បិសាច និង​សកម្មភាព​ចម្លែក​អ្វីខ្លះ​របស់​​ពួក​​វា​​ដែល​​មិន​​ទាន់​​អាច​បក​​ស្រាយ​បាន

ផ្ទុយទាំងស្រុងនឹងមនុស្ស Yokai – ពពួកសត្វអាថ៌កំបាំងដែលមានក្នុងរឿងព្រេងនិទាន តែងតែជៀងវាងក្រសែភ្នែក​មនុស្ស និង​លាក់​ខ្លួន​ដោយ​សម្ងាត់។

ជប៉ុន​ជា​ប្រទេស​ដែល​មាន​ប្រវត្តិ​វប្បធម៌​យូរ​អង្វែង ជាកន្លែងថែរក្សាកំណប់ទ្រព្យរឿងព្រេងនិទានបិសាច ដែលធ្វើឲ្យ​ប្រទេស​នេះ​ក្លាយ​ទៅ​ជា​អាណា​ចក្រ​អាថ៌កំបាំង ទាក់​ទាញ​ការ​ចង់​ដឹង​ចង់​ឃើញ និង​បំផុស​ការ​ស្រមើល​ស្រមៃ​របស់ភ្ញៀវ​ទេស​ចរណ៍​នៅ​ជុំវិញ​ពិភព​លោក។

ទោះបីជាគ្មាននរណាម្នាក់ដឹងច្បាស់ថាវាមានមែនឬអត់ ប៉ុន្តែនៅជប៉ុនជាកន្លែងដែលមានជំនឿទេវតាមាននៅគ្រប់​ទី​កន្លែង ហើយ​ចំនួន​រឿង​និយាយ​ពី Yokai ក៏​មិន​តិច​ដែរ។

ថ្វីត្បិតតែ ភាគច្រើនបិសាចគួរឲ្យខ្លាច ប៉ុន្តែថ្ងៃនេះ ខ្ញុំចង់ចែករំលែកប្រាប់អ្នកទាំងអស់គ្នាអំពីសកម្មភាពអាថ៌កំបាំង និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់ Yokai ។

សកម្មភាពរបស់បិសាចធ្វើឲ្យយើងមិនយល់ តើវាកំពុងធ្វើអ្វី? ពិតជាមិនគួរឲ្យជឿ។

Makura Gaeshi (枕返し – បិសាចខ្នើយ)

Makura Gaeshi គឺជាបិសាចដែលតែងតែលបមើលពេលអ្នកកំពុងគេង។ គ្រាន់តែឮដូច្នេះក៏ខ្លាចដែរមែនទេ? ប៉ុន្តែ​សូម​កុំ​បារម្ភ បិសាច​មួយ​ក្បាល​នេះ​មិន​មែន​សុី​សាច់​របស់​អ្នក​នោះ​ទេ។ ដូចជាឈ្មោះរបស់វា អ្វីដែលវាចង់ធ្វើគ្រាន់​តែ “ត្រឡប់​ខ្នើយ​របស់​អ្នក” ប៉ុណ្ណោះ។

ភាពរីករាយដ៏ចម្លែករបស់វាគឺត្រឡប់ខ្នើយរបស់អ្នកពេលអ្នកកំពុងគេងលង់លក់ ហើយបាត់ទៅវិញមុនពេលដែលអ្នក​ដឹង​ខ្លួន។

តើអ្នកដឹងថាមានអ្វីកើតឡើងនៅព្រឹកបន្ទាប់ដែរទេ?

សកម្មភាពរប៉ិលរប៉ូចបន្តិចនេះ បើប្រៀបនឹងក្មេងរពឹស បិសាចមួយក្បាលនេះស្លូតជាង។ ប្រហែល​វា​មិន​គួរ​ឲ្យ​ខ្លាច​ដូច​​ជា​ការគិត​នោះ​ទេ។

Shiradashi (はらだし– បិសាចបង្ហាញក្បាលពោះ)

បិសាចមួយក្បាលនេះចូលចិត្តមកពេលពាក់កណ្តាលអធ្រាត្រ ផឹកស្រាយ៉ាងសប្បាយរីករាយពេលបានអញ្ជើញ និងរាំរបាំ​ចម្លែកៗ។

ពពួក Haradashi តែង​តែ​ប្រែ​ខ្លួន​ទៅ​ជា​មនុស្ស ហើយ​បន្ទាប់​មក​ប្រើ​មុខ​លើ​ពោះរបស់វា ដើម្បីធ្វើឲ្យមនុស្សគ្រប់គ្នា​ភ្ញាក់​ផ្អើល​ហើយ​សើច។

គេនិយាយថា អ្នកដែលបានឃើញរបាំរបស់វានឹងមានសំណាង។ ម្យ៉ាងវិញទៀត វាមិនបង្កគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ ហើយ​គ្រាន់​តែ​ចង់​នាំ​យក​សំណើច​ដល់​​គ្រប់​គ្នា​​ប៉ុណ្ណោះ​។ នេះជាបិសាចមួយក្បាលដែលពិសេសណាស់។

ថ្វីត្បិតតែ មានរូបរាងខាងក្រៅជាបិសាច ប៉ុន្តែក្នុងចិត្តវាដូចជាបុរសស្រវឹងស្រាចិត្តល្អម្នាក់។ វាហាក់បីដូចជាបិសាច​ដែល​គួរ​ឲ្យ​ស្រលាញ់​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ចង់​ជួប។

Okuri Inu (送り犬 – បិសាចឆ្កែ)

ប្រភេទបិសាចដែលមានរូបរាងជាឆ្កែនេះនឹងដើរតាមពីក្រោយអ្នក នៅពេលដែលអ្នកដើរតាមផ្លូវភ្នំពេលយប់។ វា​រង់​ចាំ​​អ្នក​​ជំពប់​​ជើង ហើយ​នៅ​ពេល​ដែល​អ្នក​ដួល វានឹងប្រញាប់ចូលមកសុីសាច់របស់អ្នក។

ស្តាប់ទៅគួរឲ្យខ្លាចណាស់មែនទេ?

យ៉ាងណាមិញ បិសាចមួយក្បាលនេះបែរជាគោរពតាមច្បាប់ដែលវាបានកំណត់យ៉ាងតឹងរ៉ឹង។

ទោះបីជាអ្នកជំពប់ដួលក៏ដោយ វាគ្រាន់តែធ្វើពុតអង្គុយរង់ចាំដោយមិនវាយប្រហារអ្នកនោះទេ។ 

ពិតជាម៉ឺងម៉ាត់ពេកហើយ។

Shirime (尻目 – បិសាចមានភ្នែកនៅលើគូទ) 

នៅពេលដែលជួបនរណាម្នាក់ បិសាចមួយក្បាលនេះនឹងដោះសម្លៀកបំពាក់ចេញ ហើយ​អាក្រាត​កាយ ដោយ​​គ្រាន់​តែ​​បង្ហាញ​​ភ្នែក​​នៅ​​លើ​​គូទ​​ប៉ុណ្ណោះ។

ប្រហែលជាអ្នកគិតថា បិសាចមួយក្បាលនេះជាព្រាននារី?

ប៉ុន្តែមិនមែនទេ វាគ្រាន់តែចង់អួតបង្ហាញប៉ុណ្ណោះ។

ឮគេនិយាយថា កន្លែងដែលគួរតែមានមុខបែរជាគ្មានភ្នែក ច្រមុះ ឬមាត់នោះទេ។

ក្នុងស្ថានភាពនេះនៅតែអាចដើរទៅមក បើដូច្នេះតាំងពីដំបូងមិនគួរស្លៀកពាក់នោះទេ កុំឲ្យទើសមែនទេ?

ឬមួយក៏មកពីខ្ញុំមិនទាន់គិតដល់អារម្មណ៍របស់បិសាចទើបគិតដូច្នេះ?

បិសាចជាច្រើនត្រូវបានគេពណ៌នាដូចជាសត្វដ៏គួរឲ្យខ្លាច ដែលនាំមកនូវគ្រោះថ្នាក់ដល់មនុស្ស។ យ៉ាង​ណា​មិញ គំនិត​​ដែល​​ថា ពិភព​បិសាច​មិន​ត្រឹម​​តែ​មាន​ពពួក​អាក្រក់​ប៉ុណ្ណោះ​ទេ គឺជាលក្ខណៈវប្បធម៌ដ៏ពិសេស និងគួរឲ្យចាប់អារម្មណ៍​​របស់​​ជប៉ុន​​មែន​ទេ?

ចូរយើងស្វែងយល់អំពីពិភពបិសាចដែលប្រៀបដូចជាផ្នែកមួយនៃវប្បធម៌ជប៉ុន។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: