Sapporo គោលដៅទេសចរណ៍ដែលអ្នកមិនគួររំលងពេលទៅលេងជប៉ុន

សួស្តីអ្នកទាំងអស់គ្នា តើទីក្រុងមួយណាក្នុងប្រទេសជប៉ុនដែលអ្នកចង់ទៅលេងបំផុត?

Tokyo, Osaka ឬ Kyoto ?

តើអ្នកចង់ធ្វើអ្វីខ្លះនៅទីក្រុងទាំងនោះ?

Hokkaido – ជាតំបន់ទេសចរណ៍នៅជប៉ុនដែលកំពុងទាក់ទាញភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើនកុះករ។ ហើយ Sapporo ដែល​ប្រៀប​ដូច​ជា​បេះ​ដូង​របស់ Hokkaido គឺជាកន្លែងកម្សាន្តដ៏ល្អបំផុតនាពេលបច្ចុប្បន្ននេះ។

បណ្តែតអារម្មណ៍ក្រោមទេសភាពដ៏អស្ចារ្យនៃទីក្រុងនាពេលរាត្រី រីករាយជាមួយនឹងអាហារសមុទ្រស្រស់ឆ្ងាញ់ និងភ្លក់​រស់​ជាតិ​មី Ramen ល្បី។ Sapporo សន្យា​ថា​នឹង​នាំ​មក​នូវ​បទ​ពិសោធន៍​ទេស​ចរណ៍​ដែល​មិន​អាច​បំភ្លេច​បាន។

សូមមកកាន់ និងរីករាយជាមួយភាពទាក់ទាញនៃទីក្រុង Sapporo នៅថ្ងៃនេះ។

ជាកន្លែងដែលប្រមូលផ្តុំអាហារសមុទ្រឆ្ងាញ់បំផុតនៅជប៉ុន

នៅពេលដែលគេសួរថា តើអ្នកចង់ហូបអ្វីពេលទៅលេងជប៉ុន មនុស្សជាច្រើនឆ្លើយថា ស៊ូស៊ី និង​សាស៊ីមី។

យ៉ាងណាមិញ តើកន្លែងណាបរិភោគមុខម្ហូបទាំងនេះឆ្ងាញ់បំផុត? ប្រាកដណាស់ ក្នុងតំបន់ជាកន្លែងផលិតមិន​មែន​នៅ​ទីក្រុង​នោះ​ទេ។

ដោយល្បីជាមួយនឹងលក្ខណៈចម្រុះ និងសម្បូរបែប Hokkaido មានអាហារសមុទ្រស្រស់ៗជាច្រើនដូចជាគ្រុំផ្លីត, ពង​ត្រីសាល​ម៉ុន, ត្រីសាលម៉ុនធម្មជាតិ, ក្តាម, អយស្ទ័រ, Pacific saury, Sardinella, Atka mackerel, បង្គា Botan, បង្គាផ្អែម ។ល។

ជាមួយនឹងខេត្តក្រុងចំនួន ៤៨ ក្នុងនោះ Hokkaido មានមោទនភាពក្លាយជាកន្លែងដែលមានអាហារសមុទ្រដ៏សម្បូរ​បែប​បំផុត​ក្នុង​ប្រទេស​ជប៉ុន។

ដោយប្រមូលផ្តុំអាហារសមុទ្រដ៏សម្បូរបែបពីគ្រប់ទីកន្លែងនៅ Hokkaido ក្នុងនោះ Sapporo គឺជាកន្លែងដ៏ល្អបំផុតសម្រាប់​រីក​រាយ​នឹង​អាហារ​សមុទ្រ​ស្រស់​ក្នុង​តម្លៃ​ដ៏​សមរម្យ​បំផុត។

ទិដ្ឋភាពពេលយប់ស្រស់ស្អាត

ខុសពីទីក្រុងបុរាណផ្សេងទៀតក្នុងប្រទេសជប៉ុន Sapporo មានសោភ័ណភាពបែបទំនើប ជាមួយនឹងប្រព័ន្ធដឹកជញ្ជូន​ល្អ​ច្បាស់​លាស់។

ផ្លូវត្រង់ ផ្លូវកាត់គ្នាដូចក្តារអ៊ុក បង្កើតបានជាបណ្តាញ​ចរាចរណ៍ធំទូលាយ។

នៅតាមផ្លូវសងខាងមានអគារខ្ពស់ៗនាំមកនូវអារម្មណ៍ទាក់ទាញ។

ទិដ្ឋភាពនេះមិនអាចរកបាននៅកន្លែងផ្សេងក្នុងប្រទេសជប៉ុនឡើយ។

សូមអញ្ជើញមកកាន់ Sapporo ហើយរីករាយនឹងភាពស្រស់ស្អាតដ៏ពិសេសនេះ ជាពិសេសក្នុងឳកាសថ្ងៃចូលឆ្នាំថ្មី ជាអំឡុង​ពេល​ដែល​ទីក្រុង​ស្អាត​ដ៏​អស្ចារ្យ​បំផុត។

Sapporo – ឋានសួគ៌នៃ Ramen

តើអ្នកចូលចិត្តហូប Ramen ដែរទេ?

ប្រសិនបើអ្នកស្គាល់តែមុខម្ហូប Ramen Tonkotsu ដែលនិយមនៅក្រៅប្រទេស សូមកុំភ្លេចភ្លក់ Miso Ramen ដ៏ពិសេស​របស់​ជប៉ុន។

ថ្វីត្បិតតែ Miso Ramen ប្រើទឹកស៊ុបឆ្អឹងសាច់ជ្រូកដូចជា Tonkotsu Ramen ប៉ុន្តែបែរជានាំមកនូវរស់ជាតិឆ្ងាញ់ ដោយ​សារ​ការ​រួម​បញ្ចូល​គ្នា​រវាង​រស​ជាតិ​ផ្អែម និង​ប្រៃ​នៃ​​មីសូ។

មុខម្ហូបមួយនេះគឺជាមោទនភាពនៃអាហារនៅ Sapporo ដែលជាកន្លែងបង្កើត និងអភិវឌ្ឍ។

បន្ថែម​ក្នុងចាន Miso Ramen មានគ្រាប់ពោតផ្អែម និងបឺ ដែលជាមុខម្ហូបពិសេសនៅ Hokkaido អ្នកដូចជាកំពុង​រីក​រាយ​នឹង​មុខ​ម្ហូប​ដ៏​សម្បូរ​បែប​នៃ​តំបន់​នេះ។

នៅជប៉ុន Miso មិនត្រឹមតែជាគ្រឿងផ្សំសម្រាប់ចម្អិនអាហារប៉ុណ្ណោះទេ ប៉ុន្តែត្រូវគេចាត់ទុកដូចជា “ឱសថ” ផង​ដែរ។

ពាក់កណ្តាលពាណិជ្ជកម្ម ពាក់កណ្តាលវេជ្ជសាស្រ្ត – ពាក្យនេះមានអត្ថន័យជ្រាលជ្រៅនិយាយអំពីតួនាទីរបស់ Miso ក្នុង​ជីវិត​របស់​ប្រជាជន​ជប៉ុន។

Miso មិនត្រឹមតែនាំមកនូវរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងនាំ​មក​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខ​ភាព​ផង​ដែរ។

Miso ផ្ទុកបរិមាណសរសៃ (Fiber) ខ្ពស់ ដែលជំនួយដល់ប្រព័ន្ធរំលាយអាហារ ជួយដល់ការបន្ទោរបង់ ទន្ទឹមនឹងនេះ ជួយ​រាង​កាយ​កម្ចាត់​សារ​ធាតុដូចជា ស្ករ ខ្លាញ់ និងសូដ្យូម – ជាគ្រឿងផ្សំដែលតែងតែមានច្រើនក្នុងមី Ramen ។

ត្រូវហើយ Miso គឺជាកំណប់ទ្រព្យរបស់ជប៉ុន។

តើអ្នកត្រៀមខ្លួនភ្លក់មី Ramen ដែលល្បីចម្អិនចេញពី Miso ហើយឬនៅ?

Hokkaido ផ្សារភ្ជាប់ជាមួយនឹងព្រិល ប៉ុន្តែ Sapporo មិនត្រឹមតែស្អាតក្នុងរដូវរងាប៉ុណ្ណោះទេ ថែមទាំងមានភាពទាក់​ទាញ​យ៉ាង​ខ្លាំង​នៅ​រដូវ​ផ្សេង។

ជាការពិតណាស់ នេះជាមូលហេតុ​ដែលភ្ញៀវទេសចរណ៍បរទេសនាំគ្នាមកដល់ទីនេះ គយគន់ភាពអស្ចារ្យដែល Sapporo នាំ​មក។

រៀបចំផែនការវិស្សមកាលបន្ទាប់របស់អ្នកនៅ Hokkaido ឥឡូវនេះ។ យើងខ្ញុំនឹងជួយរៀបចំផែនការដំណើរកម្សាន្ត​ដ៏ល្អឥត​ខ្ចោះ​សម្រាប់​អ្នក។

សូមទំនាក់ទំនងមកយើងខ្ញុំតាមរយៈអាស័យដ្ឋានខាងក្រោម។

TABIKOBO VIETNAM

https://vn.tabikobo.com/vi/

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: