ្ជសាស្រ្ត។
ប្រភេទម្ជុលដែលប្រើអាស្រ័យលើស្ថានភាព និងកន្លែងដែលត្រូវការចាក់ម្ជុលវិទ្យាសាស្ត្រ។ ម្ជុលវិទ្យាសាស្ត្រដែលប្រើគឺស្តើង និងស្រួច មានទំហំប៉ុនសរសៃសក់ ដែលជួយកាត់បន្ថយអារម្មណ៍ឈឺចាប់ពេលចាក់ចូលស្បែក។
ភាគច្រើនការចាក់ម្ជុលវិទ្យាសាស្ត្រមិនឈឺនោះទេ ប៉ុន្តែអ្នកអាចនឹងមានអារម្មណ៍ឈឺឆៀបៗ ឬដូចម្ជុលចាក់ប៉ុន្មាននាទីអំឡុងពេលម្ជុលចាក់ចូលស្បែក។
ទោះជាយ៉ាងណា នៅពេលដែលចាក់ម្ជុលវិទ្យាសាស្ត្រត្រង់ចំណុចដែលបង្កឱ្យមានជំងឺ រាងកាយនឹងឆ្លើយតបដោយបង្កើតអារម្មណ៍ “ពិសេស” ។
សូមទុកចិត្តព្រោះថាភាពឈឺចាប់ដែលបណ្តាលមកពីការចាក់ម្ជុលវិទ្យាសាស្ត្រខុសនឹងអ្វីដែលអ្នកគិត។
ប្រសិទ្ធភាពនៃការចាក់ម្ជុលវិទ្យាសាស្ត្រ៖ ត្រូវបានទទួលស្គាល់ដោយ WHO
មនុស្សជាច្រើនមានចម្ងល់ចំពោះប្រសិទ្ធភាពនៃការចាក់ម្ជុលវិទ្យាសាស្ត្រ ហើយយល់ថា នេះជាវិធីព្យាបាលដែលមិនអាចជឿទុកចិត្តបាន។ យ៉ាងណាមិញ ជាក់ស្តែង ការចាក់ម្ជុលវិទ្យាសាស្ត្រ ជាវិធីសាស្រ្តព្យាបាលដែលអង្គការសុខភាពពិភពលោក (WHO) ទទួលស្គាល់ថាមានប្រសិទ្ធភាពចំពោះជំងឺជាច្រើន។
ប្រព័ន្ធសរីរាង្គនៃចលនា៖ ស្មារឹង រលាកសន្លាក់ស្មា ឈឺខ្នង រលាកសន្លាក់ រលាកសរសៃពួរ រោគសញ្ញាកែងដៃវាយកូនបាល់។ល។
ប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធដង្ហើម៖ ទល់លាមក រាគ រលាកក្រពះរ៉ាំរ៉ៃ មិនចង់បរិភោគអាហារ ជំងឺហឺត រលាកច្រមុះ ជាដើម។
ការឈឺចាប់៖ ឈឺក្បាល, sciatica, ការឈឺចាប់ក្រោយវះកាត់, intercostal neuralgia, trigeminal neuralgia ជាដើម។
ប្រព័ន្ធចរន្តឈាម៖ រោគសញ្ញាដែលទាក់ទងនឹងសម្ពាធឈាម ផ្តាសាយ លើសឈាម ។ល។
ប្រព័ន្ធទឹកនោម និងរោគស្ត្រី៖ រដូវមិនទៀងទាត់ អស់រដូវ, breech presentation, គ្មានកូន។ល។
ប្រព័ន្ធអារម្មណ៍៖ ឈឺភ្នែក ជំងឺ Meniere ហឹងត្រចៀក ការស្តាប់ចុះខ្សោយ ។ល។
កុមារ៖ នោមនៅពេលយប់ ជំងឺសរសៃប្រសាទចំពោះកុមារ ។ល។
ជំងឺផ្សេងទៀត៖ គេងមិនលក់, autonomic nervous system disorders, បញ្ហាសរសៃប្រាសាទមុខ ស្លាប់ពាក់កណ្តាលខ្លួន ។ល។
ទាំងនេះជាបញ្ជីជំងឺដែលត្រូវបាន WHO ទទួលស្គាល់ថា ការចាក់ម្ជុលវិទ្យាសាស្ត្រមានប្រសិទ្ធភាពជាបន្តបន្ទាប់ និងកើនឡើងជាលំដាប់។
សព្វថ្ងៃនេះ ការចាក់ម្ជុលវិទ្យាសាស្ត្រមិនត្រឹមតែប្រើសម្រាប់ព្យាបាលជំងឺទាក់ទងនឹងសុខភាពប៉ុណ្ណោះទេ ថែមទាំងប្រើសម្រាប់គោលបំណងថែសម្រស់ ជួយឲ្យស្បែកស្អាតផងដែរ។
ប្រហែលជានាពេលអនាគត ការចាក់ម្ជុលវិទ្យាសាស្ត្រនឹងត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់ថាជា វិធីសាស្ត្រថែរក្សាសម្ផស្សដែលប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាព។
មនុស្សជាច្រើនគ្រាន់តែចាត់ទុកការចាក់ម្ជុលវិទ្យាសាស្ត្រប្រៀបដូចជា វិធីសាស្ត្រជួយកាត់បន្ថយការឈឺចុករោយស្មា ក និងខ្នងយ៉ាងមានប្រសិទ្ធភាព។ យ៉ាងណាមិញ ជាក់ស្តែងការចាក់ម្ជុលវិទ្យាសាស្ត្រផ្តល់អត្ថប្រយោជន៍ជាច្រើនទៀត។
ការចាក់ម្ជុលវិទ្យាសាស្ត្រមិនត្រឹមតែជាការចាក់ម្ជុលចូលរាងកាយដើម្បីបំបាត់ការឈឺចាប់ប៉ុណ្ណោះទេ។
លក្ខណៈពិសេសនៃវិធីសាស្រ្តនេះស្ថិតលើមុខងាររំញោចកោសិកា និងបង្កើនសកម្មភាពនៃប្រព័ន្ធភាពស៊ាំ ដោយសារចំណុចនេះនាំមកនូវអត្ថប្រយោជន៍ល្អជាច្រើនសម្រាប់សុខភាព។
ការចាក់ម្ជុលវិទ្យាសាស្ត្រមិនត្រឹមតែជះឥទ្ធិពលមកលើរោគសញ្ញាប៉ុណ្ណោះទេ ថែមទាំងរំញោចដល់មុខងារព្យាបាលដោយស្វ័យប្រវត្តិរបស់រាងកាយផងដែរ។ នេះជាចំណុចខុសគ្នារវាងការចាក់ម្ជុលវិទ្យាសាស្ត្រ និងការព្យាបាលដែលប្រើថ្នាំ។
ក្នុងករណីដែលកម្រមួយចំនួន អ្នកអាចនឹងមានអារម្មណ៍ពិបាកទ្រាំ វិលមុខ ក្តៅខ្លួន ឈឺចាប់ ឬស្ពឹកក្រោយពេលព្យាបាល។
ប្រតិកម្មទាំងនេះច្រើនតែកើតឡើងដោយសារតែរាងកាយមានភាពរសើបខ្លាំងចំពោះម្ជុល ឬដោយសារចាក់ម្ជុលវិទ្យាសាស្ត្រលើកដំបូង។
ទោះជាយ៉ាងណា ជាទូទៅប្រតិកម្មទាំងនេះកើតឡើងក្នុងរយៈពេលខ្លីប៉ុណ្ណោះ ហើយមិនបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពនោះទេ។
ការចាក់ម្ជុលវិទ្យាសាស្ត្រគឺជាការព្យាបាលដែលប្រកបដោយសុវត្ថិភាព មានប្រសិទ្ធភាព និងមិនសូវមានផលប៉ះពាល់។ សូមទុកចិត្តចំពោះការទទួលយកសេវាកម្មចាក់ម្ជុលវិទ្យាសាស្ត្ររបស់យើងខ្ញុំ ដើម្បីទទួលបានការថែទាំសុខភាព និងប្រកបដោយវិជ្ជាជីវៈខ្ពស់។
ប្រសិនបើអ្នកបារម្ភចំពោះស្ថានភាពរាងកាយរបស់ខ្លួន សូមទំនាក់ទំនងមកកាន់យើងខ្ញុំ។
https://www.facebook.com/saikiclinic/
SAIKI Clinic
37 Ho Xuan Huong, សង្កាត់ ៦, District 3, Ho Chi Minh City, Vietnam
090 270 45 88
Saiki Clinic