ប្រវត្តិ​អាថ៌កំបាំង​របស់ Sugawara no Michizane ពី​ព្រលឹង​ចង​កំហឹង​បាន​ក្លាយ​ទៅ​ជា​ទេវតា​រៀន​សូត្រ

សាសនានីមួយៗមានព្រះដោយឡែក ដំបូងពួកគេជាមនុស្ស ប៉ុន្តែយូរៗទៅបានក្លាយទៅជាតំណាងនៃព្រះ។

សាសនាទាំងអស់មានភាពស្រដៀងគ្នានឹងគោលគំនិតរបស់ជប៉ុនចំពោះ “ទេវតា” ប៉ុន្តែចំណុចខុសគ្នាត្រង់ថា “ទេវតា” ជប៉ុន​អាច​នឹង​មក​ពី​ព្រលឹង​ដែល​ចង​កំហឹង។

ក្នុងវប្បធម៌ប្រពៃណីជប៉ុន ព្រលឹងចងកំហឹង (怨霊) ជាព្រលឹងវិញ្ញាណរងអយុត្តិធម៌ ចងកំហឹង និងការអាក់អន់ចិត្ត នាំ​មក​នូវ​គ្រោះ​មហន្តរាយ​ដល់​មនុស្ស​នៅ​រស់។

មនុស្សបន្ទាប់ពីស្លាប់នឹងក្លាយទៅជាព្រលឹង ហើយព្រលឹងអាចនឹងមានស្ថានភាពខុសៗគ្នា ដូចជាល្អរហូតដល់អាក្រក់។

ព្រលឹងចងកំហឹងជាតំណាងនៃភាពចងគំនំ អយុត្តិធម៌ ប៉ុន្តែពួកគេក៏អាចនឹងត្រូវបានដោះលែង ហើយក្លាយទៅ​ជា​អាទិទេព​ការ​ពារ​មនុស្សដែរ។

ទេវតារៀនសូត្រ ៖ Sugawara no Michizane

នៅជប៉ុនមនុស្សជាច្រើនទៅកាន់ប្រាសាទ Dazaifu Tenmangu នៅ Fukuoka ដើម្បីបួងសួងមុនពេលប្រឡង។ ពួក​​គេ​​ជឿ​ថា ប្រសិនបើប្រើខ្មៅដៃដែលទិញនៅ​ប្រាសាទ​នេះ ពួកគេនឹងជោគជ័យក្នុងការប្រឡង។

ខ្មៅដៃនាំសំណាងគឺជាអំណោយដ៏អស្ចារ្យសម្រាប់សិស្ស។ ជាការពិតណាស់ គ្រប់គ្នាដឹងហើយថា គ្រាន់តែទិញខ្មៅដៃមិន​អាច​ប្រឡង​ជាប់​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​មនុស្ស​ជា​ច្រើន​ជឿ ដូច្នេះចំនួនខ្មៅដៃលក់បានច្រើន។

ប្រាសាទ Dazaifu Tenmangu ជាកន្លែងដែលល្បីមានខ្មៅដៃនាំសំណាង គោរពបូជាទេវតារៀនសូត្រ Sugawara no Michizane ។ លោកជាតួអង្គប្រវត្តិសាស្រ្តដែលមានពិត ធ្លាប់ជាមន្ត្រីមានអំណោច ប៉ុន្តែក្រោយពេលស្លាប់បានក្លាយទៅ​ជា​ព្រលឹង​ចង​កំហឹង។

លើកនេះយើងនឹងស្វែងយល់អំពីដំណើររឿងរបស់ Sugawara no Michizane ពីមន្ត្រីមានអំណោចមួយរូបបានក្លាយទៅ​ជា​ព្រលឹង​ចង​កំហឹង​បង្ក​គ្រោះ​មហន្តរាយ ហើយ​នៅ​ទី​បំផុត​ត្រូវ​បាន​គោរព​បូជាដូច​ជា​ទេវតា។

តើ Sugawara no Michizane ជាមនុស្សបែបណា?

Sugawara no Michizane រស់នៅសម័យ Heian (៧៩៤-១១៨៥) នៅពេលដែល Kyoto ជាកន្លែងប្រមូលផ្តុំអំណោច និង​វប្បធម៌​នៃ​ប្រទេស​ជប៉ុន។

លោកជាមន្រ្តីរាជការដែលមានចំណេះដឹងជ្រៅជ្រះ និងអស្ចារ្យមួយរូប ដែលបានរួមចំណែក​យ៉ាង​ធំ​ធេង​ដល់​ការអភិវឌ្ឍន៍​​ការ​​អប់រំ និង​វប្បធម៌​ជប៉ុន។

តាំងពីក្មេងមក លោកមានសមត្ថភាព​រៀន​​ពូកែ​​អស្ចារ្យ។ ទោះ​បី​ជា​លោក​មិន​ងប់​ងល់​នឹង​អំណោច ប៉ុន្តែ​ដោយ​សារទេព​កោសល្យ និងការខិតខំប្រឹងប្រែង លោកត្រូវបានតម្លើងឋានៈជាបន្តបន្ទាប់ ហើយ​នៅ​ទីបំផុត​បានជាប់​ពាក់​ព័ន្ធ​នឹង​ជម្លោះ​អំណោច។

ព្រោះតែបរាជ័យក្នុងការដណ្តើមអំណោច លោកត្រូវបង្ខំឲ្យចាកចេញពីរាជការ និងត្រូវនិរទេសទៅដល់ Dazaifu ដែល​ជា​ទឹក​ដី​ដាច់​ស្រយាល​នៅ Kyushu (សព្វ​ថ្ងៃ​គឺ Fukuoka) ។

ជីវិតនិរទេសនៅ Dazaifu លំបាកយ៉ាងខ្លាំង ហើយលោកបានទទួលមរណៈភាពក្រោយពេល ២ ឆ្នាំ។ ចាប់តាំងពីពេល​​នោះ​​មក រឿង​​រ៉ាវ​​ទាក់​​ទង​​នឹង​​ព្រលឹង​​ចង​​កំហឹង​​របស់ Sugawara no Michizane បាន​ចាប់​ផ្តើម។

សម័យកាលព្រលឹងចងកំហឹង

សត្រូវបានធ្វើឲ្យ  Michizane ស្លាប់នៅអាយុ ៣៩ ឆ្នាំ។ ចាប់តាំងពីពេលនោះមក ជប៉ុនធ្លាក់ក្នុងដំណាក់កាលដូច​ជា​នរកដោយសារទឹកជំនន់ ភ្លៀងធ្លាក់ជាបន្តបន្ទាប់ គ្រោះរាំងស្ងួត និងជំងឺរាតត្បាតកើតឡើងជារៀងរាល់ឆ្នាំ។

គ្រោះ​មហន្តរាយ​ជាបន្តបន្ទាប់ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាជន​យល់​ច្រឡំ ហើយចាប់ផ្តើមនិយាយពីពាក្យ​ចចាម​អារ៉ាម។

“តើ Sugawara no Michizane បានក្លាយទៅជាព្រលឹងចងកំហឹងមែនទេ?”

ពាក្យចចាមអារ៉ាមនិយាយពី Sugawara no Michizane ក្លាយទៅជាព្រលឹងចងកំហឹងត្រូវបានរីកផ្សព្វផ្សាយ។ ទន្ទឹម​​នឹង​​នេះ ការ​ស្លាប់​ដ៏​អាថ៌កំបាំង​បាន​កើត​ឡើងជាបន្តបន្ទាប់ក្នុងរាជវង្ស ដែលធ្វើឲ្យរាជការធ្លាក់ក្នុងបរិយា​កាស​​អាប់​​អួរ និង​​ព្រួយ​​បារម្ភ។

ក្រោមសម្ពាធពីមតិសាធារណៈ និងពាក្យចចាមអារ៉ាមនិយាយពីព្រលឹងចងកំហឹង ព្រះចៅអធិរាជបានសម្រេចចិត្តស្ដារ​កិត្តិយស​របស់ Sugawara no Michizane ។

បញ្ជាដក​តំណែង និង​និរទេស​លោកពីមុនត្រូវ​បាន​លុបចោល ហើយលោកត្រូវបានដំឡើងតំណែង​ខ្ពស់​ក្នុង​រាជការ។

ថ្វីត្បិតតែ Michizane បានទទួលមរណៈភាពក៏ដោយ ប៉ុន្តែការស្ដារកិត្តិយសនេះមានសារសំខាន់ណាស់ ដែលបង្ហាញ​ពីការដឹងកំហុស និងបំណងកាត់បន្ថយព្រលឹងចងកំហឹងរបស់រាជការ។

ប៉ុន្តែព្រលឹងចងកំហឹងរបស់ Sugawara no Michizane នៅតែមិនដោះលែង។

សូម្បីតែកន្លែងគង់នៅរបស់អធិរាជនៅ Kyoto ក៏ត្រូវរន្ទះបាញ់ដែរ ដូចជាការព្រមានចំពោះអំណោច និងកំហឹងរបស់​ព្រលឹង​ចង​កំហឹង។

គោរពជាទេវតា

រាជការបានគោរពបូជា Sugawara no Michizane ប្រៀបដូចជាទេវតារៀនសូត្រ ដើម្បីបំបាត់កំហឹងរបស់លោកបន្ទាប់ពីព្រឹត្តិការណ៍ដ៏រន្ធត់កើតឡើងជាបន្តបន្ទាប់។

ប្រាសាទ Dazaifu Tenmangu ជាកន្លែងដែលគោរពបូជាលោក ហើយសព្វថ្ងៃនេះ លោកត្រូវបានគេគោរពដូចជាទេវតារៀនសូត្រ និងការពារដល់សិស្ស។

កូនចៅរបស់ Sugawara no Michizane បានបន្តគ្រប់គ្រងប្រាសាទ Dazaifu Tenmangu ដែលរួមចំណែកបញ្ចប់គ្រោះមហន្តរាយដ៏គួរឲ្យខ្លាច និងនាំមកនូវសន្តិភាពដល់ប្រទេស។

រូបភាពព្រលឹងចងកំហឹងប្រែក្លាយទៅជាសក់តំណាងឲ្យការផ្លាស់ប្តូរពីកំហឹងទៅជាការអភ័យទោស។

ក្រៅពីប្រាសាទ Dazaifu Tenmangu នៅមានប្រាសាទ Sugawara no Michizane ជាច្រើននៅទូទាំងប្រទេស​ជប៉ុន។

ចំនួនច្រើនគួរឲ្យភ្ញាក់ផ្អើលគឺ ១២.០០០ ប្រាសាទ។

Sugawara no Michizane ត្រូវបានប្រជាជនជប៉ុនគោរពដូចជា “Tenjin-sama” (天神 – ទេវតា) ដែលទទួលបាន​ក្តី​ស្រលាញ់​នៅ​ទូទាំង​ប្រទេស។

ម្យ៉ាងវិញទៀត ខ្មៅដៃដែលមានឈ្មោះរបស់លោកក៏លក់ដាច់ខ្លាំងណាស់ ដែលបង្ហាញពីប្រជាប្រិយភាព និងឥទ្ធិពលដ៏​អស្ចារ្យ​របស់ Michizane ក្នុង​វប្បធម៌​ជប៉ុន។

ប្រហែលជានេះមូលហេតុ​ដែលធ្វើឲ្យវប្បធម៌ជប៉ុនតែងតែមានភាពអាថ៌កំបាំង និងទាក់ទាញខ្លាំង។

ជំនឿលើទំនាក់ទំនងរវាងមនុស្ស ព្រលឹងចងកំហឹង និងអាទិទេពបង្កើតបានជាទស្សនៈដ៏ពិសេសមួយ ដែលរួមចំណែក​ដល់​ការ​បង្កើត​នូវ​តម្លៃ​វប្បធម៌ និង​ប្រពៃណី​ដោយ​ឡែក​របស់​ជប៉ុន។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: