ស្មារតី Bushido ហ៊ានលះបង់ និងបម្រើចំពោះម្ចាស់ (ភាគ ២)

លើកនេះយើងនឹងស្វែងយល់អំពីស្មារតី “ហ៊ានលះបង់ជីវិតដូចជាអ្នកចម្បាំងមួយរូប និងចងចាំការដឹងគុណចំពោះ​ម្ចាស់​ដែល​ប្រៀប​ដូច​ជា​ទេវតា” ជា​ផ្នត់​គំនិត​ដែល​មាន​តម្លៃ​សម្រាប់ Bushido ។

Bushido ដែលសាមូរ៉ៃអនុវត្ត​លើកកម្ពស់ស្មារតីលះបង់អស់ពីកម្លាំងបម្រើដល់ម្ចាស់។ ពួកគេតែងតែដឹងថា សេចក្តីស្លាប់អាចនឹងកើតឡើងគ្រប់ពេល ដូច្នេះ​ពួក​គេ​ត្រូវ​ប្រុង​ប្រយ័ត្នជានិច្ច ហើយ​មិន​ត្រូវ​ធ្វេស​ប្រហែស​គ្រប់កាលៈ​ទេសៈ​ទាំង​អស់។

បើនិយាយឲ្យចំទៅ សាមូរ៉ៃត្រូវដឹងអំពីសេចក្តីស្លាប់ ហើយធ្វើសកម្មភាពតាំងពីដើមឆ្នាំថ្មី។

ជាងនេះទៅទៀត ពួកគេដឹងថាជីវិតរបស់ខ្លួនត្រូវលះបង់សម្រាប់មនុស្សដែលសំខាន់ ដែលនោះជាកិត្តិយស​របស់​សាមូរ៉ៃ។

ឧទាហរណ៍ប្រសិនបើដូចជាសម័យសព្វថ្ងៃ នេះជាដំបូន្មាននៅពេលដែលក្រុមហ៊ុន – មានតួនាទីដូចជា “ម្ចាស់” – ធ្លាក់​ក្នុង​វិបត្តិ អ្នក​ត្រូវ​តែ​ខំប្រឹង​ឲ្យអស់ពីសមត្ថភាពដើម្បីជួយក្រុមហ៊ុន។

ហើយសំខាន់ជាងនេះ បុគ្គលម្នាក់ៗត្រូវដឹង និងធ្វើសកម្មភាពដើម្បីផលប្រយោជន៍របស់ក្រុមហ៊ុនតាំងពីដំបូង ដើម្បី​បញ្ចៀស​ហានិភ័យ​ក្រុម​ហ៊ុន​ធ្លាក់​ចូល​វិបត្តិ។

ក្រៅពីនេះ មិនត្រឹម​តែចាត់ទុកក្រុមហ៊ុនដូចជា “ម្ចាស់” ប៉ុណ្ណោះទេ យើងក៏អាចពង្រីកគំនិតនេះទៅកាន់មនុស្សជា​ទី​ស្រលាញ់​ដូច​ជា​គ្រួសារ មិត្ត​ភ័ក្តិ និង​មិត្តរួមការងារផងដែរ។

នៅពេលដែលយើងដឹងគុណ ហើយផ្តល់ក្តីស្រលាញ់ដល់អ្នកដែលតែងតែគាំទ្រ និងយល់ពីយើង យើងនឹងលែងមានពេល​ខ្វល់​ពី​មនុស្ស​ដទៃ ហើយជម្លោះតូចតាចក៏មិនកើតឡើងដែរ។

នៅពេលដែលយើងដឹងថា សេចក្តីស្លាប់អាចនឹងមកគ្រប់ពេល នោះ​យើង​នឹង​ដឹង​ថា​ខ្លួនត្រូវធ្វើយ៉ាងណា។

នេះជាគំនិតដែលចាំបាច់ជួយឲ្យជីវិតមានភាពពេញលេញ និងមិនមានការសោកស្តាយ។

មនុស្សជាច្រើនយល់ច្រឡំថា Bushido គឺជារបៀបគិតដើម្បីស្លាប់។ ទោះជាយ៉ាងណា នោះជាការយល់ខុសមួយ។

Bushido គឺជាការគិតចំពោះ “របៀបរស់នៅដែលល្អ” ដោយត្រៀមសម្រាប់ “សេចក្តីស្លាប់” ក្នុងចិត្ត។

ចំណុចដែលសំខាន់សម្រាប់យើងនៅសម័យសព្វថ្ងៃ គឺរស់នៅដោយការយកចិត្តទុកដាក់ ពេញចិត្តចំពោះបរិស្ថានបច្ចុប្បន្ន និង​លះ​បង់​ឲ្យអស់ពីសមត្ថភាពរបស់ខ្លួន។

ខ្ញុំផ្ទាល់ក៏ឆ្លងកាត់ខ្សែជីវិតអស់រយៈពេល ៤០ ឆ្នាំមកហើយ ហើយខ្ញុំតែងតែរស់នៅដោយប្រកាន់ភ្ជាប់ផ្នត់គំនិតនេះ។

អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ដឹង​ថា ខ្លួនកំពុងរស់នៅដើម្បីសង្គម និងអ្នកដទៃ។

ដោយផ្អែកលើចំណុចខាងលើ យើងអាចសង្ខេបផ្នត់គំនិតដែលត្រូវដឹងក្នុង Bushido ដូចខាងក្រោម៖

១. មនុស្សគ្រប់រូបសុទ្ធតែត្រូវស្លាប់។

២. គ្មាននរណាម្នាក់ដឹងថាខ្លួននឹងស្លាប់នៅពេលណានោះទេ។

៣. តែងតែដឹងថា “សេចក្តីស្លាប់” និងរស់នៅដោយការដឹងគុណចំពោះមនុស្សគ្រប់គ្នាដែលនៅជុំវិញ។

ចំណុចទាំងបីខាងលើ មិនត្រឹមតែជាគោលការណ៍សម្រាប់វណ្ណៈអ្នកក្បាច់គុនជប៉ុនកាលពីមុនប៉ុណ្ណោះទេ ហើយក៏ជាទស្សនៈ​ដ៏​មាន​តម្លៃ​នៃ​ជីវិត​សម្រាប់​មនុស្ស​នៅ​សម័យ​នេះ​ផង​ដែរ។

ចូរយើងរៀនសូត្រ និងអនុវត្តគុណតម្លៃដ៏ល្អនៃ Bushido ក្នុងជីវិតរបស់ខ្លួន។

គ្រូក្បាច់ដាវលោក Shiden Hiryu – សាលាក្បាច់ដាវ Shidenryu

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: