តើយើងគួរតែងូត​ទឹក​ក្តៅ ឬ​ទឹក​ត្រជាក់? អាថ៍កំបាំង​ក្នុង​ការ​ងូត​ទឹក​ឱ្យ​បាន​ត្រឹម​​ត្រូវ និង​ល្អ​សម្រាប់​ស្បែក

សួស្តីប្រិយមិត្តអ្នកអានទាំងអស់គ្នា។

នាងខ្ញុំ Mayu Tomita ដែលជាអ្នកតំណាងផ្លូវការរបស់ JAPO ។

នៅថ្ងៃនេះ ខ្ញុំនឹងសន្ទនាជាមួយអ្នកជំនាញខាងផ្នែកថែរក្សាសម្រស់កញ្ញា AYA TONDOKORO ចំពោះប្រធាន​បទ​ងូត​ទឹក​​​ផ្កា​ឈូក។

ពិតជារីករាយណាស់ដែលបានជួបបងស្រី AYA ម្តងទៀត ជាអ្នកដែលតែងតែចែករំលែកព័ត៌មានដ៏គួរឱ្យចាប់អារម្មណ៍​ក្នុង​កម្មវិធី​របស់​យើង។

MAYU

នៅជប៉ុន ការដែលងូតទឹកផ្កាឈូកជាមួយទឹកក្តៅគឺជារឿងធម្មតា។

លើកដំបូងដែលខ្ញុំទៅស្ប៉ានៅប្រទេសវៀតណាម ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ដែលត្រូវជ្រើសរើសរវាងទឹកក្តៅ និងទឹកត្រជាក់។ យ៉ាង​ណា​មិញ នៅ​បណ្តា​ប្រទេស​ដែល​ក្តៅ ងូត​ទឹក​ត្រជាក់​ក៏​ពិសេស​ម្យ៉ាង​ដែរ។

អ្នកជំនាញខាងផ្នែកថែរក្សាសម្រស់របស់យើងបងស្រី AYA បើតាមគំនិតរបស់បង តើងូតទឹកផ្កាឈូកជា​មួយ​ទឹក​ក្តៅ ឬ​​ត្រជាក់​​មួយ​​ណា​​ល្អ​​ជាង?

AYA

ថ្វីត្បិតតែ ងូតទឹកត្រជាក់ក៏ពិសេសម្យ៉ាងដែរ ប៉ុន្តែខ្ញុំនៅតែចង់ប្រាប់អ្នកថា អ្នកគួរតែងូតទឹកក្តៅ។

ចំណុចនេះក៏អាស្រ័យលើកម្រិតរឹងរបស់ទឹកផងដែរ។

នៅជប៉ុនភាគច្រើនទឹកម៉ាសុីនមានកម្រិតទន់ ចំណែកឯទឹកម៉ាសុីន​នៅ​វៀតណាមជាទូទៅគឺរឹង។

ចំណុចដែលខុសគ្នាបំផុតស្ថិតលើបរិមាណកាល់ស្យូម និងម៉ាញ៉េស្យូមក្នុងទឹក។ ទឹករឹងមានបរិមាណកាល់ស្យូម និងម៉ាញេស្យូម​ច្រើន ហើយ​នេះ​ជា​ប្រភេទ​ទឹក​ទូទៅ​នៅ​អឺរ៉ុប។

បើប្រៀបទៅនឹងទឹកទន់ ទឹករឹងធ្វើឱ្យសាប៊ូកក់សក់ សាប៊ូ និងហ្វូមលាងមុខមិនសូវជាមានពពុះ ហើយអាចនឹងប៉ះពាល់​ដល់​សក់ និង​ស្បែក។

ដើម្បីជួយឱ្យមានពពុះ ទឹកក្តៅ​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​។

ទឹកក្តៅគឺជាទឹកដែលមានសីតុណ្ហភាពពី ៣០ ទៅ ៤០ អង្សាសេ មិនក្តៅពេក ប៉ុន្តែក្តៅល្មម។

ត្រូវចំណាំថា កម្តៅក្តៅខ្លាំងក៏អាចនឹងប៉ះពាល់ដល់សក់ និងស្បែកផងដែរ។

MAYU

តាមពិតទៅ នេះជាមូលហេតុ​ដែលខ្ញុំមានអារម្មណ៍ថា សក់របស់ខ្ញុំស្ងួតបន្ទាប់ពីកក់សក់​នៅ​វៀតណាម។

AYA

ត្រូវហើយ។

ប្រជាជនជប៉ុនដែលធ្លាប់ប្រើទឹកទន់អាចនឹងមានអារម្មណ៍មិនល្អនៅពេលដែលប្រើទឹករឹង។

ដូច្នេះហើយ ខ្ញុំនឹងចែករំលែកប្រាប់អ្នកទាំងអស់គ្នា អំពីវិធីកក់សក់ដ៏មានប្រសិទ្ធភាពមួយចំនួនពេលប្រើទឹករឹង។ 

១. ធ្វើឱ្យសក់សើម
មិនគួរប្រើ​សាប៊ូកក់សក់​ភ្លាម​ៗនោះទេ ជាដំបូងគួរតែធ្វើឱ្យសក់សើមដោយ​ទឹក​ក្តៅឧណ្ណៗ។

២. ធ្វើឱ្យសាប៊ូកក់សក់មានពពុះ
គន្លឹះដែលជួយឱ្យការប្រើសាប៊ូកក់សក់មានប្រសិទ្ធភាពស្ថិតលើការធ្វើឱ្យឡើងពពុះ។

ធ្វើឱ្យមានពពុះ ហើយកក់នៅលើសក់ និង​ស្បែក​ក្បាល​ទាំងមូល។

៣. សម្អាតស្បែកក្បាល
កម្ចាត់ធូលីដី និង​ជាតិ​ខ្លាញ់​នៅលើស្បែកក្បាលគឺសំខាន់ខ្លាំងណាស់។

យ៉ាងណាមិញ សូមកុំកក់ស្បែកក្បាលខ្លាំងៗដោយប្រើក្រចកដៃ។

ចំណុចនេះអាចនឹងធ្វើឱ្យប៉ះពាល់ស្បែកក្បាល ចូរប្រើចុងម្រាមដៃដែលទន់ដើម្បីម៉ាស្សាស្បែកក្បាលថ្នមៗ។

ម៉ាស្សាស្បែកក្បាលថ្នមៗជួយជម្រុញចលនាចរន្តឈាម ដូច្នេះអាចជួយការពារការជ្រុះសក់។

បន្ទាប់ពីកក់សក់ដោយប្រើទឹកក្តៅឧណ្ហៗ សូមកាត់បន្ថយបរិមាណទឹកលើសក់។

ជំនួសដោយការប្រើកន្សែង អ្នកអាចពូតសក់ថ្នមៗដោយដៃដើម្បីកាត់បន្ថយទឹកលើក្បាល។

៤. ការពារសក់យ៉ាងល្អបំផុត
ការប្រើប្រាស់ក្រែមបន្ទន់សក់ពិតជាចាំបាច់ណាស់។

សាប៊ូកក់សក់ជួយសម្អាតសក់ និងស្បែកក្បាល ហើយក្រែមបន្ទន់សក់មានមុខងារការពារសក់បន្ទាប់ពីសម្អាតរួច។

សម្រាប់​អ្នក​ដែលមាន​សក់វែង ចុងសក់​ងាយ​នឹង​ខូច ដូច្នេះត្រូវផ្តោតសំខាន់លើចុងសក់។

ទុក​ឱ្យ​ក្រែម​បន្ទន់​សក់ជ្រាបចូល​ក្នុង​រយៈពេលពី ៣ ទៅ ១០ នាទី បន្ទាប់មក លាង​សម្អាត​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហៗ រហូត​ដល់​​មាន​អារម្មណ៍​ថា​ស្អាត។

សម្រាប់​អ្នក​ដែល​មាន​ស្បែក​ក្បាល​ងាយ​ប្រតិកម្ម ការ​ដែលប្រើ​ក្រែម​បន្ទន់​សក់​យូរ​អាចនឹង​ធ្វើ​ឱ្យ​ស្បែក​ក្បាល​ប្រតិកម្ម ឬ​​ធ្វើ​​ឱ្យ​​សក់​​ដែល​​លាប​​ពណ៌​ងាយ​នឹង​ហើរ​ពណ៌។

ដូច្នេះមិនត្រូវទុក​ក្រែម​បន្ទន់​សក់យូរ​ពេក​ទេ។

បន្ទាប់មកទៀត ខ្ញុំនឹងចែករំលែកបន្ថែមនិយាយអំពីវិធីថែរក្សាស្បែកបន្ទាប់ពីងូតទឹក។

បន្ទាប់ពីងូតទឹករួច ស្បែករបស់អ្នកត្រូវបានសម្អាតធូដីកខ្វក់ និងជាតិខ្លាញ់ ប៉ុន្តែក៏ងាយនឹងស្ងួតដែរ ព្រោះបាត់​បង់​ស្រទាប់​ប្រេង​ធម្មជាតិ។

ក្រោយពេលជូតរាងកាយដោយប្រើកន្សែងទន់ សូមលាបឡេលាបខ្លួន ឬក្រែមផ្តល់សំណើមលើរាងកាយទាំងមូលដើម្បី​ផ្តល់​សំណើម​ដល់​ស្បែក។

ស្បែក​ក្រោយ​ពេល​ងូត​ទឹក បើ​មិន​ថែទាំ​ឱ្យ​បាន​ត្រឹម​ត្រូវ​នោះទេ ស្បែកងាយនឹងបាត់បង់សំណើម ហើយ​ប្រែ​ជា​ស្ងួត។

មូលហេតុ​ដោយសារស្បែកកំពុងស្ថិតក្នុងស្ថានភាព “បើកចំហ” ដែលធ្វើឱ្យសំណើមងាយនឹងបាត់បង់។

ការប្រើប្រាស់ឡេលាបខ្លួន ឬក្រែមផ្តល់សំណើម ជួយបង្កើតស្រទាប់ស្តើងនៅលើស្បែក ដែលជួយរក្សាសំណើម និង​ជួយ​ឱ្យ​​ស្បែក​​ទន់​​រលោង។

សូមកុំភ្លេចលាបឡេលាបខ្លួន ឬក្រែមផ្តល់សំណើមបន្ទាប់ពីងូតទឹក ដើម្បីទទួលបានលទ្ធផលដែលល្អបំផុត។

ការថែរក្សាស្បែកឱ្យបានត្រឹមត្រូវបន្ទាប់ពីងូតទឹក ស្បែករបស់អ្នកនឹងមានសុខភាពល្អ ភ្លឺថ្លា និងរស់រវើក។

MAYU

សូមអរគុណបងស្រី AYA យ៉ាងខ្លាំង។

ការថែទាំស្បែកប្រចាំថ្ងៃមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែការដែលទៅស្ប៉ាដើម្បីថែទាំស្បែកពីខាងក្នុងក៏សំខាន់ណាស់​ដែរ។

ខ្ញុំនឹងទៅកាន់ហាង MAYU ESTHETIC SPA របស់បងស្រី AYA ម្តងទៀត ដើម្បីថែរក្សាស្បែក​របស់​ខ្លួន។

AYA

ចាស យើងនឹងទន្ទឹងរង់ចាំស្វាគមន៍ Mayu មកកាន់ហាងស្ប៉ាជានិច្ច ដើម្បីរីករាយនឹងពេលវេលាសម្រាកបន្ធូរអារម្មណ៍ និង​​ថែរក្សា​សម្រស់។ សូម​កុំ​ភ្លេច​ធ្វើ​ការ​កក់​កន្លែងទុក​មុន។

Mayu Esthetic Spa

Aya Tondokoro

https://mayuspa.com

JAPO Magazine

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: