ការយល់ឃើញចំពោះសោភ័ណ​ភាព​របស់​ប្រជាជន​ជប៉ុន (ភាគ ២) – ទស្សនៈ “ស្រប” ខុសនឹងប្រទេសលោកខាងលិច

នៅពេលខ្លះគេនិយាយថា ប្រជាជនជប៉ុនមិនជឿលើទេវតា និងមិនមានទស្សនវិជ្ជា។

ប្រៀបនឹងប្រទេសលោកខាងលិច យើងឃើញថាទស្សនៈ “ស្រប” គឺជាមូលដ្ឋានគ្រឹះក្នុងវប្បធម៌ជប៉ុន ដែលជាមូលហេតុ​នៃភាពខុសគ្នានេះ។

ដោយផ្តោតលើពាក្យគន្លឹះ “ស្រប” អត្តបទនេះនឹងណែនាំឲ្យអ្នកយល់អំពីទស្សនៈនៃសោភ័ណភាព និងការយល់ឃើញរបស់ប្រជាជនជប៉ុន។

ប្រជាជនជប៉ុនមិនជឿលើទេវតា

ប្រជាជនជប៉ុនជាច្រើនមិនទៅព្រះវិហាររាល់សប្តាហ៍ដូចគ្រិស្តបរិស័ទនោះទេ ហើយក៏មិនអធិស្ឋានដូចអ្នកកាន់សាសនាឥស្លាមដែរ។

ទោះ​ជា​យ៉ាង​ណា ចំណុចនេះមិនមានន័យថា ពួកគេមិនជឿលើទេវតានោះទេ។

ប្រជាជនជប៉ុនធម្មតាឆ្លងកាត់ពិធីសាសនាផ្សេងៗក្នុងជីវិត ដូចជាបួងសួងនៅប្រាសាទបន្ទាប់ពី​ចាប់​កំណើត រៀប​មង្គល​ការ​នៅ​ចំពោះ​មុខ​មនុស្ស​ចាស់​ទុំ​នៅ​ព្រះវិហារ និងបញ្ចុះសពនៅវត្តពេលទទួលមរណៈភាព។ អ្វីដែលគួរឲ្យ​កត់​សម្គាល់ ជាទូទៅមនុស្សជាច្រើនបន់ស្រន់តាមប្រាសាទ និងវត្តអារាមដូចតទៅ៖ “សូមអាទិទេព ទេវតា ព្រះ” ។

ថ្វីត្បិតតែ មើលទៅដូចជាខ្វះការគោរព ប៉ុន្តែចំណុចនេះមកពីទស្សនៈ “ស្រប” របស់ប្រជាជនជប៉ុន។

Shinto គឺជាសាសនាបុរាណរបស់ជប៉ុន មានទស្សនៈចំពោះ “Yaoyorozu no Kami” (八百万の神) តាមន័យត្រង់មានន័យថា ៨ លានអាទិទេព។

យ៉ាង​ណា​មិញ “Yaoyorozu” មិនមែនសំដៅលើលេខ ៨ លាននោះទេ ប៉ុន្តែ​មាន​ន័យ​ថា​រាប់​មិន​អស់ មិន​អាច​រាប់​បាន។

Shinto ដែលជាសាសនាដើម បានរួមចំណែកយ៉ាងច្រើនដល់ប្រព័ន្ធនេះ ជាមួយនឹងចំនួនអាទិទេពច្រើនតំណាងឲ្យផ្សេងៗគ្នាក្នុងធម្មជាតិ និងជីវិត។

ក្រៅពីនេះ ព្រះ​ពុទ្ធ​សាសនា និងទេវតានៃសាសនាផ្សេងទៀតក៏ត្រូវបានប្រជាជនជប៉ុន​ទទួល​យក និង​គោរព​បូជា​ផង​ដែរ។

លក្ខណៈពិសេសនៃប្រព័ន្ធជំនឿនេះគឺថា មិនមានព្រះមួយណាដែលត្រូវចាត់ទុកថាខ្ពស់បំផុតនោះទេ។ ព្រះនីមួយៗមានតួនាទីដោយឡែក ដោយបង្ហាញពីលក្ខណៈចម្រុះចំពោះទស្សនៈពិភពលោកដ៏ពិសិដ្ឋរបស់ប្រជាជនជប៉ុន។

ដូច្នេះហើយ ជប៉ុនមិនធ្លាប់កើតមានសង្គ្រាមសាសនានោះទេ។

ថ្វីត្បិតតែ មានករណីខ្លះស្តេចក្រាញ់វាយប្រហារប្រាសាទ ដោយសារពួកគេកាន់អំណាចយ៉ាងខ្លាំង ប៉ុន្តែមិនមែនជាសង្គ្រាមសាសនាឡើយ។

ជាការពិតណាស់ កាលពីមុន​ជប៉ុនធ្លាប់​បៀតបៀន​គ្រិស្តបរិស័ទ ប៉ុន្តែ​នេះ​មិន​មែន​ជា​ជម្លោះ​សាសនា​នោះទេ។

សកម្មភាព​នេះ​កើត​ចេញ​ពី​គោល​បំណង​ប្រឆាំង​នឹង​គោល​នយោបាយ​អាណានិគម​ដែល​ទាក់​ទង​នឹង​សាសនា មូលហេតុ​​មិន​មែន​មក​ពី​សាសនា​ទេ។

ភាពច្នៃប្រឌិតកើតចេញពីទស្សនៈស្រប

តាំងពីបុរាណកាលមក អង្គភាពជប៉ុនគ្រប់គ្រងដោយផ្អែកលើទស្សនៈ “ស្រប” យ៉ាងពិសេស។

ខណៈដែលនៅតែរក្សាឋានានុក្រមដែលចាំបាច់សម្រាប់ដំណើរការប្រកបដោយប្រសិទ្ធភាព ទស្សនៈនេះលើកកម្ពស់​សម​ភាព និង​គោរព​ចំពោះ​មតិ​របស់​សមាជិក​ម្នាក់ៗ។

នោះជាមូលហេតុ​ដែលគេនិយាយថា អង្គភាពទាំងនេះងាយនឹងបង្កើតភាពច្នៃប្រឌិត។

ទោះជាយ៉ាងណា ចំណុចនេះលែងស្របនឹងជប៉ុនសព្វថ្ងៃនេះហើយ…

ទាំងការងារ និងក្បាច់គុន ទោះបីជាមានគ្រូបង្រៀន ប៉ុន្តែបន្ទាប់ពីឆ្លងកាត់ដំណាក់កាលនីមួយៗ មនុស្សម្នាក់ត្រូវបង្កើត​លក្ខណៈ​ដោយ​ឡែក ហើយ​ក្លាយ​ទៅ​ជា​ឯករាជ្យ។

ឧទាហរណ៍ក្បាច់ Karate គេ​និយាយ​ថា មានដល់ទៅ ២០០ ផ្នែកខុសៗគ្នា។

ទស្សនៈ “ស្រប” ទទួលយកគំនិតដែលថា មនុស្សម្នាក់ៗមានការគិតរៀងៗខ្លួន។

យ៉ាងណាមិញ ការបែងចែកទៅជាផ្នែកជាច្រើនធ្វើឲ្យការបង្រួបបង្រួមមតិពិបាក ដែលបណ្តាលឲ្យត្រូវពន្យារពេលបញ្ចូល Karate ក្នុងការប្រកួតកីឡាអូឡាំពិក។

ការយោគយល់ និងការគោរព គឺជាមូលដ្ឋានគ្រឹះនៃទស្សនៈស្រប

ដើម្បីឲ្យអ្នកដទៃទទួលយកគំនិតរបស់ខ្លួន ជាដំបូងយើងត្រូវរៀនទទួលយកពួកគេ។

ការដែលរក្សាឲ្យខ្លួនស្ថិតក្នុងដែនកំណត់ទទួលយកនេះគឺជារឿងចាំបាច់ដើម្បីអនុវត្តទស្សនៈ “ស្រប” ។

ជប៉ុនមិនមែនទស្សនវិជ្ជានោះទេ??

ទស្សនៈ​ដែលថា ជប៉ុន​គ្មាន​ទស្សនវិជ្ជាស្រដៀងនឹងគំនិតនិយាយថាជប៉ុន​គ្មាន​សាសនា ហើយចំណុចទាំងពីរមកពីទស្សនៈ “ស្រប” ។

ទស្សនវិជ្ជាគឺជាផ្នែកមួយដែលចម្រុះ ជាមួយនឹងទស្សនៈ និងមនោគមវិជ្ជាខុសៗគ្នា។

ជាជាងការដែលជឿលើអ្វីមួយទាំងស្រុង ប្រជាជនជប៉ុនទទួលយកក្នុងកម្រិតមធ្យម ហើយសំយោគក្នុងខ្លួន។

មនុស្សម្នាក់ៗជាបុគ្គលដាច់ដោយឡែក។ ត្រូវទទួលយកទាំងមនុស្សដែលមានគំនិតខុសពីយើង។

ដូចជាសាសនាដែរ ទស្សនៈ “ស្រប” របស់ជប៉ុនមិនគោរពតាមអំណោចណាមួយទេ ប៉ុន្តែតែងតែស្វែងរកចម្លើយដោយ​កម្លាំង​របស់​ខ្លួន។

យ៉ាងណាមិញ ក្នុងសង្គមសម័យនេះ ជាមួយនឹងព័ត៌មានជាច្រើន ហើយ​គ្រប់​យ៉ាង​ផ្លាស់​ប្តូរ​លឿន ការ​គិត​បែប​នេះរបស់​​ប្រជាជន​​ជប៉ុន​​ក៏​​អាច​​ធ្វើ​​ឲ្យ​​អ្នក​​ដទៃ​មាន​អារម្មណ៍​ពិបាក​ផង​ដែរ។

ទស្សនៈ “ស្រប” អាចនឹងបង្កការលំបាកដល់ការប្រាស្រ័យទាក់ទងរបស់ប្រជាជនជប៉ុនជាមួយអ្នកដែលមិនស្គាល់ទស្សនៈ​នេះ។ សង្ឃឹម​ថា​ខ្ញុំ​អាច​បង្ហាញ​ពី​ទស្សនៈ​នេះ​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: