អាថ៍កំបាំងដែលជួយឲ្យស្បែកសភ្លឺរលោងស្អាតសម្រាប់ស្រី្ត
MAYU ៖
នៅប្រទេសកម្ពុជាកម្តៅថ្ងៃក្តៅខ្លាំង គ្រាន់តែធ្វេសប្រហែសបន្តិចស្បែកនឹងត្រូវកម្តៅថ្ងៃមែនទេ?
ដូច្នេះហើយ ស្រ្តីៗតែងតែមានបំណងចង់ធ្វើឲ្យស្បែកស។
ក្នុងអត្តបទថ្ងៃនេះ អ្នកជំនាញថែរក្សាសម្រស់ TANDOKORO ដែលមកពី MAYU Esthetic SPA នឹងចែករំលែកដល់អ្នកដែលលាបឡេការពារកម្តៅថ្ងៃរាល់ថ្ងៃ ប៉ុន្តែមិនទទួលបានប្រសិទ្ធភាព ដឹងពីរបៀបជ្រើសរើស របៀបលាបឡេការពារកម្តៅថ្ងៃ ដែលមនុស្សជាច្រើនមិនដឹងពីសារៈសំខាន់។
ជម្រាបសួរបង TANDOKORO ដែលចំណាយពេលពិភាក្សានៅថ្ងៃនេះ។
AYA ៖
ជម្រាបសួរ Mayu ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានជួបអ្នកទាំងអស់គ្នាម្តងទៀត។ ជាដំបូង ចូរយើងពិភាក្សាបញ្ហានីមួយៗ។
របៀបជ្រើសរើសផលិតផល
ដូចដែលអ្នកទាំងអស់គ្នាមើលឃើញ នៅលើផលិតផលឡេការពារកម្តៅថ្ងៃមានកម្រិត SPF និង PA ។ ក្នុងនោះ SPF គ្រាន់តែជាកម្រិតការពារកាំរស្មី UV-B ចំណែកឯ PA ជាកម្រិតការពារកាំរស្មី UV-A ។
ខ្ញុំនឹងរំលងការពន្យល់លម្អិត នៅកម្ពុជាជាមួយនឹងកម្តៅព្រះអាទិត្យក្តៅខ្លាំង អ្នកគួរតែជ្រើសយកឡេការពារកម្តៅថ្ងៃដែលមាន SPF ចាប់ពី ៥០ ឡើង និង PA ++++ ឡើង។ ឡេការពារកម្តៅថ្ងៃមានប្រសិទ្ធភាពខ្ពស់នៅពេលដែលចំនួន SPF ខ្ពស់ និងសញ្ញា + របស់ PA កាន់តែច្រើន។
តំបន់ស្បែកដែលងាយនឹងរំលងឡេការពារកម្តៅថ្ងៃ
រើសយកផលិតផលល្អ ប៉ុន្តែលាបមិនសព្វក៏គ្មានន័យដែរ។
បើសិនជាអ្នកទាំងអស់គ្នាលាបតែមុខមិនគ្រប់គ្រាន់នោះទេ។
សូមលាបនៅតំបន់ស្បែកដូចជា ក ត្រចៀក ទ្រូង ដៃ និងជើង។
ម្យ៉ាងវិញទៀត ត្រូវជៀសវាងការដែលលាបឡេមិនស្មើ។
ឡេការពារកម្តៅថ្ងៃក៏អាចនឹងរលប់ដោយសារតែញើស និងភ្លៀងផងដែរ ដូច្នេះហើយ ត្រូវលាបឡើងវិញឲ្យបានញឹកញាប់។
ជារៀងរាល់ ២ ទៅ ៣ ម៉ោងលាបម្តងទៀត។
កុំភ្លេចលាងសម្អាតឡេការពារកម្តៅថ្ងៃ
ជាក់ស្តែង មនុស្សជាច្រើនមានស្បែកខ្មៅស្រអាប់ មិនមែនដោយសាររលាកកម្តៅថ្ងៃនោះទេ ប៉ុន្តែដោយសារតែមិនបានសម្អាតធូលីដី និងកោសិកាស្បែកងាប់។
ខ្ញុំនឹងពន្យល់លម្អិតបន្ថែមនៅពេលក្រោយ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺត្រូវប្រើហ្វូមលាងមុខដែលស័ក្តិសមនឹងស្បែក។
យើងម្នាក់ៗមានស្បែកខុសៗគ្នា ដូច្នេះត្រូវជ្រើសរើសផលិតផលដែលស័ក្តិសមនឹងស្បែករបស់អ្នក។
តើអ្នកតែងតែលាងសម្អាតមុខខ្លាំងៗទេ?
ស្បែកមុខស្តើងខ្លាំងណាស់ ដូច្នេះត្រូវលាងមុខថ្នមៗ ដើម្បីកុំឲ្យខូចស្បែក។
ស្បែកស្ងួតពិតជាគ្រោះថ្នាក់ណាស់!
បន្ទាប់ពីលាងសម្អាតមុខ សូមផ្តល់សំណើមដល់ស្បែកដោយ toner, lotion និងឡេផ្តល់សំណើម។
ស្បែកស្ងួតអាចធ្វើឲ្យស្បែកខ្មៅ ហើយជាមូលហេតុដែលបណ្តាលឲ្យស្បែកខ្មៅស្រអាប់។
គ្រោះថ្នាក់ណាស់!
Vitamin C និង tranexamic acid ត្រូវបានគេចាត់ទុកថាមានមុខងារជួយឲ្យស្បែកស ដូច្នេះសូមរើសយកផលិតផលដែលមានផ្ទុកសារធាតុទាំងពីរនេះ ដែលស័ក្តិសមនឹងស្បែករបស់អ្នក ហើយបន្តប្រើប្រាស់ផលិតផលដែលអ្នកយល់ថាមានប្រសិទ្ធភាពសម្រាប់អ្នក។
ឥទ្ធិពលពីកត្តាផ្សេងៗ
តើអ្នកយកចិត្តទុកដាក់ទៅលើតុល្យភាពរបបអាហាររបស់ខ្លួនដែរទេ?
Vitamin C និង vitamin E មានមុខងារជួយឲ្យស្បែកស្អាត ដូច្នេះត្រូវបំពេញបន្ថែម vitamin ទាំងពីរនេះ។
យ៉ាងណាមិញ អ្វីដែលសំខាន់ត្រូវមានតុល្យភាព ដូច្នេះត្រូវបន្ថែមសារធាតុផ្សេងទៀតផងដែរ។
ដំណេកក៏សំខាន់ណាស់ដែរ
ស្បែករបស់យើងបន្តបង្កើត និងប្តូរថ្មីតាមវដ្តដែលគេហៅថា “turnover” ។
នៅពេលដែលវដ្តនេះច្របូកច្របល់ ស្បែកងាយនឹងខ្មៅស្រអាប់ ហើយមានស្នាមអាចម៍រុយ។
ដូច្នេះសូមផ្តោតសំខាន់លើការគេងឲ្យបានគ្រប់គ្រាន់ ហើយគេងលក់ស្រួល ដើម្បីធានាថាស្បែកត្រូវបានបង្កើតឡើងវិញយ៉ាងល្អបំផុត។
ថែរក្សាស្បែកជាប្រចាំ + ថែទាំស្បែកតាមកាលកំណត់
ថែរក្សាស្បែកជាប្រចាំសំខាន់ខ្លាំងណាស់ ប៉ុន្តែដើម្បីបង្កើនប្រសិទ្ធភាពនៃការថែទាំស្បែក សូមមកកាន់សេវាកម្មដែលមានជំនាញវិជ្ជាជីវៈរបស់យើងខ្ញុំ។
យើងនឹងផ្តល់នូវការព្យាបាលដែលស័ក្តិសមសម្រាប់ប្រភេទស្បែករបស់អ្នក។
ប្រសិនបើអ្នកព្រួយបារម្ភអំពីផលិតផលថែរក្សាស្បែក សូមទាក់ទងមកកាន់យើងខ្ញុំ។
ក្រុមអ្នកជំនាញរបស់យើងនឹងឆ្លើយតបសំណួរ ហើយប្រឹក្សាយោបល់ទាក់ទងនឹងផលិតផលដែលស័ក្តិសមបំផុតចំពោះតម្រូវការរបស់អ្នក។
យើងខ្ញុំពិតជាសប្បាយរីករាយណាស់ដែលបានបម្រើអ្នកទាំងអស់គ្នា។
**សូមធ្វើការកក់កន្លែងមុននឹងមក។
MAYU Esthetic Spa
MAYU Esthetic Spa