មកស្គាល់ពីរបៀបពណ៌នាដែលទាក់ទងនឹង “ផ្កាស្រពោន” ក្នុងភាសាជប៉ុន
ជប៉ុនជាប្រទេសដែលធម្មជាតិមាន ៤ រដូវ ដែលរដូវនីមួយៗមានប្រភេទផ្កាស្រស់ស្អាតដោយឡែកប្រៀបដូចជាត្បូងដ៏មានតម្លៃ បន្ថែមសម្រស់ដល់ធម្មជាតិកាន់តែស្រស់បំព្រង។
ផ្ការីកស្រស់ស្អាតយ៉ាងណាក៏គង់តែរោយ ប៉ុន្តែតើអ្នកដឹងទេថារបៀបនិយាយសំដៅលើ “ផ្ការោយ” ក្នុងភាសាជប៉ុនបែរជាមានភាពខុសគ្នាអាស្រ័យលើប្រភេទផ្កាដែរទេ?
ថ្វីត្បិតែ ភាសាជប៉ុនពិបាក ប៉ុន្តែរបៀបនិយាយសំដៅលើ “ផ្ការោយ” នៅពេលដែលផ្ការីកផ្ការោយពិតជាស្រស់ស្អាតណាស់ ដូច្នេះសូមចងចាំ។
ផ្កាសាគូរ៉ា
នៅពេលដែលរោយ ត្របកផ្កាសាគូរ៉ាមិនធ្លាក់ខ្លាំងដល់ដីភ្លាមនោះទេ ប៉ុន្តែធ្លាក់ដោយថ្នមៗតាមខ្យល់ បង្កើតបានជាទិដ្ឋភាពផ្កាព្រិលដ៏រ៉ូមែនទិកប្រៀបដូចជាក្រណាត់សូត្រពណ៌ផ្កាឈូកបក់តាមខ្យល់។
ប្រជាជនជប៉ុនប្រើពាក្យ “散る(Chiru) – រោយ ធ្លាក់ចុះ” ដើម្បីបញ្ជាក់ពីសម្រស់របស់ផ្កាសាគូរ៉ាបាន “បញ្ចប់យ៉ាងលឿន” ដែលបង្ហាញពីការឲ្យតម្លៃ និងការកោតសរសើរចំពោះភាពស្រស់ស្អាតដ៏ខ្លី ប៉ុន្តែពោរពេញទៅដោយភាពរឹងមាំរបស់ផ្កាប្រភេទនេះ។
ផ្កា Camellia (Tsubaki)
ផ្កា Camellia ជាប្រភេទផ្កាដែលមានសម្រស់ស្រស់ឆើត ស្អាត ហើយនៅពេលដែលរោយក៏ពិសេសណាស់ដែរ។
មិនដូចជាត្របកផ្កាស្រពោនធ្លាក់ដទៃទៀតទេ នៅពេលដែលធ្លាក់ ផ្កា Camellia នៅតែរក្សារូបរាងដើមរបស់វា បង្កើតបានជាទិដ្ឋភាពស្រណោះអាល័យមិនអាចបំភ្លេចបាន។
ប្រជាជនជប៉ុនប្រើពាក្យ “落ちる (ochiru) – ធ្លាក់” ដើម្បីបង្ហាញពីត្របកផ្កាធ្លាក់យ៉ាងពិសេស ជាមួយនឹងការឲ្យតម្លៃ និងភាពស្រស់ស្អាតដ៏ខ្លីនៃសម្រស់ផ្កា Camellia ។
យ៉ាងណាមិញ បង្កប់នៅពីក្រោយភាពស្រស់ស្អាតដ៏ក្រៀមក្រំនោះ គឺជាជំនឿខាងព្រលឹងវិញ្ញាណក្នុងវប្បធម៌ជប៉ុន។
ទិដ្ឋភាពផ្ការោយធ្លាក់ប្រៀបដូចជាក្បាលមនុស្សត្រូវកាត់ផ្តាច់ ដែលធ្វើឲ្យវាក្លាយទៅជាប្រផ្នូលអាក្រក់ ជាពិសេសសម្រាប់សាមូរ៉ៃ។
ផ្កា Morning Glory (Asagao)
ជាតំណាងដ៏អស្ចារ្យនៃរដូវក្តៅស្អុះស្អាប់ ផ្កា Morning Glory បែរជាមានភាពស្រស់ស្អាតដោយឡែកពេលស្រពោន។ បន្ទាប់ពីរីកយ៉ាងស្អាត ផ្កាចាប់ផ្តើមស្រពោន ក្រៀមស្វិតបន្តិចម្តងៗ ប្រៀបដូចជាពាក្យលារដូវក្តៅ។
ប្រជាជនជប៉ុនប្រើពាក្យ “しぼむ (shibomu) – ស្រពោន ក្រៀមស្វិត” ដែលពណ៌នាពេលផ្ការោយ ហើយបង្ហាញពីការឲ្យតម្លៃ និងភាពស្រស់ស្អាតដ៏ខ្លីរបស់ផ្កា Morning Glory ។
ផ្កាស្បៃរឿង (Kiku)
បង្កប់ដោយស្មារតីនៃប្រទេសជប៉ុន ផ្កាប្រភេទនេះមានភាពស្រស់ស្អាត ជាមួយនឹងត្របកផ្កាតូចៗជាច្រើន ប្រៀបដូចជាធូលីមាសចែងចាំងតាមខ្យល់។
នៅពេលដែលដល់ពេលរោយ ត្របកផ្កាធ្លាក់ចេញពីមែក ប្រៀបដូចជាអ្នករបាំកំពុងបង្ហាញក្បាច់រាំយ៉ាងពិសេស។
ប្រជាជនជប៉ុនប្រើពាក្យ “舞う(mau) – រាំ” ដើម្បីពណ៌នាពីត្របកផ្កាហើរតាមខ្យល់។
តើអ្នកគិតថានោះជារបៀបពណ៌នាដែលមានភាពទាក់ទាញដែរទេ?
ផ្កា Plum (Ume)
មុនពេលផ្កាសាគូរ៉ារីក ប្រហែលខែកុម្ភៈដល់ខែមីនា ផ្កា Plum ប្រជែងគ្នារីកប្រៀបដូចជាដំណក់ទឹកសន្សើម។
គេតែងតែប្រើពាក្យ “こぼれる (koboreru) – ហៀរចេញ” ដើម្បីពណ៌នាពីទិដ្ឋភាពផ្កា Plum រីក។
ផ្កា Plum ប្រជែងគ្នារីកស្គុះស្គាយ បន្ថែមភាពស្រស់ស្អាតនៃនិទាឃរដូវ។ បន្ទាប់មក ផ្កាសាគូរ៉ារីកស្រស់ស្អាត ប្រៀបដូចជាពពកពណ៌ផ្កាឈូកបំភ្លឺលើមេឃ។
ទាំងអស់នេះបង្កើតបានជាទេសភាពនានិទាឃរដូវស្រស់ស្អាត ដែលធ្វើឲ្យយើងលង់អារម្មណ៍។
ផ្កា Hydrangea (Ajisai)
នៅរដូវវស្សានាខែឧសភា និងមិថុនា ផ្កា Hydrangea រីកស្គុះស្គាយ ផ្កា Hydrangea ប្រជែងគ្នារីកស្រស់ស្អាត ដែលបន្ថែមសម្រស់ដល់រដូវវស្សាឲ្យកាន់តែស្អាត ផ្ទៃមេឃហាក់ដូចជាត្រូវបានលាបពណ៌ស្វាយស្រទន់។
ប្រជាជនជប៉ុនប្រើពាក្យ “しおれる (Shioreru) – ក្រៀមស្វិត” ដែលបង្ហាញពីផ្កា Hydrangea ស្រពោន ត្របកផ្កា Hydrangea មិនជ្រុះធ្លាក់នោះទេ ប៉ុន្តែប្រែទៅជាពណ៌ត្នោតបន្តិចម្តងៗ ផ្កា Hydrangea ស្រពោនសន្សឹមៗស្ងប់ស្ងាត់។
ផ្កា Peony (Botan)
សម្រស់ស្រស់ឆើត ថ្លៃថ្នូរកាន់តែស្រស់ស្អាត ដែលធ្វើឲ្យយើងនឹកស្រមៃដល់ស្រ្តី។
នៅពេលដែលផ្កាទាំងនេះរោយ ភាពស្រស់ស្អាតទាំងនោះរលាយបាត់បន្តិចម្តងៗ ផ្កាស្រពោនប្រៀបដូចជាការរំលឹកដល់ឆាកជីវិតខ្លី ទិដ្ឋភាព “崩れる (崩れる) – ដួលរលំ” ដូចជារបៀបពណ៌នានៃការប្រែប្រួលរបស់សម្រស់។
ប្រហែលជារបៀបពណ៌នាអំពីផ្ការោយមានភាពស្មុគស្មាញបន្តិច ប៉ុន្តែលក្ខណៈចម្រុះក្នុងការពណ៌នានេះបង្ហាញពីចំណុចពិសេសនៃភាសា។
តើអ្នកមើលឃើញពីសម្រស់ផ្កាដែលត្រូវបានពណ៌នាខាងលើដែរទេ? ការពណ៌នានីមួយៗមានភាពខុសប្លែកពីគ្នា ដែលបង្ហាញពីការឲ្យតម្លៃរបស់ប្រជាជនជប៉ុនចំពោះសម្រស់ធម្មជាតិ ទាំងដែលវាកំពុងរោយក៏ដោយ។
Abe Kengo