សេវាកម្មរើផ្ទះអន្តរជាតិ – ជា​ដំណោះ​ស្រាយ​ដ៏​ល្អ​ឥត​ខ្ចោះ​ពេល​ទៅ​ធ្វើ​ការ​នៅ​បរទេស

ជាមួយ​នឹងការអភិវឌ្ឍយ៉ាងខ្លាំងនៃសេដ្ឋកិច្ចវៀតណាម អាជីវកម្មវៀតណាមកាន់តែច្រើនឆ្ពោះទៅរកទីផ្សារបរទេស។

ទិសដៅនៃអាជីវកម្មវៀតណាមមានដូចជាកម្ពុជា ឡាវ សិង្ហបុរី និងជប៉ុន។

ក្រុមហ៊ុនតែងតែបញ្ជូនអ្នកដែលមានទេពកោសល្យ អ្នកដែលលះបង់អស់ពីសមត្ថភាពដើម្បីការងារ ទៅកាន់សា​ខា​ដែល​ទើប​នឹង​បង្កើត​ថ្មី ដោយ​​រំពឹង​​ថា​​ពួក​​គេ​​អាច​​បង្កើត​អាជីវកម្ម​ថ្មី។

ហើយអ្នកស្រាប់តែត្រូវបានជ្រើសរើសបញ្ជូនទៅធ្វើការនៅបរទេស។

ទាំងនេះជាសង្ឃឹម​ និងការរំពឹងទុករបស់ក្រុមហ៊ុនសម្រាប់អ្នក សូមខំប្រឹងឲ្យអស់ពីសមត្ថភាព។

ទោះបីជាអ្នកសប្បាយចិត្ត ប៉ុន្តែប្រហែលជាមានរឿងជាច្រើនដែលធ្វើឲ្យអ្នកព្រួយបារម្ភ។

​ក្រៅពីរឿងដែលមិនបានជួបក្រុមគ្រួសាររយៈពេលយូរ ការព្រួយបារម្ភចំពោះអីវ៉ាន់ដែលត្រូវរើក៏ជាបញ្ហាដែរ។

ថ្វីត្បិតតែ របស់របរអាចដាក់ក្នុងវ៉ាលី ប៉ុន្តែនៅពេលដែលគិតដល់រឿងដែលត្រូវនៅទីនោះប៉ុន្មានឆ្នាំ ខ្ញុំប្រាកដថា អ្នក​នឹង​មិន​អាច​យក​របស់​របរ​តាម​អស់​នោះ​ទេ។

យកអីវ៉ាន់ដាក់ក្នុងធុងកាតុងក៏មិនបានច្រើនដែរ ក្នុងចំណោមនោះសម្ភារៈខ្លះមិនអាចរកទិញបាននៅកន្លែងថ្មី និងវត្ថុសំណព្វ​ដែលអ្នកត្រូវយកតាម។

សម្រាប់អ្នកដែលមានចំណូលចិត្តច្រើន ចំណុចនេះកាន់តែពិបាក។ មនុស្សជាច្រើនត្រូវលះបង់មិនយកឧបករណ៍ភ្លេង សន្ទូចត្រី កង់ជាដើម ពីព្រោះពួកគេគិតថាការដឹកជញ្ជូនពិបាក និងចំណាយច្រើន។

ក្រៅ​ពី​នេះ ការ​ចាប់​ផ្ដើម​ជីវិត​ថ្មី​ប្រាកដ​ជា​ធ្វើ​ឲ្យ​មាន​ភាព​តានតឹងច្រើន។ រស់នៅលើទឹកដីមួយផ្សេង យករបស់របរដែលអ្នកចូលចិត្តតាមច្រើនទើបល្អ នៅពេលដែលរើផ្ទះអាចជួយបន្ធូរបន្ថយការថប់បារម្ភក្នុងចិត្ត។

ប្រហែលជាក្នុងស្ថានភាពតានតឹងត្រូវខំប្រឹងដូច្នេះ មើលឃើញវត្ថុដែលខ្លួនចូលចិត្តអាចជាមធ្យោបាយបំបាត់ភាពតានតឹងរបស់អ្នក។

ដូច្នេះសូមអនុញ្ញាតឲ្យ SG SAGAWA VIETNAM ជួយអ្នករើផ្ទះទៅក្រៅប្រទេស។

យើងមានបណ្តាញជាសកល រួមទាំងប្រទេសជប៉ុនផងដែរ ហើយក៏អាចជួយអ្នករើផ្ទះដោយសុវត្ថិភាព និងមានប្រសិទ្ធភាព។

ចាប់ផ្តើមដោយដំណាក់កាលទទួល និងប្រគល់ យើងគ្រប់គ្រងដំណើរការទាំងមូល និងទទួលខុសត្រូវដឹកជញ្ជូនរបស់​របរ​របស់​អតិថិជន​ទៅ​កាន់​ទីតាំង​ជាក់​លាក់​នៅ​ប្រទេស​ដែល​បាន​កំណត់។

ទស្សនាវដ្តី JAPO ដែលលោកអ្នកកំពុងអានក៏ត្រូវបានដឹកជញ្ជូនយ៉ាងប្រុងប្រយ័ត្នដោយ SAGAWA VIETNAM ផង​ដែរ ហើយ​យើង​ក៏​នឹង​ដឹក​ជញ្ជូន​អីវ៉ាន់​របស់​អ្នក​ដោយយកចិត្តទុកដាក់ មិនថាក្នុងស្រុក ឬក្រៅប្រទេស។

រើផ្ទះ ចាប់ផ្តើមការងារថ្មីនៅលើទឹកដីមួយផ្សេងមានការបារម្ភជាច្រើន។

សូមប្រគល់តួនាទីដែលទាក់ទងនឹងការដឹកជញ្ជូនអីវ៉ាន់ដល់យើងខ្ញុំ ដើម្បីកាត់បន្ថយបន្ទុកផ្លូវចិត្តរបស់អ្នក និងជួយឲ្យអ្នកផ្តោត​កម្លាំង​ទាំង​អស់​ចំពោះ​ការ​ងារ​នៅ​កន្លែង​ថ្មី។ សូមទំនាក់ទំនងមកកាន់យើងខ្ញុំ ដើម្បីទទួលបាន​ការ​ប្រឹក្សា និង​ដឹង​ពី​តម្លៃ។

SG SAGAWA VIETNAM

https://www.sagawa-vtm.com.vn

SG SAGAWA VIETNAM

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: