ស្វែង​យល់​អំពី​អត្ថ​ប្រយោជន៍​របស់ wasabi និង​របៀប​ប្រើ​យ៉ាងពិសេស

ស៊ូស៊ី និង​សាស៊ីមីបានក្លាយជាម្ហូបជប៉ុនដែលពេញនិយមនៅជុំពិភពលោក ប៉ុន្តែ​មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​ចូល​ចិត្ត wasabi នោះ​​ទេ។ នេះ​ជា​ប្រភេទ​គ្រឿង​ទេស​ដែល​មាន​រស​ជាតិ​ហឹរ​ឆួល មាន​ផ្ទុក​អាថ៌កំបាំង​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជាច្រើន​​ដែល​​អ្នក​​ប្រហែល​ជា​មិន​ដឹង។

ហេតុអ្វីបានជាត្រូវមាន wasabi ពេលហូបស៊ូសុី?

នៅសម័យអេដូ ដែលជាសម័យកាលចុងក្រោយរបស់សាមូរ៉ៃ nigiri-sushi ដែលជាទម្រង់ស៊ូសុីនៅសម័យនេះពេញនិយម​​យ៉ាង​​ខ្លាំង។ wasabi ក៏​​ត្រូវ​​បាន​គេ​​ដាក់​ក្នុង​ស៊ូសុី​ចាប់​តាំង​ពី​ពេលនោះមកដែរ។

ព្រោះតែប្រសិទ្ធភាពអាចប្រឆាំងនឹងបាក់តេរីដែលធ្វើឱ្យពុលអាហារ ដូច្នេះហើយ wasabi គឺជាគ្រឿងទេសមួយប្រភេទ​​ដែល​​សំខាន់​ពេល​​បរិភោគ​​ត្រី​​ឆៅ​​នៅ​សម័យ​​នោះ។

សព្វថ្ងៃនេះ ជាមួយនឹងបច្ចេកទេសរក្សាទុកកម្រិតខ្ពស់ ការប្រើប្រាស់ wasabi លែងចាំបាច់ទៀតហើយ។

យ៉ាងណាមិញ wasabi អាចជួយបំបាត់ក្លិនឆ្អាបរបស់ត្រី ហើយបង្កើនរសជាតិផ្អែមឆ្ងាញ់របស់ស៊ូសុី ដោយធ្វើឱ្យវាក្លាយ​ទៅ​​ជា​គ្រឿង​​ទេស​ដែល​​មិន​​អាច​​ខ្វះ​​បាន។

ប្រសិនបើអ្នកមិនធ្លាប់បរិភោគស៊ូសុីជាមួយនឹង wasabi អ្នកប្រហែលជាមិនទាន់បានភ្លក់រសជាតិនៃម្ហូបនេះនៅ​ឡើយ​ទេ។

របៀបឈូស wasabi ខុសគ្នាអាស្រ័យលើមុខម្ហូបនីមួយៗ

តើអ្នកដឹងទេថារសជាតិរបស់ wasabi ប្រែប្រួលយ៉ាងខ្លាំងអាស្រ័យលើរបៀបឈូសដែរទេ?

ថ្វីត្បិតតែ អាចឈូស wasabi ដោយវត្ថុដែលធ្វើពីសេរ៉ាមិច ឬឧបករណ៍ឈូសឈីស ប៉ុន្តែរសជាតិអាចនឹងបាត់បង់។

អាថ៍កំបាំងដែលអាចជួយរក្សារសជាតិរបស់ wasabi គឺប្រើឧបករណ៍ឈូសពិសេស៖ ស្បែកត្រីឆ្លាម បាទ អ្នកស្តាប់មិន​ច្រឡំ​នោះ​ទេ។

ស្បែកត្រីឆ្លាមត្រូវបានគេប្រើសម្រាប់ឈូស wasabi ដោយសារស្បែកគ្រើមអាចជួយបង្កើនក្លិនហឹរឆួលពិសេស។ ប្រសិន​បើ​ចង់​បង្កើត​កម្រិត​ហឹរ គេប្រើឧបករណ៍ឈូស Haganezame ។

ការរើសយកស្បែកត្រីឆ្លាមឱ្យស្របនឹងប្រភេទស៊ូសុីនីមួយៗ គឺជាជំនាញដ៏ពិសេសរបស់គ្រូចុងភៅ ព្រោះរសជាតិហឹររបស់ wasabi អាច​នឹង​ប្រែ​ប្រួល​អាស្រ័យ​លើ​ប្រភេទ​ត្រី។

ត្រីដែលមានខ្លាញ់ច្រើនធ្វើឱ្យ wasabi មិនសូវហឹរ ផ្ទុយទៅវិញ ត្រីដែលមានខ្លាញ់តិចដូចជា ត្រីមឹកធំ មឹក នឹងធ្វើ​ឱ្យ wasabi កាន់​តែ​មាន​រស​ជាតិ​ហឹរ​ឆួល។

ដូច្នេះហើយ ប្រសិនបើអ្នក​ធ្លាប់​មាន​អារម្មណ៍ថា​ហឹរ​ខ្លាំង​ពេលហូប wasabi ជាមួយត្រី សូមគិតឡើងវិញមើល តើនោះ​ជា​ប្រភេទ​ត្រី​ដែល​មាន​ខ្លាញ់​តិច​មែន​ទេ?

សម្រាប់អ្នកដែលមិនចូលចិត្តហឹរ អ្នកអាចហូប wasabi ​ជាមួយ​នឹងប្រភេទត្រីដែលមានខ្លាញ់ដូចជា ត្រីធូណាព្រុយ​ខៀវ Otoro ដើម្បី​ទទួល​បាន​រស​ជាតិ​កាន់​តែ​ឆ្ងាញ់។

ដូច្នេះការផ្លាស់ប្តូររបៀបឈូស wasabi អាស្រ័យ​លើមុខម្ហូបដូចដែលបានរៀបរាប់ខាងលើពិតជាសំខាន់ណាស់។

សំឡេងរោទិ៍/នាឡិការោទិ៍ដែលមានក្លិនហឹរឆួល

មានអ្នកបានបង្កើតសំឡេង​រោទិ៍​ប្រកាសអគ្គីភ័យ​ពិសេស​សម្រាប់​មនុស្ស​ថ្លង់។

ទោះបីជាមិនអាចស្តាប់ឮសំឡេងរោទិ៍ក៏ដោយ ប៉ុន្តែមនុស្សថ្លង់នៅតែដឹងអំពីគ្រោះថ្នាក់តាមរយៈក្លិន។

ក្លិនរបស់ wasabi ស្រាប់តែឆួលខ្លាំងគឺជាសញ្ញាប្រកាសអំពីអគ្គីភ័យ។

ក្លិន wasabi ឆួលខ្លាំងរហូតដល់ថ្នាក់អាចដាស់ឱ្យភ្ញាក់ទាំងដែលអ្នកកំពុងគេង។

ហើយចាប់តាំងពីពេលនោះ នាឡិការោទិ៍ពិសេសមួយបានលេចឡើង។ ព្រោះគ្រប់គ្នាដឹងហើយថា ត្រូវដាស់ឱ្យភ្ញាក់ដោយ​សំឡេង​រោទិ៍​ពិត​ជា​ពិបាក​ទ្រាំ​ណាស់។

ជាងនេះទៅទៀត ក្លិនរបស់ wasabi ត្រូវបានគេចាត់ទុកថា មានមុខងាររំញោចខួរក្បាល ជួយឱ្យអ្នកស្វាង និងស្រស់​ស្រាយ​បន្ទាប់​ពី​ភ្ញាក់។

ថ្វីត្បិតតែ បច្ចុប្បន្ននាឡិការោទិ៍ wasabi នៅមិនទាន់ត្រូវបានផលិតច្រើន ដូច្នេះពិបាកនឹងរកទិញ ប៉ុន្តែអ្នកអាចធ្វើ​ការ​ពិសោធន៍​យ៉ាង​ពិសេស​មួយ៖ បៀម wasabi បន្តិច​បន្ទាប់​ពី​ភ្ញាក់។

ក្រៅពីនេះ wasabi ថែមទាំងមានប្រសិទ្ធភាពជួយកាត់បន្ថយការឈឺភ្នែក ឈឺស្មា ឈឺខ្នង និងភាពតានតឹង។ ដូច្នេះ ប្រសិន​បើ​អ្នក​ពិបាក​ក្រោក​ពី​ព្រលឹម សូមប្រើ wasabi ដើម្បីជួយដល់​ស្ថាន​ភាព​នេះ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: