Shinto – អាថ៌កំបាំង និងមូលដ្ឋានសាសនា
Shinto – សាសនាដែលមិនមែនជាសាសនា។
ថ្វីត្បិតតែ ជប៉ុនមិនទទួលស្គាល់សាសនាណាមួយជាផ្លូវការ ប៉ុន្តែ Shinto បានផ្សារភ្ជាប់នឹងគ្រួសារអធិរាជ ហើយដើរតួនាទីយ៉ាងសំខាន់ប្រៀបដូចជាសាសនាសំខាន់របស់ប្រទេស។
ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ត្រង់ថា Shinto ប្រៀបដូចជាសាសនាមួយដែលមិនមែនជាសាសនា។
នៅថ្ងៃនេះ ចូរយើងស្វែងយល់ពីអាថ៌កំបាំងរបស់ Shinto ទាំងអស់គ្នា។
សាសនាមិនមានគោលលទ្ធិ
សាសនាដទៃទៀតតែងតែមានគោលលទ្ធិ និងគម្ពីរ។
ចំពោះ Shinto ការបង្រៀនរបស់ Shinto ក៏ជាការបង្រៀនរបស់អាទិទេពផងដែរ ណែនាំមនុស្សពីរបៀបរស់នៅ ប៉ុន្តែមិនដូចព្រះគម្ពីរនៃគ្រឹស្តសាសនា ឬគម្ពីរពុទ្ធសាសនានោះទេ Shinto មិនមានគម្ពីរជាផ្លូវការឡើយ។
ទោះបីជាព្រះពុទ្ធសាសនាមានការណែនាំ និងបង្រៀនខុសគ្នា ប៉ុន្តែជាមូលដ្ឋាន Shinto មិនមានប្រព័ន្ធគោលលទ្ធិផ្លូវការនោះទេ។
មិនមានឋានសួគ៌ ឬឋាននរកនោះទេ
សាសនាជាច្រើនបានកំណត់ពិភពក្រោយពេលស្លាប់មានដូចជាស្ថានសួគ៌ និងឋាននរក ហើយណែនាំមនុស្សរស់នៅឲ្យបានត្រឹមត្រូវ។ យ៉ាងណាមិញ Shinto មិនមែនការយល់ឃើញចំពោះស្ថានសួគ៌ ឬឋាននរកឡើយ។
ថ្វីត្បិតតែ មានពិភពសម្រាប់មនុស្សស្លាប់ និងកន្លែងគង់នៅរបស់អាទិទេព (Takamagahara) ប៉ុន្តែមនុស្សមិនអាចទៅដល់ Takamagahara ទេ ទោះកាលនៅរស់ល្អ ឬអាក្រក់ក៏ដោយ កន្លែងចុងក្រោយគឺពិភពមនុស្សស្លាប់។
ផ្ទុយទៅនឹងសាសនាមួយចំនួនជឿថា មនុស្សនឹងត្រូវអាទិទេពដាក់ទណ្ឌកម្មប្រសិនបើប្រព្រឹត្តអំពើអាក្រក់ ចំណែកឯ Shinto មិនមានជំនឿលើការដាក់ទណ្ឌកម្មដោយអាទិទេពនោះទេ។
មិនមានស្ថាបនិក
មិនដូចជាសាសនាដទៃមានអ្នកបង្កើត ដូចជាព្រះពុទ្ធសាសនាបង្កើតឡើងដោយព្រះពុទ្ធ គ្រិស្តសាសនាដោយព្រះយេស៊ូវគ្រិស្ត ឬសាសនាឥស្លាមដោយ Muhammad ចំណែកឯ Shinto មិនមានស្ថាបនិកច្បាស់លាស់នោះទេ។
Shinto ត្រូវបានគេចាត់ទុកថា អភិវឌ្ឍតាមធម្មជាតិដោយជំនឿ និងទំនៀមទម្លាប់របស់ប្រជាជនដើមភាគតិចជប៉ុន។ គ្មានគម្ពីរ និងគោលលទ្ធិផ្លូវការក៏មកពីចំណុចនេះដែរ។
គោលដៅរស់នៅសម្របខ្លួននឹងធម្មជាតិ
ក្នុងសិល្បៈមានរូបភាពជាច្រើន លំនៅឋាន ការអភិវឌ្ឍទីក្រុង និងការងារនៅជប៉ុនបំផុសនូវអារម្មណ៍ផ្សារភ្ជាប់នឹងធម្មជាតិ។
Shinto លើកកម្ពស់ការផ្សារភ្ជាប់នឹងធម្មជាតិ នៅជប៉ុនមិនមានការបែងចែករវាង “自然” (ធម្មជាតិ) និង “自分” (មនុស្សខ្លួនឯង) ឡើយ។
ពាក្យទាំងពីរនេះត្រូវបានបន្ថែមក្នុងភាសាជប៉ុន និងនាំចូលជប៉ុនអំឡុងសម័យ Meiji នៅពេលដែលរបបសាមូរ៉ៃបានបញ្ចប់ ដោយឆ្លុះបញ្ចាំងពីគោលគំនិតប្រពៃណីដែលមិនបែងចែករវាងមនុស្ស និងធម្មជាតិ ចាត់ទុកចំណុចទាំងពីរជាចំណុចរួម។
ដូច្នេះ Shinto ដែលលើកកម្ពស់ការផ្សារភ្ជាប់នឹងធម្មជាតិ មិនមែនជាសាសនានោះទេ ប៉ុន្តែគ្រាន់តែជាការណែនាំអំពីរបៀបរស់នៅឲ្យបានត្រឹមត្រូវក្នុងនាមជាជនជាតិជប៉ុន។
បុគ្គលដែលត្រូវគោរពថ្វាយបង្គំគឺធម្មជាតិ
Shinto យកទេវកថាជប៉ុនធ្វើជាមូលដ្ឋាន ប៉ុន្តែអាទិទេពដែលបង្ហាញខ្លួនក្នុងនោះមិនមែនជាបុគ្គលដែលត្រូវគោរពថ្វាយបង្គំនោះទេ។ ក្នុង Shinto បុគ្គលដែលត្រូវគោរពថ្វាយបង្គំគេហៅថា (御神体 – Goshintai) ហើយ Goshintai អាចនឹងខុសគ្នាអាស្រ័យលើប្រាសាទនីមួយៗ ដែលជាទូទៅជាវត្ថុធម្មជាតិដូចជាភ្នំ ឬដើមឈើបុរាណ។
រូបបដិមាព្រះពុទ្ធ រូបព្រះគ្រិស្ត ឬរូបភាពសាសនាដែលស្រដៀងគ្នាមិនមានក្នុង Shinto នោះទេ។ ទោះជាយ៉ាងណា ចំណុចនេះមិនមានន័យថា Shinto ហាមឃាត់ការថ្វាយបង្គំរូបសំណាកដូចសាសនាឥស្លាមឡើយ។
មូលហេតុដែលជនជាតិជប៉ុនត្រូវគេចាត់ទុកជាមនុស្សគ្មានជំនឿ
គ្មានការបង្ខិតបង្ខំគឺជាលក្ខណៈពិសេសនៃ Shinto ដែលធ្វើឲ្យប្រជាជនជប៉ុនមិនមានអារម្មណ៍ថា ខ្លួនកំពុងគោរពតាមសាសនា។
ក្នុង Shinto កន្លែងគោរពថ្វាយបង្គំគឺប្រាសាទ ហើយជារៀងរាល់ឆ្នាំ ចំនួនប្រជាជនជប៉ុនទៅប្រាសាទច្រើនជាងចំនួនប្រជាជនម៉ូស្លីមធ្វើធម្មយាត្រាទៅកាន់ Mecca ទៅទៀត។
ហើយបទចម្រៀងល្បីដែលមានចំណងជើងថា “Imagine” ត្រូវបាននិពន្ធដោយ John Lennon ។
ក្នុងបទចម្រៀងមានឃ្លា “ពិភពលោកសន្តិភាព មិនបែងចែកសាសនា” ដែលគេចាត់ទុកថា ត្រូវបានបំផុសគំនិតដោយដំណើរទៅកាន់ប្រាសាទ Ise ដែលជាទីសក្ការបូជាកណ្តាលមួយនៃ Shinto ។
ទស្សនៈរបស់ Shinto អាចយល់បានតាមរយៈគោលគំនិត “道” (Tao)
ក្នុងភាសាជប៉ុនមានពាក្យផ្សំជាច្រើនដោយប្រើពាក្យ “道” (Tao) ឧទាហរណ៍៖ 書道 (shodo)៖ អក្សរសិល្ប៍ ; 茶道 (sado)៖ ពិធីតែ ; 剣道 (kendo)៖ ក្បាច់ដាវ ; 柔道 (Judo)៖ យូដូ ; 武士道 (bushido)៖ ប៊ូស៊ីដូ។
ពាក្យផ្សំនីមួយៗមានអត្ថន័យដោយឡែក ប៉ុន្តែជាទូទៅ វាតំណាងឲ្យផ្លូវទៅកាន់ភាពស្ទាត់ជំនាញខាងផ្នែកណាមួយ។
“ផ្លូវ” នីមួយៗមានការណែនាំពីគ្រូ (លោកគ្រូ) ដែលបង្ហាញពីផ្លូវរៀនសូត្រតាមដំប៉ូន្មានរបស់គ្រូរហូតអាចឯករាជ្យ។ ទស្សនៈ “守破離” (Shu-Ha-Ri) ត្រូវបានផ្សារភ្ជាប់នឹងភាពរីកចម្រើនដែលឈានដល់ “Tao” ។
守 (Shu – រៀន)៖ ដំណាក់កាលដំបូងផ្តោតលើការរៀនសូត្រ ហើយគោរពតាមការបង្រៀនរបស់គ្រូយ៉ាងតឹងរ៉ឹង។
破 (Ha – បំបែក)៖ បន្ទាប់ពីស្ទាត់ជំនាញចំណេះដឹង និងជំនាញមូលដ្ឋាន សិស្សចាប់ផ្តើមលើកជាសំណួរទាក់ទងនឹងការបង្រៀនរបស់គ្រូ ហើយរីកចម្រើនតាមបែបរបស់ខ្លួន។
離 (Ri – បំបែកចេញ)៖ នៅពេលដែលឈានដល់កម្រិតមួយជាក់លាក់ សិស្សបំបែកចេញពីគ្រូ ហើយទៅតាមផ្លូវរបស់ខ្លួន។
“Tao” គឺជាដំណើរការឯករាជ្យដូច្នេះ។
ស្រដៀងគ្នាដែរ Shinto ក៏ជាផ្លូវសម្រាប់មនុស្សម្នាក់ៗអាចស្វែងរករបៀបរស់នៅដែលត្រឹមត្រូវសម្រាប់ខ្លួន។
លក្ខណៈពិសេសនៃ Shinto គឺមិនមានការបង្ខិតបង្ខំដូចសាសនាដទៃទៀតឡើយ។
ទំនាក់ទំនងរវាង Shinto និងការធ្វើស្រែ
សម្រាប់ Shinto ការដាំស្រូវគឺជាសកម្មភាពដែលសំខាន់បំផុត។ ថ្វីត្បិតតែ ក្រោយសង្គ្រាម សកម្មភាពនេះលែងត្រូវបានអនុវត្ត ប៉ុន្តែជារៀងរាល់ខែវិច្ឆិកាពិធីបុណ្យ “Niiname-sai” (ពិធីបុណ្យប្រមូលផល) នៅតែត្រូវបានប្រារព្ធធ្វើឡើងដើម្បីអបអរសាទរការប្រមូលផលល្អ។ ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងដោយអធិរាជ។
ហើយរហូតមកដល់សព្វថ្ងៃនេះ នៅប្រាសាទតង្វាយប្រាក់ពេលបន់ស្រន់គេហៅថា “Hatsureiryo” (初穂料) ដែលមានន័យថា ថ្វាយដល់អាទិទេពចំណែកស្រូវដំបូងដែលប្រមូលបានក្នុងឆ្នាំ។
ថ្វីត្បិតតែ ការដាំស្រូវទឹកត្រូវរៀបចំពីដំបូងច្រើន ប៉ុន្តែបន្ទាប់មកមានភាពនឹងនរ ហើយអត្រាជោគជ័យខ្ពស់ជាងដល់ទៅ ១០ ដងបើប្រៀបនឹងដាំនៅលើដីស្រែស្ងួត។។
ដូច្នេះហើយ បើប្រៀបធៀបទៅនឹងប្រទេសដែលមានសេដ្ឋកិច្ចផ្អែកលើការដាំដុះលើស្រែ ចំណុចលេចធ្លោនៃប្រទេសដែលដាំស្រូវទឹក គឺកម្រិតខុសគ្នានៃប្រាក់ចំណូលទាបជាង។
អាចនិយាយបានថា ចរិកលក្ខណៈស្លូតរបស់ប្រជាជនជប៉ុនមួយផ្នែកមកពីវប្បធម៌ដាំស្រូវទឹក។
រំលឹកដល់កសិកម្មស្រូវទឹក ស្រា sake ជប៉ុនក៏មានប្រភពមកពីអ្នកបម្រើស្រី (miko) ក្នុងប្រាសាទ Shinto ផងដែរ។ ដូច្នេះពិតណាស់ រវាង Shinto និងវប្បធម៌ស្រូវទឹកមានទំនាក់ទំនងយ៉ាងស៊ីជម្រៅ។
ការគិតបានជ្រៀតចូលចិត្តគំនិតទាំងមិនទាន់បានរៀន
ភាគច្រើនប្រជាជនជប៉ុនមិនដែលរៀនគោលលទ្ធិ Shinto នោះទេ។ ចំណុចនេះអាចយល់បានដោយសារ Shinto មិនមានបទគម្ពីរ ឬគោលលទ្ធិផ្លូវការឡើយ។
ប្រហែលជាដោយសារតែស្មារតីនៃ Shinto ដិតជាប់ក្នុងចិត្ត ទើបប្រជាជនជប៉ុនត្រូវបានគេស្គាល់ព្រោះតែភាពគួរសម និងសុជីវធម៌។
មិនអាចនិយាយថាមនុស្សមានហ្សែន “ល្អជាង” នោះទេ។ ព្រោះតែពួកគេមិនបែងចែកខ្លួនឯង និងអ្នកដទៃ (ឬខ្លួនឯង និងពិភពលោក ខ្លួនឯង និងធម្មជាតិ) ប៉ុន្តែមើលឃើញអ្វីៗទាំងអស់រួមតែមួយ ទើបពួកគេអាចធ្វើយ៉ាងណាមិនបង្កការរំខានដល់អ្នកដទៃ។
ត្រូវហើយ Shinto គឺជាជំនឿដែលត្រូវបានបណ្តុះក្នុងចិត្តមនុស្សដោយមិនចាំបាច់អប់រំ ឬបង្រៀនឡើយ។
ព្រោះតែមូលហេតុនេះ ទើបភាសាជប៉ុនតែងតែរំលងប្រធានបទ ដែលធ្វើឲ្យជនបរទេសស្រឡាំងកាំង។ ប្រហែលជាដោយសារភាសាជប៉ុនត្រូវបានបង្កើតឡើងដោយអ្នកដែលមិនបែងចែកច្បាស់លាស់រវាងខ្លួនឯង និងអ្នកដទៃ។
ទស្សនៈទាំងនេះត្រូវគេចាត់ទុកថាកើតចេញពីលក្ខខណ្ឌភូមិសាស្ត្ររបស់ជប៉ុន។ ប្រទេសដែលហ៊ុំព័ទ្ធទៅដោយធម្មជាតិដ៏ស្រស់ស្អាត ជាមួយនឹងប្រភពទឹកថ្លា និងដីមានជីជាតិ។
ដោយមិនចាំបាច់យកឈ្នះធម្មជាតិ ពួកគេជ្រើសយកការរស់នៅសម្របខ្លួននឹងធម្មជាតិ។
ដោយសារទីតាំងភូមិសាស្រ្តមានសមុទ្រ ដូច្នេះខណ្ឌដាច់ពីប្រទេសជិតខាង ទើបទំនាក់ទំនងអន្តរជាតិកម្រនឹងមាន។ ទោះជាយ៉ាងណា ក៏មិនឆ្ងាយប៉ុន្មានដែរ ដូច្នេះការផ្លាស់ប្តូរវប្បធម៌រហូតមកដល់ពេលនេះនៅមានកម្រិតនៅឡើយ ចំណុចនេះជាលក្ខខណ្ឌរក្សាអត្តសញ្ញាណរបស់ខ្លួន។
ប្រទេសមួយដែលមិនតូចប៉ុន្មាន។
ប្រសិនបើខ្វះលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំងនេះ ការបង្រួបបង្រួមធម្មជាតិពិបាកនឹងកើតឡើង ហើយត្រូវបង្រួបបង្រួបដោយសាសនា ឬនយោបាយ។ យ៉ាងណាមិញ ជប៉ុនមានលក្ខខណ្ឌទាំងនេះ ដូច្នេះអាចបង្រួបបង្រួមដោយសេរីគ្មានឧបសគ្គ។
បន្ទាប់ពីអ្នកទាំងអស់គ្នាបានអានការពន្យល់នេះហើយ ខ្ញុំសុំសួរសំណួរមួយ “បើតាមអ្នក តើ Shinto ជាសាសនាដែរទេ?”
Abe Kengo