ការចាប់ផ្តើម និង​ដំណើរ​វិត្តន៍​របស់ NINTENDO ដែល​​ជា​កំពូល​អ្នក​​ផលិត​​ម៉ាសុីន​​ហ្គេម​​លំដាប់​ពិភព​លោក

NINTENDO គឺក្រុមហ៊ុនផលិតវីដេអូហ្គេមលក្ខណៈគ្រួសារដ៏ល្បីទូទាំងពិភពលោក ដែលមានអ្នកគាំទ្រចូលចិត្តយ៉ាង​ច្រើន ហើយ​ក៏​ធ្លាប់​មាន​ដំណើរ​ការ​ដែល​មិន​នឹក​ស្មាន​ដល់​ផង​ដែរ។

អ្នកជឿទេថា មុននឹងក្លាយជាអ្នកគ្រប់គ្រងទីផ្សារហ្គេម ក្រុមហ៊ុន NINTENDO ធ្លាប់ធ្វើអាជីវកម្មលើវិស័យខុសៗគ្នា​ជា​ច្រើន ដូច​ជា​ស៊ីម៉ងត៍ តាក់​ស៊ី អាហារ​កែច្នៃ និងសណ្ឋាគារស្នេហាជាដើម។

មានរឿងដែលគួរឲ្យចាប់អារម្មណ៍ជាច្រើននិយាយពី NINTENDO ដែលជាកំពូលក្រុមហ៊ុនផលិតកុងសូលហ្គេម ហើយ​​ក៏​​បានផ្សារភ្ជាប់ជាមួយនឹង​កុមារ​ភាព​របស់មនុស្សជាច្រើនជំនាន់ផងដែរ។

ចូរយើងស្វែងយល់ពីប្រវត្តិរបស់ NINTENDO តាមរយៈអត្តបទខាងក្រោមនេះ។

NINTENDO បានចាប់ផ្តើមអាជីវកម្មស៊ីម៉ងត៍ ការផលិតសន្លឹកល្បែង Hanafuda គ្រាន់តែជាការងារបន្ទាប់​បន្សំ​ប៉ុណ្ណោះ។

NINTENDO ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៨៩ ។ យ៉ាងណាមិញ មនុស្សមិនច្រើនទេដែលដឹងថា កាលពី ៤ ឆ្នាំមុន​នោះ ក្នុងឆ្នាំ ១៨៨៥ ក្រុមហ៊ុនចំនួនពីរត្រូវបានបង្កើតឡើង ដែលដើរតួនាទីយ៉ាងសំខាន់ចំពោះការបង្កើត NINTENDO ។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺថា អាជីវកម្មចម្បងរបស់ក្រុមហ៊ុនទាំង​ពីរគឺលក់ស៊ីម៉ងត៍។

តម្រូវការសាងសង់កើនឡើង ដោយសារតែដំណើរការនគរូបនីយកម្មច្រើន ដែលជួយឲ្យអាជីវកម្មខាងផ្នែកស៊ីម៉ងត៍​របស់ NINTENDO អភិវឌ្ឍ​យ៉ាង​ខ្លាំង។

ក្រៅពីស៊ីម៉ងត៍ NINTENDO ក៏បានផលិតសន្លឹកល្បែង Hanafuda ។ តើអ្នកធ្លាប់ស្គាល់ប្រភេទសន្លឹកល្បែងនេះដែរទេ?

Hanafuda គឺជាល្បែងដែលស្រដៀងទៅនឹងសន្លឹកបៀរបស់ប្រទេសលោកខាងលិច ប៉ុន្តែមានប្រភពមកពីជប៉ុន។ ល្បែង​នេះប្រើសន្លឹកបៀដែលគូររូបផ្កាតាមរដូវ ហើយគោលដៅគឺដណ្តើមសន្លឹកបៀពីអ្នកលេងផ្សេងទៀត។

នៅពេលនោះ ក្រុមហ៊ុនបានសហការជាមួយក្រុមហ៊ុនថ្នាំជក់ឈានមុខគេក្នុងប្រទេស ហើយក៏ទទួលបានភាព​ជោគ​ជ័យ​ខាង​អាជីវកម្ម​សន្លឹក​ល្បែង Hanafuda ផង​ដែរ។

ប្រសិនបើម៉ាស៊ីនហ្គេមគ្រួសារជាទម្រង់កម្សាន្តសម្រាប់កុមារ នោះល្បែង Hanafuda គឺជាទម្រង់កម្សាន្តសម្រាប់មនុស្ស​ធំ។

យ៉ាង​ណា​មិញ នោះគឺជាល្បែងសុីសង…

ផ្តើមដោយការផលិតសន្លឹកល្បែង Hanafuda ដូច្នេះ NINTENDO បានក្លាយទៅជាអ្នកផលិតកម្មវិធីកម្សាន្តដូចសព្វ​ថ្ងៃ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺថា NINTENDO នៅតែលក់ Hanafuda រហូតមកដល់សព្វថ្ងៃនេះ។ ម្យ៉ាងវិញទៀត ពួក​គេ​ថែម​ទាំងបានសហការជាមួយ Mario ដែលជាតួអង្គរបស់ NINTENDO ដើម្បី​រចនា​សន្លឹក​ល្បែង Hanafuda ពិសេស។

ប្រសិនបើអ្នកកំពុងស្វែងរកវត្ថុអនុស្សាវរីយ៍ជប៉ុន សន្លឹកល្បែង Hanafuda របស់ NINTENDO ជា​ជម្រើស​ដ៏​គួរ​ឲ្យចាប់​អារម្មណ៍។

លោកប្រធានបង្ហាញខ្លួនបន្ទាប់ពីចាកចេញ និងផ្ទេរក្រុមហ៊ុន

បន្ទាប់ពីឪពុករបស់ខ្លួនបានផ្ទេរក្រុមហ៊ុន លោក Yamauchi Fusajiro បានបំបែកអាជីវកម្មស៊ីម៉ង់ត៍ និងសន្លឹកល្បែង Hanafuda ទៅជាក្រុមហ៊ុនពីរដាច់ដោយឡែកពីគ្នា។

នៅឆ្នាំ ១៩៤៧ ក្រុមហ៊ុន Marufuku Co., Ltd. ត្រូវបានបង្កើតឡើង។ នៅឆ្នាំ ១៩៦៣ ក្រុមហ៊ុនបានប្តូរឈ្មោះទៅជា NINTENDO ដែល​បាន​ក្លាយ​ជា NINTENDO ដូច​ដែល​យើង​ស្គាល់​សព្វ​ថ្ងៃ​នេះ។

ក្រោយមក នៅឆ្នាំ ១៩៤៩ ក្មួយប្រុសរបស់លោក Fusajiro ឈ្មោះ Yamauchi Hiroshi បានឡើងកាន់តំណែងជាប្រធាន NINTENDO នៅ​អាយុ ២២ ឆ្នាំ។

គាត់បានធ្វើឲ្យ NINTENDO ក្លាយទៅជាក្រុមហ៊ុនកំពូល ហើយបន្តកាន់តំណែងជាប្រធានរហូតដល់ឆ្នាំ ២០០២ ។

សម្រាប់អ្នកដែលស្រលាញ់ចូលចិត្ត NINTENDO អ្នកប្រហែលជាស្គាល់ឈ្មោះរបស់លោកប្រធាន Yamauchi Hiroshi ។

នៅទីបំផុតក៏ស្មានថាបានរកឃើញ NINTENDO ដូចក្នុងការស្រមៃ ប៉ុន្តែផ្ទុយទៅវិញ។

អាថ៌កំបាំងនៃការផលិតសន្លឹកល្បែងជ័រដំបូងរបស់ជប៉ុន

នៅឆ្នាំ ១៩៥៣ NINTENDO បាន​បង្កើតចំណុច​ដែលគួរឲ្យកត់សម្គាល់ក្នុងប្រវត្តិសាស្ត្រ ដោយផលិតជោគជ័យសន្លឹក​ល្បែង​ជ័រ​ដំបូង។

ផលិតផលនេះបាន​ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយដណ្តើមទីផ្សារក្នុងស្រុកបានយ៉ាងលឿន ដោយធ្វើឲ្យ NINTENDO ក្លាយ​ជា​ក្រុម​ហ៊ុន​ផលិត​សន្លឹក​ល្បែងជ័​រ​ផ្តាច់​​មុខ។

ទោះជាយ៉ាងណា រឿងដែលមិននឹកស្មានដល់នោះគឺថា ការលក់សន្លឹកល្បែងរបស់ NINTENDO មិនបានកើនឡើងដូច​ការ​រំពឹង​ទុក​នោះ​ទេ។

មូលហេតុ​ដោយសារ​តម្រូវការ​នៅជប៉ុនមិនខ្ពស់ប៉ុន្មានឡើយ។

ចាប់ពីពេលនោះ NINTENDO ចាប់ផ្តើមដំណើរការខុសទិសដៅ។

នៅឆ្នាំ ១៩៦០ ក្រុមហ៊ុនបានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ ហើយចូលរួមខាងផ្នែកអាជីវកម្មតាក់ស៊ី។

នៅឆ្នាំ ១៩៦៣ NINTENDO បានចាប់ផ្តើមអាជីវកម្មអាហារកែច្នៃ ដែលរួមទាំងការផលិត furikake (គ្រឿងទេស​រោយ​លើ​បាយ) មី​កញ្ចប់ និង​ការី ។ល។

យ៉ាងណាមិញ អាជីវកម្មថ្មីទាំងពីរនេះមិនទទួលបានជោគជ័យនោះទេ។

ក្រៅពីនេះ NINTENDO ក៏បានចូលរួមខាងផ្នែកអាជីវកម្មសណ្ឋាគារស្នេហាផងដែរ។

ដោយបានបន្ថែមអាជីវកម្មកម្សាន្តសម្រាប់មនុស្សពេញវ័យមួយទៀត។

គោលដៅក្លាយទៅជាក្រុមហ៊ុនផលិតម៉ាសុីនហ្គេមគ្រួសារ

នៅឆ្នាំ ១៩៦៦ NINTENDO បានកំណត់គោលដៅក្លាយទៅជាក្រុមហ៊ុនហ្គេមក្នុងផ្ទះជាផ្លូវការ។ 

នៅទីបំផុត ក្រោយមួយរយៈពេលក៏មានផលិតផលសម្រាប់កុមារ។

ទោះបីជាផ្តោតលើហ្គេម និងប្រដាប់ប្រដាក្មេងលេង ប៉ុន្តែ NINTENDO នៅតែប្រឈមនឹងការលំបាកជាច្រើនក្នុងការ​បង្កើត​ផលិត​ផល​ល្បី​ខ្លាំង។

ក្រោយពេលជោគជ័យបានប៉ុន្មានឆ្នាំ NINTENDO បែរជាត្រូវឆ្លងកាត់ដំណាក់កាលធ្លាក់ចុះ ហើយត្រូវខំប្រឹងអស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ទើប​អាច​បង្កើត​ផលិត​ផល​ហ្គេម “ល្បី” កត់​សម្គាល់​នៅ​លើ​ទីផ្សារ។

ចូលរួមទីផ្សារហ្គេមអេឡិចត្រូនិក/ទូល្បែងកម្សាន្ត (ទូហ្គេមដែលប្រើកាក់) 

ប្រហែលចាប់ពីពេលនេះ មនុស្សជាច្រើនស្គាល់ NINTENDO ។

NINTENDO ចាប់ផ្តើមលក់កំពូលចំណងជើងហ្គេម Donkey Kong ក្រោមទម្រង់ទូល្បែងកម្សាន្ត (ហ្គេមសម្រាប់តំបន់​សួន​កម្សាន្ត) ។

ដោយផ្អែកលើជោគជ័យរបស់ Donkey Kong ទើប NINTENDO បានបើកដំណើរការ Game & Watch ជាម៉ាសុីនលេង​ហ្គេម​សាមញ្ញ​ដែល​ប្រើ​នៅ​ផ្ទះ ហើយ​ក៏​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ខ្លាំង​ផង​ដែរ។

Donkey Kong ល្បីខ្លាំងនៅសហរដ្ឋអាមេរិក និងកាណាដា ដែលជាជំហានដំបូងរបស់ NINTENDO ត្រូវបានទទួលស្គាល់​នៅ​លើ​ពិភព​លោក។

ក្នុងនាមជាមនុស្សម្នាក់កើតក្នុងឆ្នាំ ១៩៧៣ នៅពេលដែលគិតដល់ពេលវេលាលេង Game & Watch ខ្ញុំពិតជាមានអារម្មណ៍​ដឹង​គុណ​ចំពោះ NINTENDO ។

នៅទីបំផុត ម៉ាសុីនលេងហ្គេមគ្រួសារក៏ត្រូវបានផលិត។

ដូចដែលគ្រប់គ្នាបានដឹងហើយថា NES (ឈ្មោះជាភាសាជប៉ុនគឺ Famicom (Family Computer)) ត្រូវបានបង្កើតឡើង​ក្នុង​ឆ្នាំ ១៩៨៣ ហើយ​ពេញ​និយម​យ៉ាង​ខ្លាំង។

ក្រោយមក NINTENDO ទទួលបានជោគជ័យជាបន្តបន្ទាប់ជាមួយនឹងផលិតផលដូចជា Game Boy និង Pokemon ហើយ​បាន​ក្លាយ​ជា​ក្រុម​ហ៊ុន​លំដាប់​ពិភព​លោក។

ដោយសារឆ្លងកាត់រឿងជាច្រើន ទើបផ្លូវឆ្ពោះទៅកាន់កំពូលអ្នកផលិតម៉ាសុីនហ្គេមគ្រួសារលេចឡើង។

ជាការពិតណាស់ ការតស៊ូចំពោះអាជីវកម្មមួយគឺជាទិសដៅត្រឹមត្រូវ ប៉ុន្តែមានករណីជោគជ័យដូចជា NINTENDO ផង​ដែរ។

រឿងរ៉ាវរបស់ NINTENDO អាចជាប្រភពឯកសារយោងដ៏មានប្រយោជន៍សម្រាប់អ្នក ក្នុងការស្វែងរកផ្លូវឆ្ពោះទៅកាន់​កំពូល​អាជីវកម្ម​របស់​ខ្លួន។

សូមជូនពរឲ្យអ្នកទាំងអស់គ្នាជោគជ័យនៅលើផ្លូវដែលខ្លួនបានជ្រើសរើស។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: