អាថ៌កំបាំងនៃកំពូល Ninja – តើ Hattori Hanzo ពិតជាមនុស្សតែម្នាក់មែនទេ?
រំលឹកដល់ជប៉ុន យើងតែងតែគិតភ្លាមដល់ Ninja ។
ហើយក្នុងចំណោមនោះ ល្បីបំផុតត្រូវនិយាយពីកំពូល Ninja – Hattori Hanzo ។
នៅក្រុង Edo ច្រកទ្វារ Hanzomon ត្រូវបានដាក់តាមឈ្មោះរបស់លោក ហើយសព្វថ្ងៃនេះ ថែមទាំងមានស្ថានីយ៍រថភ្លើងក្រោមដី Hanzomon ផងដែរ។
ឈ្មោះរបស់លោកនៅតែល្បីរហូតមកដល់សព្វថ្ងៃ រហូតដល់ថ្នាក់មានទាំងរថភ្លើងក្រោមដីដាក់ឈ្មោះថា Hanzomo ។
យ៉ាងណាមិញ រូបភាពដែលឃើញនៅពេលដែលរកមើលឈ្មោះ Hattori Hanzo បែរជាស្រដៀងនឹងសាមូរ៉ៃជាជាង Ninja ។
ទោះជាយ៉ាងណា យើងយល់ដែលគ្រប់គ្នាគិតថា “នេះមិនមែនលោក” ព្រោះ Hattori Hanzo គឺជាឈ្មោះរបស់សាមូរ៉ៃដែលបម្រើរាជការសម័យនោះ។
ម្យ៉ាងវិញទៀត ឈ្មោះ Hattori Hanzo ត្រូវបានបន្តជាច្រើនជំនាន់ រហូតដល់ជំនាន់ទី ១២ ដែលមានន័យថា សរុបមនុស្សចំនួន ១២ នាក់មានឈ្មោះនេះ ប៉ុន្តែមានតែមនុស្សដំបូងទើបជា Ninja ។
ត្រូវហើយ រូបភាពរបស់ Hattori Hanzo តែងតែត្រូវបានគេពណ៌នាដូចជាសាមូរ៉ៃមួយរូប ហើយក៏ជាមេដឹកនាំក្រុម Ninja ផងដែរ។ ថ្វីត្បិតែ អ្នកស្នងតំណែងជំនាន់ដំបូងគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែលើកនេះចូរយើងស្វែងយល់ពីជីវិតរបស់អ្នកស្នងតំណែងជំនាន់ទី ២ ជាបុគ្គលដ៏អស្ចារ្យម្នាក់។
Hanzo ជំនាន់ទី ២ ត្រូវជំទាស់
ដោយស្នងកេរ្តិ៍ឈ្មោះកំពូលរបស់ Ninja បែរជារៀបការជាមួយក្មួយស្រីរបស់ Tokugawa Ieyasu ដែលជាមេដឹកនាំកំពូលរបស់ជប៉ុននាសម័យនោះ Hanzo បានក្លាយជាមនុស្សក្រអឺតក្រទម។ គាត់ថែមទាំងបានចែចង់ប្រពន្ធរបស់ Ninja ដែលជាអ្នកក្រោមបង្គាប់ម្នាក់។
Hanzo ថែមទាំងលោភលន់ មិនព្រមប្រគល់ប្រាក់ឈ្នួលឲ្យអ្នកក្រោមបង្គាប់ ដែលបណ្តាលឲ្យពួកគេមិនព្រមធ្វើការ។ អ្នកក្រោមបង្គាប់ជាង ១០០០ នាក់ និងក្រុមគ្រួសាររបស់ពួកគេបានចូលរួមកូដកម្ម ប៉ុន្តែ Hanzo បែរជាខឹងសម្បារ និងប្រហារជីវិតអ្នកដឹកនាំចំនួន ១០ នាក់។
ទោះជាយ៉ាងណា មនុស្ស ២ នាក់ក្នុងចំណោមបានរត់គេចខ្លួន។ Hanzo បានដេញតាមពួកគេដោយកំហឹង ហើយកាប់ម្នាក់ក្នុងចំណោមនោះស្លាប់។
ប៉ុន្តែជាមនុស្សម្នាក់ផ្សេង ដោយសារតែភ័នច្រឡំគាត់បានកាប់សម្លាប់មនុស្សម្នាក់ផ្សេង។
លទ្ធផលនៃទង្វើនេះបានធ្វើឲ្យ Hanzo ត្រូវរាជការបណ្តេញចេញពីតំណែង។
Hanzo មិនមានការងារធ្វើ
អ្នកដែលបានធ្វើកូដកម្មសម្រេចចិត្តបើកយុទ្ធនាការដើម្បីលុបលាងកំហុសឲ្យខ្លួន។ យ៉ាងណាមិញ Hanzo បានលួចរត់ចេញពីពួកគេ។
ហើយក្លាយទៅជាកសិករម្នាក់។
តើ Hanzo ជំនាន់ទី ២ ចង់បានអ្វី?
ដោយពឹងលើគុណសម្បត្តិរបស់ជំនាន់ទី ១ គ្រួសារទទួលបានដីធ្លី និងកេរ្តិ៍ឈ្មោះ។ ជំនាន់ទី ២ ទទួលស្នងទ្រព្យសម្បត្តិនេះ ប៉ុន្តែអ្វីដែលគាត់ចង់បានគឺសេរីភាព។
ជីវិតក្រោយមករបស់លោកមិនត្រូវបានកត់ត្រានោះទេ ប៉ុន្តែមានពាក្យចចាមអារ៉ាមគួរឲ្យចាប់អារម្មណ៍មួយចំនួននិយាយពីលោក។
តើ Matsuo Basho គឺជា Hattori Hanzo មែនទេ?
Haiku គឺជាកំណាព្យដែលមានភាពស្រស់ស្អាតបែបកំណាព្យជប៉ុន។
Haiku ជាទម្រង់កំណាព្យខ្លីពិសេសរបស់ជប៉ុន ដែលមាន ៣ បន្ទាត់ គឺ ៥ ព្យាង្គ ៧ ព្យាង្គ និង ៥ ព្យាង្គ។
តាមរយៈកំណាព្យខ្លីនេះ អ្នកនិពន្ធ Haiku បានរៀបរាប់ទិដ្ឋភាពដំណាំយ៉ាងប៉ិនប្រសប់ បង្កើតបានជាផ្ទាំងគំនូរកំណាព្យដែលមានភាពទាក់ទាញ។
នៅពេលនិយាយពី haiku មិនអាចមិនរំលឹកដល់ឈ្មោះ Matsuo Basho ដែលជាកវីល្បីឈ្មោះត្រូវបានគេចាត់ទុកជា “គ្រូ haiku” នោះទេ។
លោកល្បីឈ្មោះដោយសារកំណាព្យ haiku ដ៏រស់រវើក ដែលពណ៌នាយ៉ាងច្បាស់ពីសម្រស់ធម្មជាតិ និងបង្ហាញពីទស្សនៈជីវិតយ៉ាងជ្រាលជ្រៅ។
សម្មតិកម្មមួយដែលបង្កចម្រូងចម្រាសក្នុងពិភពអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងអក្សរសាស្ត្រជប៉ុន គឺជាការផ្សារភ្ជាប់គ្នារវាងតួអង្គដែលហាក់បីដូចជាមិនទាក់ទងគ្នា៖ Matsuo Basho និង Hattori Hanzo ។ បើតាមពាក្យចចាមអារ៉ាមមួយចំនួន អ្នកទាំងពីរជាមនុស្សតែម្នាក់។
ការធ្វើដំណើរដ៏ចម្លែករបស់ Matsuo Basho
ស្នាដៃដ៏ល្បីឈ្មោះបំផុតរបស់ Matsuo Basho គឺ “奥の細道 – Oku no Hosomichi” (ប្រែថា៖ ផ្លូវលំភាគខាងជើង) ។
នេះជាកំណត់ហេតុកត់ត្រាការធ្វើដំណើររយៈពេល ១៥០ ថ្ងៃរបស់ Basho ដែលចេញដំណើរពី Edo (សព្វថ្ងៃគឺ Tokyo) ឆ្លងកាត់តំបន់ Tohoku ទៅដល់តំបន់ Hokuriku ដោយនិពន្ធ haiku នៅកន្លែងដែលគាត់ទៅដល់។ ការធ្វើដំណើរនោះពិតជាចម្លែកណាស់ ដែលចម្ងាយសរុបដល់ទៅ ២៤០០ គីឡូម៉ែត្រ។
កំណត់ត្រាខ្លះបានបង្ហាញថា Basho ធ្វើដំណើរឆ្ងាយបំផុតរហូតដល់ ៤៥ គីឡូម៉ែត្រក្នុងមួយថ្ងៃ។
នៅសម័យនោះ ប្រជាជនធ្វើដំណើរតាមផ្លូវគោក សូម្បីតែផ្លូវក្រាលកៅស៊ូដូចសព្វថ្ងៃក៏ល្បឿនជាមធ្យមត្រឹមតែ ៤,៨ គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។
ត្រូវកត់សម្គាល់ផងដែរថា នៅសម័យនោះ ការធ្វើដំណើរតាមផ្លូវគោកមិនទាន់ក្រាលកៅស៊ូទេ ហើយឆ្លងកាត់ភ្នំជាច្រើន ល្បឿនធ្វើដំណើរអាចនឹងយឺតជាងតួលេខដែលបានកត់ត្រាទុក។
ម្យ៉ាងវិញទៀត នៅពេលយប់ មិនមានភ្លើងបំភ្លឺផ្លូវនោះទេ ដូច្នេះការធ្វើដំណើរតាមផ្លូវគោកមិនអាចទៅរួចឡើយ។ ដូច្នេះតើ Basho អាចធ្វើដំណើរចម្ងាយ ៤៥ គីឡូម៉ែត្រក្នុងមួយថ្ងៃដូចដែលបានកត់ត្រាដែរទេ?
ហើយហេតុអ្វីបានជា Basho ត្រូវធ្វើដំណើរបែបនេះ? តើនរណាជាអ្នកចំណាយសម្រាប់ការធ្វើដំណើររបស់លោក?
ការធ្វើដំណើររបស់ Matsuo Basho បង្កប់ដោយអាថ៌កំបាំង ហើយសម្មតិកម្មដែលថា គាត់ជា Ninja មួយរូបដែលមានអ្នកគាំទ្រច្រើន។
សុខភាព និងល្បឿនធ្វើដំណើរមិនធម្មតារបស់ Basho ជាមួយនឹងរឿងដែលថាលោកឆ្លងកាត់កន្លែងជាច្រើន និងកត់ត្រាលម្អិតក្នុង “Oku no Hosomichi” បានធ្វើឲ្យមនុស្សជាច្រើនបង្កើតសម្មតិកម្មថា៖ លោកគឺជា Ninja មួយរូប ដែលត្រូវបានប្រគល់បេសកកម្មឲ្យប្រមូលព័ត៌មានដល់អំណោចណាមួយ។
បើនិយាយពីពេលវេលា សម្មតិកម្មបានឲ្យដឹងថា Basho គឺជា Hattori Hanzo ជំនាន់ទី ២ នៃកំពូល Ninja របស់ជប៉ុនសមហេតុផលជាងមែនទេ?
Hattori Hanzo និង Matsuo Basho – តួអង្គពីរដែលបង្កប់នូវអាថ៌កំបាំងជាច្រើន។ តើពួកគេអាចជាមនុស្សតែម្នាក់ដែរទេ?
ទោះបីជាមិនមានចម្លើយច្បាស់លាស់ក៏ដោយ ប៉ុន្តែមិនអាចបដិសេធទេពកោសល្យនិពន្ធកំណាព្យ Haiku ដ៏ឆ្នើមរបស់ Matsuo Basho នោះទេ។
បន្ទាប់មក ចូរយើងក្រឡេកមើលកំណាព្យ Haiku របស់ Basho សម្រាប់រដូវក្តៅនេះ។
暑き日を
Atsuki hi o
海にいれたり
Umi ni iretari
最上川
Mogami gawa
ប្រែថា៖
Mogami ហូរចេញសមុទ្រ
បក់តាមទឹកព្រះអាទិត្យភ្លឺចែងចាំង
អត្ថន័យ៖
ទន្លេ Mogami បក់អាកាសធាតុក្តៅនៃរដូវក្តៅចេញទៅសមុទ្រ ដែលនាំមកនូវខ្យល់ត្រជាក់នាពេលរសៀល។
ដោយបញ្ចូលរដូវក្តៅក្នុងកំណាព្យ haiku ដ៏ខ្លីនេះ នៅពេលដែលយើងបិទភ្នែកស្តាប់ យើងអាចស្រមៃឃើញទិដ្ឋភាពដ៏ស្រស់ស្អាតដែលកំណាព្យបានរៀបរាប់។ នេះគឺជាស្នាដៃសិល្បៈដ៏អស្ចារ្យបំផុត។
ត្រឡប់ទៅរកខ្លឹមសារខាងលើ យើងប្រហែលជាគិតថា តើបុគ្គលដែលអាចតែងកំណាព្យ haiku យ៉ាងពិរោះបែបនេះ បែរជាអាចប្រើអំណោចលេងសើចនឹងប្រពន្ធរបស់អ្នកក្រោមបង្គាប់ឬ?
ឬមួយគាត់ស្តាយក្រោយហើយក្លាយទៅជាមនុស្សល្អម្នាក់?
តើអ្នកទាំងអស់គ្នាគិតថាពួកគេទាំងពីជាមនុស្សម្នាក់ដែរទេ?
Abe Kengo