តួអង្គគំនូរជីវចលជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យនៃផលិតផល
សេដ្ឋកិច្ចអភិវឌ្ឍន៍ ទីផ្សារកាន់តែមានផលិតផលជាច្រើន។
នៅពេលដែលមើលឃើញផលិតផលស្រដៀងគ្នា តើកត្តាអ្វីខ្លះដែលធ្វើឲ្យអ្នកសម្រេចចិត្តទិញ?
មូលហេតុស្ថិតលើតម្លៃមែនទេ?
ត្រូវហើយ តម្លៃក៏ជាកត្តាសំខាន់មួយដែរ ប៉ុន្តែតើចំណុចដែលទាក់ទាញការចាប់អារម្មណ៍របស់យើងគឺស្ថិតលើផលិតផល “លេចធ្លោ” មែនទេ?
ភាព “លេចធ្លោ” ត្រង់ចំណុចនេះមានន័យថា ទាក់ទាញការចាប់អារម្មណ៍ពីដំបូង បង្កើតចំណាប់អារម្មណ៍ល្អ និងបង្ហាញពីអត្តន័យផលិតផលយ៉ាងច្បាស់។
តាមគំនិតរបស់យើងខ្ញុំ យុទ្ធសាស្ត្រដែលលេចធ្លោបំផុតគឺសហការជាមួយតួអង្គគំនូរជីវចលល្បី។
ប្រហែលជាអ្នកធ្លាប់មើលឃើញផលិតផលទាំងនេះ។
ត្រូវហើយ នោះគឺឆ្មាយន្ត Doraemon – គឺជាតួអង្គគំនូរជីវចលល្បី។
តើអ្នកចង់បានផលិតផលទាំងនេះដែរទេ? ជាពិសេស នៅពេលដែលក្មេងៗមើលឃើញ ប្រាកដជាចូលចិត្តណាស់។
ម្យ៉ាងវិញទៀត Doraemon នឹងបង្ហាញពីអត្តន័យផលិតផលទៅកាន់អតិថិជនបានយ៉ាងមានប្រសិទ្ធភាព។
ក្នុងវិស័យឧស្សាហកម្មដែលមានគូប្រជែងច្រើន យុទ្ធសាស្រ្តជួយបង្កើនការលក់ដែលមិនផ្តោតលើតម្លៃគឺសហការជាមួយតួអង្គគំនូរជីវចល។
គោលដៅរបស់យើងគឺបង្កើតផលិតផលដែលពិសេស ដែលនាំមកនូវភាពរីករាយ និងស្នាមញញឹមដល់អតិថិជន ដោយចំណុចទាំងនេះបង្កើតអារម្មណ៍ពេញចិត្ត និងផ្សារភ្ជាប់ជាមួយម៉ាកយីហោ។
យោងតាមស្ថិតិ សហការជាមួយតួអង្គគំនូរជីវចលល្បីមានប្រសិទ្ធភាពខ្ពស់ក្នុងការលើកកម្ពស់ការយល់ដឹងចំពោះម៉ាកយីហោ និងជម្រុញដល់ការទិញទំនិញរបស់អតិថិជន។
សូមក្រឡេកមើលលទ្ធផលទិន្នន័យស្ទង់មតិរបស់ក្រុមហ៊ុនយើងខ្ញុំក្នុងឆ្នាំ ២០២៣ (ប៉ារ៉ាម៉ែត្រ៖ ១២០០ នាក់) ។
សំណួរ៖ តើការប្រើប្រាស់រូបភាពតួអង្គគំនូរជីវចលមានទាក់ទងនឹងរឿងដែលអ្នកស្គាល់ផលិតផល ឬសេវាកម្មដែរទេ?
មិនពាក់ព័ន្ធ 2%
អាស្រ័យលើតួអង្គ ១៧%
មានពាក់ព័ន្ធ ទោះតួអង្គណាក៏ដោយ ៤២%
មានពាក់ព័ន្ធយ៉ាងជិតស្និទ្ធ ទោះតួអង្គណាក៏ដោយ ៣៩%
សំណួរ៖ តើការប្រើប្រាស់រូបភាពតួអង្គគំនូរជីវចលអាចប៉ះពាល់ដល់ការទិញផលិតផលរបស់អ្នក ឬសេវាកម្មដែរទេ?
ប៉ះពាល់ ៦%
អាស្រ័យលើតួអង្គ ២១%
ប៉ះពាល់ ទោះតួអង្គណាក៏ដោយ ៤០%
ប៉ះពាល់ខ្លាំង ទោះតួអង្គណាក៏ដោយ ៣៣%
ភាគច្រើនអ្នកប្រើប្រាស់យល់ថា ការសហការគ្នាជាមួយតួអង្គគំនូវជីវចលមានសារៈសំខាន់ណាស់។
ថ្វីត្បិតតែ យើងមិនអាចធានាថា ការលក់របស់អ្នកនឹងកើនឡើងទ្វេដងក៏ដោយ ប៉ុន្តែលទ្ធផលស្ទង់មតិនេះបង្ហាញពីសារៈសំខាន់នៃការសហការជាមួយតួអង្គគំនូរជីវចល។
អាចជ្រើសរើសតួអង្គគំនូរជីវចលដែលសមស្របនឹងផលិតផល។
មិនត្រឹមតែមាន Doraemon ប៉ុណ្ណោះទេ។ យើងអាចណែនាំតួអង្គល្បីផ្សេងទៀតសម្រាប់អ្នក។
សម្រាប់ផលិតផលដែលទាក់ទងនឹងការរៀន អ្នកអាចប្រើរូបភាពរបស់ Conan ។
ចំពោះផលិតផលសម្រាប់ក្មេងប្រុស អ្នកអាចប្រើរូបភាពរបស់ Naruto ឬ Dragon Ball ។
សម្រាប់ផលិតផលដែលផ្តោតលើអតិថិជនអាយុច្រើន អ្នកអាចប្រើរូបភាពរបស់ One Piece ។
ក្រុមតួអង្គគំនូរជីវចលទាំងនេះមានកម្រិតល្បីខ្ពស់។
ក្រុមហ៊ុនយើងខ្ញុំគឺជាក្រុមហ៊ុនតែមួយគត់ដែលមានតួអង្គគំនូរជីវចលចំនួន ៧ ក្នុងចំណោម ១០ ដែលមានកម្រិតទទួលស្គាល់ខ្ពស់ក្នុងប្រទេសវៀតណាម (យោងទៅតាមការស្ទង់មតិការយល់ដឹងចំពោះម៉ាកយីហោនៃក្រុមហ៊ុនរបស់យើងខ្ញុំ) ។
យើងមានបទពិសោធសហការជាមួយនឹងម៉ាកយីហោខាងផ្នែកជាច្រើនដូចជា ការិយាល័យ អាហារ ម៉ូដ។ល។
ក្រៅពីផ្គត់ផ្គង់ផលិតផល យើងខ្ញុំក៏មានបទពិសោធសហការខាងផ្នែកយុទ្ធសាស្រ្តផ្សព្វផ្សាយ ប្រមូលសិនដល់ភ្នាក់ងារទេសចរណ៍ និងហាងលក់ទំនិញ។
សូមទំនាក់ទំនងមកកាន់យើងខ្ញុំដើម្បីទទួលបានការប្រឹក្សាលម្អិតបន្ថែម។
ជាមួយនឹងគោលដៅ #LightYourStory យើងខ្ញុំចង់នាំមកនូវបទពិសោធដែលមិនអាចបំភ្លេចបានតាមរយៈតួអង្គគំនូរជីវចល។
ប្រសិនបើមានឱកាសសហការជាមួយនឹងក្រុមហ៊ុនរបស់លោកអ្នក ដើម្បីបង្កើតម៉ាកយីហោដែលប្រជាជនចូលចិត្តតាមរយៈផលិតផល និងសេវាកម្មខ្ពស់បំផុតនៃក្រុមហ៊ុនរបស់អ្នក យើងខ្ញុំរង់ចាំកិច្ចសហការដើម្បីសម្រេចបេសកកម្មនេះ។
យើងរង់ចាំស្តាប់ និងពិភាក្សាទាក់ទងនឹងគំនិតណាមួយដែលក្រុមហ៊ុនរបស់អ្នកលើកឡើង។
សូមកុំស្ទាក់ស្ទើរក្នុងការទំនាក់ទំនងមកកាន់យើងតាមរយៈអុីម៉ែលខាងក្រោម។
E-mail : [email protected]
TAGGER