រក្សាពេលវេលាដ៏ស្រស់ស្អាតបំផុតក្នុងជីវិតរបស់អ្នកជាមួយនឹងដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន
ជូនចំពោះគូស្នេហ៍ដែលត្រៀមរៀមមង្គលការ។
តើអ្នកមានគម្រោងចង់ថត Pre-wedding នៅកន្លែងណាហើយឬនៅ?
កាលពីមុន ថតរូបអាពាហ៍ពិពាហ៍តែងតែធ្វើឡើងនៅស្ទូឌីយ៉ូ ឬក្នុងទីក្រុង ប៉ុន្តែសព្វថ្ងៃនេះ គូស្នេហ៍ជាច្រើនជ្រើសយកការថតរូបអាពាហ៍ពិពាហ៍ដំណើរកម្សាន្ត។
ព្រោះនោះជាពេលវេលាសំខាន់ក្នុងឆាកជីវិត ដូច្នេះគ្រប់គ្នាប្រាកដជាចង់ទៅថតរូបនៅកន្លែងដែលមានទេសភាពស្អាតបំផុតមែនទេ?
ដូច្នេះហើយ ហេតុអ្វីបានជាអ្នកមិនទៅថតរូបនៅកន្លែងដែលស្អាតបំផុត?
ហើយសម្រាប់អ្នកដែលចង់បានរូបថតអាពាហ៍ពិពាហ៍ស្អាត និងមិនអាចបំភ្លេចបាន យើងសូមណែនាំកញ្ចប់សេវាកម្ម “ថតរូបអាពាហ៍ពិពាហ៍ដំណើរកម្សាន្តជប៉ុន” ។
ថ្វីត្បិតតែ នៅស្ទូឌីយ៉ូមួយចំនួនអាចជួលឈុត kimono និងមានថតរូបផងដែរ ប៉ុន្តែហេតុអ្វីបានជាអ្នកមិនស្លៀកឈុត kimono ថតរូបអាពាហ៍ពិពាហ៍ក្រោមទេសភាពស្អាត ដែលត្រូវបានតុបតែងដោយដៃប្រជាជនជប៉ុនដោយផ្ទាល់។
ឈុតគីម៉ូណូពណ៌សដែលអ្នកតំណាងរបស់ JAPO កញ្ញា Mayu Tomita កំពុងស្លៀកគេហៅថា “Shiromuku” ។
Shiromuku គឺជាឈុតអាពាហ៍ពិពាហ៍ពណ៌សដែលកូនក្រមុំពាក់ក្នុងពិធីមង្គលការ ជាមួយនឹងកន្ទុយអាវវែង និងមូល។
សម្លៀកបំពាក់ប្រពៃណីដែលប្រើក្នុងពិធីមង្គលការជប៉ុនមាន ៤ ប្រភេទ ហើយ Shiromuku គឺជាប្រភេទសម្លៀកបំពាក់ដែលថ្លៃថ្នូរបំផុត។
ឈុត Shiromuku ពណ៌សមិនត្រឹមតែបង្ហាញពីភាពល្អប្រណិត ពិសិដ្ឋប៉ុណ្ណោះទេ ថែមទាំងមានអត្តន័យតំណងឲ្យកូនក្រមុំរស់នៅគ្រួសារខាងប្តី។
ប្រហែលជាអ្នកដែលចូលចិត្ត anime និង manga ជប៉ុនធ្លាប់ឃើញសម្លៀកបំពាក់នេះ។
ក្រោមទេសភាពផ្កាសាគូរ៉ានាខែមេសា កញ្ញា Mayu Tomita បានចាប់យកពេលវេលាដ៏ស្រស់ស្អាតរបស់ខ្លួនដោយឈុតសម្លៀកបំពាក់អាពាហ៍ពិពាហ៍ដ៏គួរឲ្យទាក់ទាញ។
ទន្ទឹមនឹងពណ៌ផ្កាឈូកស្រស់ស្អាត សម្រស់ដ៏ទាក់ទាញនៃផ្កា hydrangeas (Ajisai) និងផ្កាកុលាបរីកនាខែមិថុនា ជាមួយនឹងស្លឹកឈើបៃតង បង្កើតបានជាទិដ្ឋភាពធម្មជាតិបែបជប៉ុន ពិតជាស្រស់ស្អាត និងពោរពេញទៅដោយភាពរស់រវើក។
នៅរដូវស្លឹកឈើជ្រុះ ទេសភាពស្លឹកឈើធ្លាក់ក៏ស្រស់ស្អាតណាស់ដែរ។
ទាំងនេះជាពេលវេលាដ៏គួរឲ្យទាក់ទាញ ហើយមិនអាចធ្វើបានតាមរយៈបច្ចេកទេសកែរូបថតនោះទេ ដែលនាំមកនូវភាពទាក់ទាញ ហើយធ្វើឲ្យអ្នកចង់ចែករំលែកប្រាប់មនុស្សគ្រប់គ្នា។
តើអ្នកចង់បានរូបថតអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាតបែបនេះដែរទេ? សូមទាក់ទងមកយើងខ្ញុំឥឡូវនេះ។
យើងផ្គត់ផ្គង់កញ្ចប់សេវាកម្មមានដូចជា៖ ដំណើរកម្សាន្ត ជួលសម្លៀកបំពាក់ប្រពៃណី សេវាកម្មថតរូប សេវាបកប្រែ ដោយចំណុចទាំងនេះត្រូវបានធ្វើឡើងដោយផ្អែកលើគុណភាពល្អរបស់ជប៉ុន។
ម្យ៉ាងវិញទៀត យើងក៏ជួយរៀបចំពិធីមង្គលការនៅជប៉ុនតាមសំណើរបស់អ្នកផងដែរ។
ក្នុងនាមជាក្រុមហ៊ុនទេសចរណ៍ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន យើងនឹងណែនាំជម្រើសដ៏ប្រសើរបំផុតសម្រាប់រៀបចំពិធីមង្គលការដែលល្អឥតខ្ចោះ។
ចាប់យកពេលវេលាដ៏ស្រស់ស្អាតបំផុតនៃជីវិតរបស់អ្នក ជាមួយនឹងគុណភាពខ្ពស់។
សូមអនុញ្ញាតឲ្យយើងរួមដំណើរជាមួយនឹងអ្នកបង្កើតបានជាអនុស្សាវរីយ៍ដ៏ស្រស់ស្អាត។
សូមទំនាក់ទំនងមកកាន់យើងខ្ញុំឥឡូវនេះ ដើម្បីទទួលបានការប្រឹក្សាដោយឥតគិតថ្លៃ។
TABIKOBO VIETNAM
សហការថតរូប/សម្លៀកបំពាក់
Angelie
TABIKOBO VIETNAM