“Yubikiri” ថ្ពក់ដៃសន្យាផ្តើមដោយស្នេហាឈ្លក់វង្វេងនៅសម័យមុន
នៅពេលដែលសន្យានឹងគ្នា ក្មេងៗតែងតែថ្ពក់ម្រាមដៃកូនជាមួយគ្នា ហើយច្រៀងចម្រៀងដូចខាងក្រោម៖
ゆびきりげんまん、嘘ついたら針1000本飲ます!
(Yubikiri genman, uso tsuitara hari sen pon nomimasu)
ថ្ពក់ដៃសន្យាណា បើមិនរក្សាពាក្យសម្តីត្រូវលាបម្ជុលចំនួន ១០០០ ដើម។
គ្រាន់តែអានទំនុកច្រៀងក៏គួរឲ្យញញើតណាស់ទៅហើយ ប៉ុន្តែប្រវត្តិរបស់វារឹតតែគួរឲ្យខ្លាច។ បទចម្រៀងផ្អែកលើរឿងរ៉ាវ “ស្នេហាវីវក់” របស់ជប៉ុន។
Yubikiri (ゆびきり) – តើថ្ពក់ដៃជាអ្វី?
ដូចជាឈ្មោះដែលបានបង្ហាញ នេះជាសកម្មភាពដែលមនុស្សពីរនាក់ថ្ពក់ម្រាមដៃកូននឹងគ្នាដើម្បីសន្យារឿងអ្វីមួយ។
តួអង្គឯកក្នុងរឿងគឺជានារីម្នាក់ដែលធ្វើការនៅតំបន់ភ្លើងក្រហម ដែលជាកន្លែងរកស៊ីពេស្យាចារនៅសម័យនោះ។
នារីៗដែលធ្វើការនៅតំបន់ភ្លើងក្រហមហៅថាស្រីពេស្យា។
ភាគច្រើនក្នុងចំណោមពួកគេមកពីគ្រួសារជនបទក្រីក្រ។
គេនិយាយថា កុមារជាច្រើនត្រូវគេយកទៅលក់ព្រោះគ្រួសារគ្មានលទ្ធភាពសងបំណុល។
លទ្ធផលពួកគេមិនអាចចាកចេញពីតំបន់ភ្លើងក្រហមរហូតដល់សងអស់បំណុល ហើយមនុស្សជាច្រើនត្រូវស្លាប់ទាំងវ័យក្មេងដោយសារជំងឺកាមរោគ និងមនុស្សជាច្រើនក៏បានបញ្ចប់ជីវិតទាំងមិនទាន់ចាកចេញពីតំបន់ភ្លើងក្រហម។
បុរសដែលពួកគេបានជួបគឺភ្ញៀវនៅក្នុងហាង។
គេតំណាលថា ស្ត្រីពេស្យាជាច្រើននាក់បានលង់ស្រលាញ់ភ្ញៀវរបស់ខ្លួន។
ការដែលកាត់ថ្នាំងខាងលើម្រាមដៃកូន Yubikiri (Yubi គឺជាម្រាមដៃ រីឯ Kiri គឺកាត់) ប្រៀបបីដូចជាអ្វីម្យ៉ាងដែលស្រដៀងនឹងបណ្តាសា ឬអាចនិយាយបានជាបំណងប្រាថ្នារបស់នារីនោះ។
គេនិយាយថា ការដែលផ្ញើសក់ទៅឲ្យមនុស្សដែលខ្លួនស្រលាញ់គឺជាសកម្មភាពដែលនិយមនៅសម័យនោះ។
បន្ទាប់មក ស្នេហាដែលឈ្លក់វង្វេងជាងនេះបានផ្លាស់ប្តូរ ហើយមនុស្សមួយចំនួនចាប់ផ្តើមផ្ញើម្រាមដៃ។
មិនមែនក្រចកដែលបានកាត់នោះទេ ប៉ុន្តែជាក្រចកដែលត្រូវដកចេញ។
ត្រឹមតែប៉ុណ្ណឹងក៏មានអារម្មណ៍ដូចក្នុងខ្សែភាពយន្តភ័យរន្ធត់ទៅហើយ។
ហើយបើតាមន័យត្រង់គឺកាត់ម្រាមដៃ។
កាត់កូនដៃរបស់ខ្លួន ហើយផ្ញើទៅឲ្យគូស្នេហ៍គឺជាការចាប់ផ្តើមនៃទម្លាប់កាត់ម្រាមដៃ។
ប្រហែលជាអ្នកទទួលអាចនឹងខ្លាចចំពោះក្តីស្រលាញ់ដ៏វីវក់នេះ?
ខ្លឹមសារបទចម្រៀង
ចូរយើងវិភាគទំនុកច្រៀងនីមួយៗក្នុងបទចម្រៀង។
ゆびきりげんまん、嘘ついたら針1000本飲ます!
(Yubikiri genman, uso tsuitara hari sen pon nomimasu)
ថ្ពក់ដៃសន្យាណា បើមិនរក្សាពាក្យសម្តីត្រូវលាបម្ជុលចំនួន ១០០០ ដើម។
បើតាមន័យត្រង់ Yubikiri មានន័យថាកាត់ម្រាមដៃ។ អាចនិយាយម្យ៉ាងទៀតថា គឺជាពាក្យសន្យា។
Genman គឺ ១ ម៉ឺនកណ្តាប់ដៃ មានន័យថាត្រូវវាយចំនួន ១ ម៉ឺនដង។
ថ្វីត្បិតតែ ត្រូវវាយឈឺចាប់ តែមិនអាចបិទបាំងកំហុសនោះទេ ដូច្នេះទើបមានឃ្លាក្រោយគឺលាបចំនួន ១០០០ ម្ជុល។
អ្វីដែលគួរឲ្យខ្លាចជាងនេះគឺកុមារប្រើវាទាំងមិនដឹងពីអត្តន័យ។
អ្នកទាំងអស់គ្នា យើងគួរតែបញ្ឈប់ទម្លាប់នេះរបស់ក្មេងៗមែនទេ?
ករណីដ៏គួរឲ្យខ្លាចជាច្រើនទៀតបានកើតឡើង
ស្ត្រីពេស្យាមួយចំនួនថែមទាំងផ្ញើម្រាមដៃរបស់អ្នកដទៃជំនួសម្រាមដៃរបស់ខ្លួន ព្រោះកាត់ម្រាមដៃរបស់ខ្លួននឹងឈឺខ្លាំង ហើយពួកគេក៏មិនមានច្រើនសម្រាប់ផ្ញើឲ្យភ្ញៀវដូចនេះដែរ។
ប្រហែលម្រាមដៃនោះជារបស់មនុស្សស្លាប់ដែលត្រូវគេទិញ ឬម្រាមដៃរបស់អ្នកដែលបង្កបញ្ហាក្នុងចំណោមស្រីពេស្យាជាដើម។
ឃើញថានេះជាពិភពមួយដែលឆ្កួតលីលា។
ហេតុអ្វីបានជាពួកគេធ្វើដូច្នេះ?
ស្ត្រីពេស្យាមិនមានសេរីភាពរហូតដល់សងអស់បំណុល។
ហើយមនុស្សជាច្រើនស្លាប់មុនអាយុដោយសារជំងឺឆ្លងតាមរយៈការរួមភេទ ឬជំងឺផ្លូវចិត្ត។ គេនិយាយថា អាយុជាមធ្យមរបស់នារីទាំងនោះប្រហែល ២២ ឆ្នាំ។
មានតែផ្លូវមួយគត់ដែលពួកគេអាចចាកចេញពីទីនោះ។
គឺមានភ្ញៀវអ្នកមានលោះខ្លួនឲ្យ។
គ្រាន់តែសងប្រាក់ដែលបានខ្ចីនោះ បូកនឹងប្រាក់ដែលនាងអាចរកបាននាពេលអនាគត គឺភ្ញៀវទាំងនោះអាចលោះខ្លួនពួកគេចេញពីនរកបាន។
នោះជាមូលហេតុដែលនារីទាំងនោះតែងតែខំប្រឹងចាប់យកបេះដូងរបស់ភ្ញៀវ។
បទចម្រៀងនេះដូចជាបណ្តាសាយ៉ាងខ្លាំងមួយ មិនស័ក្តិសមសម្រាប់កុមារឡើយ។
អ្នកទាំងអស់គ្នាក៏គួរតែប្រុងប្រយ័ត្នកុំងាយសន្យាជាមួយនរណាម្នាក់។
បើមិនដូច្នោះទេត្រូវលាបម្ជុលរាប់ពាន់?
Abe Kengo