ទស្សនៈ​សាសនា​របស់​ប្រជាជន​ជប៉ុន​តាម​រយៈ​បណ្តាសា​នៅ​ទីក្រុង​តូក្យូ

Jujutsu Kaisen (呪術廻戦 – Jujutsu Kaisen) គឺជារឿង Anime ដែលល្បីនៅលើពិភពលោក ដោយទាក់ទាញអ្នកទស្សនាជាមួយនឹងការប្រយុទ្ធដ៏គួរឲ្យចាប់អារម្មណ៍ និងរឿងរ៉ាវនិយាយអំពី Jujutsushi – ជាគ្រូវេទមន្តដែលប្រយុទ្ធនឹង​បណ្តា​សា។ យ៉ាង​ណា​មិញ តើ​បណ្តា​សា​ពិត​ជា​មាន​នៅ​សម័យ​សព្វ​ថ្ងៃ​នេះ​ដែរ​ទេ?

ថ្វីត្បិតតែ សម័យកាលវិទ្យាសាស្ត្រអភិវឌ្ឍ ប៉ុន្តែ Tokyo នៅតែមានកន្លែង “គួរឲ្យខ្លាច” ដែលធ្វើឲ្យមនុស្សជឿលើបណ្តា​សា។

“បណ្តាសាដែលមិនអាចរំសាយ” – គឺជាឃ្លាដែលជម្រុញការចង់ដឹងចង់ឃើញ និងគួរឲ្យខ្លាច ដែលជារឿងរ៉ាវអាថ៌កំបាំង​និយាយអំពីទីកន្លែងចម្លែកមួយនៅទីក្រុងតូក្យូ – វិមាន Masakado ។ ចូរយើងស្វែងយល់ និងទម្លាយអាថ៌កំបាំង​ខាង​ក្រោម​នេះ។

ទីតាំង

វិមាន Masakado ស្ថិតនៅជិតច្រកចេញ C5 នៃស្ថានីយ៍រថភ្លើងក្រោមដី Otemachi ទីក្រុងតូក្យូ។ 

ថ្វីត្បិតតែ ត្រូវបានដាក់ស្លាកថា “បណ្តាសាដ៏ធំបំផុត” ក្នុងប្រវត្តិសាស្ត្រជប៉ុន ប៉ុន្តែភ្ញៀវទេសចរណ៍នៅតែអាចចូលទៅ​ជិត​វិមាន Masakado ។

ការរួមបញ្ចូលគ្នារវាង “បណ្តាសា” និង “អាទិទេព” នៅវិមាន Masakado បានឆ្លុះបញ្ចាំងគោលគំនិតសាសនា​របស់​ប្រជាជន​​ជប៉ុន​មួយ​ផ្នែក ថែម​​ទាំង​​ត្រូវ​បាន​គោរព​​បូជា​​ប្រៀប​ដូច​ជា​អាទិទេព​ផង​ដែរ។

ហេតុអ្វីបានជា Taira no Masakado ក្លាយទៅជាព្រលឹងខ្មោច?

ត្រឡប់ទៅសម័យកាល Heian នៅសតវត្សទី ១៩ បាននាំយើងទៅកាន់សម័យកាលដ៏រុងរឿងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ជប៉ុន។ Heian ឆ្នាំ (៧៩៤-១១៨៥) ជា​សម័យ​កាល​ដែល​រាជ​ការ​ជប៉ុន​ដាក់​រដ្ឋធានីនៅ Kyoto ហើយ​បានអភិវឌ្ឍ​យ៉ាង​​ខ្លាំង​​ខាង​​វប្បធម៌ និង​សិល្បៈ។

ថ្វីត្បិតតែ ដាក់រដ្ឋធានីនៅ Kyoto ប៉ុន្តែរាជការបែរជាប្រគល់ការគ្រប់គ្រងតំបន់ទៅឲ្យមន្ត្រីដែលគេហៅថា Kokushi ដោយ​ទទួល​បានការជឿទុកចិត្តនៅតាមតំបន់ខុសៗគ្នា។

ទោះជាយ៉ាងណា មន្រ្តីនៅតាមតំបន់ជាច្រើន (Kokushi) បែរជាប្រព្រឹត្តបទល្មើសជាច្រើនដូចជាបំពានអំណាចប្រព្រឹត្ត​អំពើ​អាក្រក់ ពុក​រលួយ និង​សូក​ប៉ាន់ ដែល​បណ្តាល​ឲ្យកើតមានស្ថានភាពវឹកវរ។

ដើម្បីដោះស្រាយបញ្ហានេះ សាមូរ៉ៃត្រូវបានបង្កើតឡើង។

លើកនេះតួអង្គ​ឯករបស់យើង Taira no Masakado មានជីតាធ្លាប់ធ្វើជា Kokushi គ្រប់គ្រងតំបន់ Kanto ។ យ៉ាងណាមិញ នៅទីនេះ ជម្លោះរវាងក្រុម Kokushi និងក្រុមសាមូរ៉ៃបានផ្ទុះឡើង។

ឆ្លៀតឱកាសដ៏ច្របូកច្របល់នេះ Taira no Masakado កាន់កាប់អំណោច វាយប្រហារតំបន់ជិតខាង ពង្រីកទឹកដីបន្តិចម្តងៗ ហើយបានគ្រប់គ្រងតំបន់ Kanto ទាំងមូលយ៉ាងឆាប់រហ័ស។

ដោយប្រកាសខ្លួនជា “អធិរាជថ្មី” (Shino) មានន័យថាស្តេចថ្មី Masakado បានប្រឈមមុខនឹងអធិរាជ និងអភិជន​នៅ Kyoto ដោយ​ផ្ទាល់។

នៅទីបំផុត លោកបរាជ័យក្រោមដៃរបស់កងទ័ព ត្រូវកាត់ក្បាល និងដាក់បង្ហាញនៅច្រាំងទន្លេ Kyoto ។

ដោយនាំយកឆន្ទៈមោះមុតចង់ប្រយុទ្ធម្តងទៀត Masakado បានផុតដង្ហើមចុងក្រោយ។

ទាំងដែលនៅសល់តែក្បាល លោកនៅតែស្រែកថា “ចូរប្រយុទ្ធម្តងទៀត” ។ បន្ទាប់មក ក្បាលរបស់គាត់ហោះលើអាកាស ហើយ​ត្រឡប់​ទៅ​តំបន់ Kanto វិញ។

កន្លែងដែលក្បាលរបស់ Masakado ធ្លាក់ចុះ គឺជាកន្លែងដែលសព្វថ្ងៃហៅថា វិមាន Masakado ។

គ្មានអ្វីក្រៅពីភាពភ័យរន្ធត់នោះទេ។

ករណីស្លាប់ដ៏ចម្លែកជាច្រើនកើតឡើង

ដោយសាររញ្ជួយដីដ៏ធំដែលបានកើតឡើងនៅ Tokyo ក្នុងឆ្នាំ ១៩២៣ ផ្នូររបស់ Masakado បានធ្លាក់រលំ និងត្រូវបំផ្លាញ។ ក្រោយមក ក្រសួង​ហិរញ្ញវត្ថុ​បាន​សាង​សង់​អគារ​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​នៅ​ទី​នេះ។

អ្វី​ដែល​ចម្លែក​នោះ​គឺ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​បាន​ស្លាប់​ដោយសារ​ជំងឺ​នៅ​អាយុ​ ៥៧ ឆ្នាំ។ ក្រោយ​​មក​ មន្ត្រី​​ជាន់​ខ្ពស់ ១៤ ​រូប​​​ទៀត​​ក៏​​ទទួល​​មរណភាព​ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល ២ ឆ្នាំ។

មន្ត្រីជាន់ខ្ពស់ជាច្រើនរូបដូចជា អនុរដ្ឋមន្ត្រីរដ្ឋសភា និងអនុរដ្ឋមន្ត្រីរដ្ឋបាលបានរងរបួសជើងក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​ជា​បន្ត​បន្ទាប់។

ជាងនេះទៅទៀត អគាររដ្ឋាភិបាលបណ្ដោះអាសន្ននេះថែមទាំងត្រូវរន្ទះបាញ់ និងឆេះអស់ទាំងស្រុង។

ដោយមានការភ័យខ្លាច ពួកគេបានរុះរើអគារ និងរៀបចំពិធីបូជាដើម្បីកាត់បន្ថយកំហឹង​របស់ Taira no Masakado ដែល​ក្រោយ​មក​រឿង​រ៉ាវ​ត្រូវ​បាន​ដោះ​ស្រាយ។

យោធាអាមេរិកក៏រងផលប៉ះពាល់ដែរ

ក្រោយសង្គ្រាម កងទ័ពសម្ព័ន្ធមិត្ត (GHQ) បានកាន់កាប់ប្រទេសជប៉ុន និងវាយកម្ទេចដោយគ្រឿងចក្រ​ឈូស​ឆាយ។

អំឡុងពេលដំណើរការ ស្រាប់តែកើតមានករណីរថយន្តឈូសឆាយក្រឡាប់ ដែលធ្វើឲ្យអ្នកបើកជនជាតិ​ជប៉ុន​ស្លាប់​បាត់​បង់​ជីវិត។

រថយន្តឈូសឆាយដែលមានទម្ងន់ធ្ងន់បែរក្រឡាប់លើផ្ទៃរាប? គឺជាករណីគ្រោះថ្នាក់ដែលមិនគួរឲ្យជឿ។

ត្រូវបានគោរពដូចជាអាទិទេពការពារ Tokyo

Masakadozuka គឺជាផ្នូរសម្រាប់បញ្ចុះក្បាល ឬគេហៅថា Kubizuka ។

ទោះជាយ៉ាងណា បណ្តាសារបស់ Masakado នៅតែមិនទាន់រំសាយនោះទេ ដូច្នេះហើយ ពួកគេបានសម្រេចចិត្តគោរព​បូជា Masakado ប្រៀបដូចជាអាទិទេពមួយអង្គ។

ហើយទីសក្ការៈបូជា Kanda Myojin ដែលនៅជិត Kanda និង Akihabara នាពេលសព្វថ្ងៃ ត្រូវបានសាងសង់ឡើងដើម្បី​គោរព​បូជា Masakado ។

ចាប់តាំង​ពី​ពេល​នោះ​មក Masakado បាន​ក្លាយទៅ​ជា​កន្លែងដែល​សាមូរ៉ៃគ្រប់​គ្រង​តំបន់បន់ស្រន់​សុំ​ជ័យ​ជំនះ និង​រាយ​ការណ៍​ជោគ​ជ័យ។ សព្វ​​ថ្ងៃ​​នេះ លោក​ត្រូវ​បាន​គោរពបូជាដូចជា “អាទិទេពជ័យជំនះ” ។

Masakado នៅតែត្រូវបានគោរពស្រលាញ់ដូចជា​អាទិទេព​សំខាន់ការពារ​ Tokyo ។ រហូតមកដល់សព្វថ្ងៃនេះ ទីសក្ការ​បូជា Kanda Myojin ថែមទាំងត្រូវបានគេហៅថា Edo Sojinsha (ទីសក្ការបូជាម្ចាស់ Edo) ដែលជាអាទិទេពនាំ​មុខ​របស់ Edo (Tokyo) ។

ហេតុអ្វីបានជាបណ្តាសាបែរជាក្លាយទៅជាអាទិទេព?

នេះជាចំណុចដែលពិបាកយល់ទាក់ទងនឹងទស្សនៈសាសនារបស់ប្រជាជនជប៉ុន។

ការយល់ឃើញចំពោះសាសនារបស់ប្រជាជនជប៉ុនមិនមានភាពខុសគ្នាច្រើនរវាងអាទិទេព និងព្រលឹងខ្មោចនោះទេ។ 

ដោយលើសពីដែនកំណត់របស់មនុស្ស មានកម្លាំងអស្ចារ្យ នោះគឺជាអាទិទេព និងបណ្តាសា។

ដើម្បីជៀសវាងបណ្តាសារបស់វិញ្ញាណអាក្រក់ដើរតាមទិសដៅមិនល្អ មនុស្សត្រូវថ្វាយបង្គំ និងគោរពវិញ្ញាណអាក្រក់ ដោយ​បង្វែរ​វិញ្ញាណ​អាក្រក់​ឲ្យ​​ក្លាយ​​ទៅ​​ជា​​អាទិទេព។

ដោយសារមូលហេតុ​នេះ មិនមានវត្តមានរបស់អាទិទេពអង្គណាដែលអាចជួយបានគ្រប់បែបយ៉ាងនោះទេ មនុស្សគួរ​តែ​រស់​នៅ​ដោយ​​ឯករាជ្យ​ដោយ​មិន​ពឹង​លើ​អាទិទេព។

ខុសពីអ្នកដែលមិនកាន់សាសនា ប្រជាជន​ជប៉ុន​ជឿ​លើវត្តមានរបស់អាទិទេព ប៉ុន្តែ​ពួកគេ​មិន​ពឹង​លើអាទិទេពឡើយ។

នេះជាទស្សនៈសាសនារបស់ជនជាតិជប៉ុន។ បើប្រៀបនឹងពិភពលោក នេះ​ប្រហែល​ជា​ទស្សនៈដោយឡែក។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: