លាងសម្អាតមុខតាមរបៀបដែលត្រឹមត្រូវគឺជាគន្លឹះជួយឲ្យស្បែកស្អាតមានសុខភាពល្អ
ជួយឲ្យស្បែករបស់អ្នកក្មេងជាងវ័យដោយគ្រាន់តែលាងមុខជារៀងរាល់ថ្ងៃ។
MAYU
នៅថ្ងៃនេះ យើងនឹងបន្តជួបពិភាក្សាជាមួយអ្នកជំនាញរបស់យើងកញ្ញា Aya Tonodokoro ដែលមកពីហាង Mayu Esthetic Spa ទាក់ទងនឹងអាថ៌កំបាំងលាងមុខឲ្យបានត្រឹមត្រូវ ជាប្រធានបទដែលគ្រប់គ្នាហាក់បីដូចជាដឹង ប៉ុន្តែមានរឿងជាច្រើនដែលមិននឹកស្មានដល់។
សួស្តីបងស្រី Aya!
AYA
រីករាយណាស់ដែលបានជួប Mayu និងអ្នកទាំងអស់គ្នាម្តងទៀត។
MAYU
ខ្ញុំធ្លាប់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលទៅដើរលេងជាមួយនារីជនជាតិវៀតណាមម្នាក់។ នាងលាងមុខដោយត្រដុសយ៉ាងខ្លាំង បន្ទាប់មកគឺរួចរាល់។
បងស្រី Aya តើការដែលដឹងពីរបៀបលាងមុខឲ្យបានត្រឹមត្រូវពិតជាសំខាន់ណាស់មែនទេ?
AYA
ត្រូវហើយ
ប្រសិនបើមិនលាងមុខឲ្យបានត្រឹមត្រូវ ស្បែកអាចនឹងខូច ឬមិនបានលាងសម្អាតទាំងស្រុង។
ចំណុចនេះអាចនឹងធ្វើឲ្យស្បែកស្រអាប់ កើតមុន និងមិនមានអត្ថប្រយោជន៍អ្វីសម្រាប់ស្បែកឡើយ។
លាងមុខតាមរបៀបដែលត្រឹមត្រូវគឺជាជំហានមូលដ្ឋានក្នុងការថែរក្សាស្បែក ដូច្នេះចូរចងចាំចំណុចខាងក្រោម។
<សីតុណ្ហភាពទឹក>
ជាដំបូង សូមប្រើទឹកក្តៅឧណ្ហៗជំនួសឲ្យទឹកត្រជាក់ដើម្បីលាងមុខ។
អាថ៌កំបាំងដែលជួយកម្ចាត់ប្រេងចេញពីស្បែកទាំងស្រុង គឺកម្ចាត់ប្រេងនៅសីតុណ្ហភាពប្រហែល ៣០ អង្សារសេ។
ទឹកក្តៅឧណ្ហៗគួរតែមានសីតុណ្ហភាពពី ៣០ ដល់ ៤០ អង្សាសេ។
ផ្ទុយទៅវិញ ប្រសិនបើទឹកក្តៅពេកនឹងធ្វើឲ្យស្បែកបាត់បង់ស្រទាប់ប្រេងធម្មជាតិ ដូច្នេះត្រូវយកចិត្តទុកដាក់។
<ធ្វើឲ្យមានពពុះសព្វល្អ>
មិនថាប្រើជាប្រភេទដុំសាប៊ូលាងមុខ ឬប្រភេទរាវនោះទេ អ្នកត្រូវធ្វើឲ្យមានពពុះសព្វដោយដៃមុនពេលប្រើ។
ធ្វើឲ្យមានពពុះជួយបង្កើតស្រទាប់ការពារស្បែក កាត់បន្ថយការខូចខាតស្បែក។
ជាងនេះទៅទៀត ការប្រើប្រាស់ហ្វូមលាងមុខបង្កើតពពុះម៉ដ្តនឹងជួយឲ្យសាប៊ូជ្រាបចូលជ្រៅទៅក្នុងរន្ធញើស និងកម្ចាត់សារធាតុកខ្វក់យ៉ាងមានប្រសិទ្ធភាព នាំមកនូវប្រសិទ្ធភាពសម្អាតល្អបំផុត។
<ផ្ដោតលើការសម្អាតតំបន់ស្បែកដែលមានប្រេងច្រើន>
តំបន់ស្បែកអក្សរ T (ថ្ងាស ច្រមុះ) ច្រមុះទាំងសងខាង និងចង្កា គឺជាតំបន់ដែលស្បែកបញ្ចេញប្រេងច្រើន។ សូមផ្តោតលើការលាងសម្អាតកន្លែងទាំងនេះ ប៉ុន្តែមិនត្រូវដុសលាងខ្លាំងៗនោះទេ គួរតែលាងមុខដោយថ្នមៗ។
<ពេលវេលាលាងមុខ>
គួរតែលាងមុខឲ្យបានពីរដងក្នុងមួយថ្ងៃ នៅពេលព្រឹក និងពេលយប់។
រយៈពេលលាងមុខគួរតែក្រោម ៣០ វិនាទី ដើម្បីកុំឲ្យស្បែកបាត់បង់ស្រទាប់ប្រេងធម្មជាតិ។
បន្ទាប់ពីលាងសម្អាតមុខជាមួយនឹងហ្វូម សូមលាងសម្អាតមុខឲ្យស្អាតជាមួយនឹងទឹកក្ដៅឧណ្ហៗ ដើម្បីលាងសម្អាតហ្វូមលាងមុខ។
<មានអារម្មណ៍ស្រស់ស្រាយបន្ទាប់ពីលាងមុខស្អាត>
មូលហេតុដែលអ្នកមានអារម្មណ៍ស្រស់ស្រាយបន្ទាប់ពីលាងសម្អាតមុខក៏ព្រោះតែប្រេង និងធូលីត្រូវបានលាងសម្អាត។
យ៉ាងណាមិញ ស្ថានភាពនេះធ្វើឲ្យស្បែកងាយនឹងស្ងួត។ ដូច្នេះហើយ អ្នកគួរប្រើ Toner ដើម្បីផ្តល់សំណើមភ្លាមៗ បន្ទាប់ពីលាងមុខរួច។ ស្បែកស្ងួត គឺជាសត្រូវដ៏ធំបំផុតរបស់ស្បែក។
សូមចាប់ផ្តើមថែរក្សាស្បែកចាប់ពីថ្ងៃនេះទៅ ដើម្បីទទួលបានស្បែកសភ្លឺថ្លា។
ថែរក្សាស្បែកប្រចាំថ្ងៃគឺជាគន្លឹះជួយឲ្យស្បែកស្អាត។
សូមកុំភ្លេចចំណាយពេលយ៉ាងហោចណាស់មួយដងក្នុងមួយខែដើម្បីមកកាន់ស្ប៉ារបស់យើងខ្ញុំជួយបង្កើនគុណភាពស្បែក។
ធ្វើការណាត់ជួបនៅថ្ងៃនេះ ដើម្បីទទួលបានការប្រឹក្សា និងការថែរក្សាស្បែកដែលប្រកបដោយវិជ្ជាជីវៈ។
យើងនឹងត្រៀមទទួលស្វាគមន៍អ្នកជាមួយនឹងសេវាកម្មស្ប៉ាលំដាប់ខ្ពស់។
Mayu Esthetic Spa
Aya Tondokoro
Mayu Esthetic Spa