តើ​អ្នក​ចង់​មាន​ស្មារតី​ដូច​ជា​សាមូរ៉ៃ​មួយ​រូប? ប្រភេទ​ខោ​ទ្រនាប់​ដែល​សាមូរ៉ៃ​ស្លៀក

សម្រាប់អ្នក តើសាមូរ៉ៃពិតជាឡូយណាស់មែនទេ?

មិនត្រឹម​តែរូបរាងខាងក្រៅ និងកម្លាំងប៉ុណ្ណោះទេ រួមទាំងភាពល្អឥតខ្ចោះក៏ជាចំណុចទាក់ទាញរបស់ពួក​​គេ​​ផង​​ដែរ។

គុណសម្បត្តិរបស់សាមូរ៉ៃមានដូចជាចិត្តស្មោះត្រង់ កិត្តិយស ភាពក្លាហាន និងស្មារតីលះបង់នៅតែមានតម្លៃក្នុងសង្គម​​សព្វ​​ថ្ងៃ។

តើអ្នកយល់យ៉ាងណាចំពោះខោទ្រនាប់ទាំងនេះ?

ខោទ្រនាប់បុរសត្រូវបានបំផុសគំនិតដោយឈុតពាសដែករបស់សាមូរ៉ៃល្បី។

ខោឡូយរហូតដល់ថ្នាក់ អ្នកចង់បង្អួតប្រាប់គ្រប់គ្នា ប៉ុន្តែសូមកុំដោះចេញឲ្យសោះ។

ចូរយើងរក្សាភាពស្រស់ស្អាតទាំងនេះទុកក្នុងចិត្ត និងធ្នើសម្លៀកបំពាក់របស់អ្នក។

ឥឡូវនេះ សូមក្រឡេកមើលថាតើសាមូរ៉ៃស្លៀកអ្វី?

យើងខ្ញុំមិនអាចបង្ហោះរូបភាពបុរសស្លៀកវានោះទេ ព្រោះវាជាក់ស្តែងពេក ប៉ុន្តែនេះជាប្រភេទខោទ្រនាប់ដែលមាន​ខ្សែ​ចង​នៅចំហៀងក្រណាត់វែង រុំក្រណាត់វែងពីខាងមុខទៅខាងក្រោយ ដើម្បីបិទបាំងកន្លែងសំខាន់ដែលគេហៅ​ថា Fundoshi (សំពត់ប៉ឹង) ។

ប្រហែលជាអ្នកទាំងអស់គ្នាធ្លាប់ឃើញបុរសស្លៀក Fundoshi ក្នុងពិធីបុណ្យជប៉ុន។

ប្រវត្តិនៃ Fundoshi មានតាំងពី ១៤០០ ឆ្នាំមុនមកហើយ។

ថ្វីត្បិតតែ Fundoshi ត្រូវបានគេចាត់ទុកថាពេញនិយមនៅសម័យ Edo (១៦០៣-១៨៦៨) សម្រាប់បុរសធម្មតា ប៉ុន្តែ​អ្នក​ដែល​មានឋានៈខ្ពស់បានស្លៀកវាតាំងពី ១៤០០ ឆ្នាំមុនមកម្ល៉េះ។

តាមពិតទៅនេះជាប្រភេទខោទ្រនាប់ដែលមានប្រវត្តិយូរឆ្នាំ។

តើមានទាំងទេវតា Fundoshi ឬ?

សាសនាបុរាណរបស់ជប៉ុនមានទេវតាចំនួនប្រាំបីលាន (yaorozu) ហើយគេជឿថា ទេវតាមានច្រើនខុសៗគ្នា។

ក្នុងចំណោមនោះមានទេវតា Fundoshi ។

ព្រះនាមរបស់ទ្រង់គឺ Akikui កម្លាំងរបស់ទ្រង់នៅតែជាអាថ៌កំបាំង ប៉ុន្តែគេជឿថា ទ្រង់ជាទេវតាជីសម្រាប់កសិកម្ម។

សេវាកម្មឲ្យជួល Fundoshi ?

ដូចដែលខ្ញុំបានរៀបរាប់មុននោះ Fundoshi ចាប់ផ្តើមពេញនិយមសម្រាប់ប្រជាជនធម្មតានៅសម័យ Edo យ៉ាង​ណា​មិញ នៅតែមានសេវាកម្មឲ្យជួល Fundoshi ។ នៅសម័យនោះ Fundoshi មានតម្លៃថ្លៃខ្លាំង ហើយបើទិញថ្មីតម្លៃ​ប្រហែល ៥០០០ យ៉េន​តាម​តម្លៃ​សព្វ​ថ្ងៃ។

ថ្លៃពេកហើយ។

ដូច្នេះហើយ មនុស្សជាច្រើនជួល Fundoshi ដើម្បីឲ្យមើលទៅឡូយពេលចូលរួមពិធីបុណ្យ ឬហាងផ្តល់សេវាកម្មមនុស្សធំ។

ចុះខោអាវទ្រនាប់របស់ស្រ្តី?

Fundoshi – សម្លៀកបំពាក់សម្រាប់បុរសត្រូវបានគេប្រើតាំងពី ១៤០០ ឆ្នាំមុនមកម្ល៉េះ។ ហើយជាការពិតណាស់ ស្រ្តីមិន​សូវ​ស្លៀក​ប្រភេទ​នេះ​នោះ​ទេ។

របៀបស្លៀកពាក់បែបនេះបន្ត​រហូត​ដល់​សម័យ Edo ចំណែកស្ត្រី​ជប៉ុនមិនស្លៀកខោទ្រនាប់ឡើយ។

យ៉ាងណាមិញ ការនាំចូលខោទ្រនាប់ពីបរទេសមិនសូវពេញនិយមប៉ុន្មានទេ មូលហេតុ​ដោយសារពិបាកទៅបន្ទប់ទឹក ហើយ​មើល​ឃើញ​គែម​ខោទ្រនាប់​ពេល​ស្លៀក kimono ។

ស្ត្រី​ជប៉ុនចាប់ផ្តើមស្លៀកខោទ្រនាប់ពេលប្តូរពីស្លៀក kimono ទៅ​ជា​សម្លៀក​បំពាក់​បែបប្រទេសលោកខាងលិច។

អំឡុងពេលមករដូវ ស្ត្រីជប៉ុនតែងតែស្លៀកប្រភេទប៉ឹងស្រដៀងបុរស ហើយទ្រាប់ខាងក្នុងដោយក្រដាសបត់ ឬក្រណាត់ចាស់។

អានដល់ចំណុចនេះ អ្នកប្រហែលជាគិតថា ខោទ្រនាប់សាមូរ៉ៃដែលខ្ញុំនិយាយខាងលើមិនមែនជារបស់ដែលសាមូរ៉ៃស្លៀក​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា ការដែលស្លៀកប៉ឹងនៅសម័យសព្វថ្ងៃពិតជាពិបាកណាស់ ដូច្នេះខ្ញុំសង្ឃឹមថា អ្នកនឹង​បន្ត​ស្មារតី​សាមូរ៉ៃ​ដោយ​ប្រើ​ខោ​ទ្រនាប់​នេះ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: