លក្ខណៈពិសេសនៃហាងលក់ទំនិញជប៉ុនដែលបានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ
ម៉ាតលក់ទំនិញ – ជាគំរូអាជីវកម្មដែលពេញនិយមនៅទូទាំងពិភពលោក ហើយប្រជាជនជប៉ុនហៅកាត់ថា “Combini” ។
ហេតុអ្វីបានជាម៉ាតលក់ទំនិញរបស់ជប៉ុនទទួលបានការសរសើរយ៉ាងខ្លាំង ខណៈដែលគំរូអាជីវកម្មបែបនេះមាននៅគ្រប់ទីកន្លែងជុំវិញពិភពលោក។
ចូរយើងក្រឡេកមើលចំណុចដែលគួរឲ្យភ្ញាក់ផ្អើលមួយចំនួនទាក់ទងនឹងម៉ាតលក់ទំនិញរបស់ជប៉ុនតាមរយៈអត្ថបទនេះ។
ប្រអប់បាយ Bento ស្អាតហើយឆ្ងាញ់!
តាមគំនិតរបស់ខ្ញុំ មនុស្សជាច្រើនចូលចិត្តម៉ាតលក់ទំនិញព្រោះនៅទីនោះមានប្រអប់បាយស្អាតហើយឆ្ងាញ់។
តើអ្នកយល់យ៉ាងណាចំពោះប្រអប់បាយទាំងនេះ?
ប្រអប់បាយនៅទីនោះមើលទៅស្អាត រសជាតិក៏ឆ្ងាញ់ណាស់ដែរ ហើយអ្វីដែលសំខាន់បំផុតគឺតម្លៃថោកបើប្រៀបនឹងបរិភោគនៅភោជនីយដ្ឋាន។
ចំណុចពិសេសនៃ combini គឺម៉ឺនុយ bento ផ្លាស់ប្តូរ 24/24 ដោយបំពេញតាមចំណង់ចំណូលចិត្តរបស់អតិថិជន។
អ្នកអាចបរិភោគមី soba ដ៏ឈ្ងុយឆ្ងាញ់នៅម៉ាតលក់ទំនិញដោយផ្ទាល់។
ចំណុចពិសេសត្រង់ថា ស៊ុប និងមីត្រូវបានខ្ចប់ដោយឡែក ដែលជួយឲ្យមីមិនត្រាំក្នុងទឹកស៊ុប ហើយនៅតែអាចរក្សាបាននូវភាពឈ្ងុយឆ្ងាញ់។ ការប្រើប្រាស់ការវេចខ្ចប់សាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពបង្ហាញពីភាពច្នៃប្រឌិតនៃបច្ចេកវិទ្យា JAPAN Otaku Technology របស់ជប៉ុន។
ឋានសួគ៌នៃនំ បង្អែម
នំ និងបង្អែមក្នុងម៉ាតលក់ទំនិញមានច្រើនណាស់ ដែលអាចនឹងធ្វើឲ្យអ្នកឆ្ងល់ថាតើគួរតែទៅទិញក្នុងហាងនំដែរទេ?
ការដែលអាចទិញនំមានគុណភាពឆ្ងាញ់បែបនេះទាំងយប់ប្រៀបដូចជាសត្រូវពេលកំពុងសម្រកទម្ងន់អញ្ចឹង។
បន្ទប់ទឹក
ថ្វីត្បិតតែ មិនមែនម៉ាតលក់ទំនិញទាំងអស់នៅតំបន់ទីក្រុងសុទ្ធតែមានបន្ទប់ទឹកនោះទេ ប៉ុន្តែម៉ាតលក់ទំនិញជាច្រើននៅតែអនុញ្ញាតឲ្យអតិថិជនប្រើ។
ដែលប្រៀបដូចជាជំនួយសម្រាប់អ្នកដែលឈឺពោះ។
ឧបករណ៍មានមុខងារច្រើន
ម៉ាតលក់ទំនិញសព្វថ្ងៃមិនត្រឹមតែផ្តល់សេវាកម្មបោះពុម្ពងាយៗប៉ុណ្ណោះទេ ថែមទាំងពង្រីកសេវាកម្មខាងផ្នែកផ្សេង ដែលបំពេញតម្រូវជាច្រើនរបស់អតិថិជន។
ក្រៅពី photocopy និង fax ឥឡូវនេះអ្នកអាចទិញសំបុត្រព្រឹត្តិការណ៍ សំបុត្រឆ្នោតបាល់ទាត់ ចូលរួមធានារ៉ាប់រង និងថែមទាំងអាចទទួលឯកសារទាក់ទងនឹងសេវាកម្មរដ្ឋបាលនៅហាងលក់ទំនិញផងដែរ។
មិនត្រឹមតែប៉ុណ្ណឹង អ្នកអាច upload ឯកសារដែលចង់បោះពុម្ពទៅលើអុីនធឺណេត ហើយរើសយកឯកសារនៅហាងលក់ទំនិញដើម្បីបោះពុម្ព ដោយមិនចាំបាច់យកឯកសារតាមនោះទេ។
មុខងារចម្រុះ និងទំនើបរបស់ហាងលក់ទំនិញបានធ្វើឲ្យខ្ញុំដែលមិននៅជប៉ុនមួយរយៈពេល អាចនឹងអាចមានអារម្មណ៍ច្របូកច្របល់ និងពិបាកប្រើ។
ការខិតខំប្រឹងប្រែងនាំមកនូវភាពងាយស្រួលលើសពីហាងដទៃទៀត បានធ្វើឲ្យហាងលក់ទំនិញជប៉ុនកាន់តែស្មុគស្មាញជាមួយនឹងមុខងារ និងសេវាកម្មចម្រុះបើប្រៀបនឹងហាងលក់ទំនិញនៅបណ្តាប្រទេសផ្សេងទៀត។
នេះហើយជប៉ុន
ពិតជាងាយស្រួលមែន ប៉ុន្តែតើមានមនុស្សប៉ុន្មាននាក់ដែលអាចប្រើម៉ាស៊ីនទាំងនេះបានយ៉ាងស្ទាត់ជំនាញ?
ចំណុចពិសេសមួយទៀតនៃហាងលក់ទំនិញជប៉ុនគឺក្រុមបុគ្គលិកចម្រុះជាតិសាសន៍។
បុគ្គលិកជនបរទេសជាច្រើនដែលធ្វើការនៅទីនេះ ពួកគេស្ទាត់ជំនាញក្នុងការប្រើប្រាស់ប្រព័ន្ធទូទាត់ និងម៉ាសុីនចម្រុះមុខងាររបស់ហាងលក់ទំនិញ ជាមួយនឹងមុខទំនិញជាច្រើនដូចជាបារី និងនំ។
សមត្ថភាពសម្របខ្លួន និងរៀនបានយ៉ាងឆាប់រហ័សរបស់បុគ្គលិកទាំងនេះពិតជាគួរឲ្យសរសើរណាស់។
ប្រហែលជារឿងដែលពិសេសបំផុតនៃហាងលក់ទំនិញជប៉ុនគឺជាបុគ្គលិកបរទេស។
Abe Kengo