Chonmage – អាថ៌កំបាំងនៃម៉ូដសក់បែបបុរាណរបស់សាមូរ៉ៃជប៉ុន
នៅពេលដែលនិយាយពីសាមូរ៉ៃ យើងតែងតែស្រមៃគិតដល់ទិដ្ឋភាពអ្នកចម្បាំងដ៏អស្ចារ្យដៃកាន់ដាវ katana មុតស្រួច និងគ្រឿងសឹកលេចធ្លោ។ យ៉ាងណាមិញ នៅពីក្រោយរូបរាងដ៏ក្លាហាននោះ មានចំណុចមួយដែលគ្រប់មានអារម្មណ៍ថាប្លែកពីគេគឺម៉ូដសក់ Chonmage ។
យើងម្នាក់ៗនៅពេលដែលបានជ្រួតជ្រាបរឿងរ៉ាវដ៏អស្ចារ្យរបស់សាមូរ៉ៃ យ៉ាងហោចណាស់ក៏ធ្លាប់ស្រមៃចង់ក្លាយទៅជាអ្នកចម្បាំងដ៏ក្លាហានទាំងនោះម្តងដែរ។ ទោះជាយ៉ាងណា មានចំណុចដែលហាក់ដូចជាតូចមួយបានធ្វើឲ្យមនុស្សជាច្រើនស្ទាក់ស្ទើរនោះគឺម៉ូដសក់ Chonmage ។
សូម្បីតែខ្ញុំផ្ទាល់ក៏មិនចូលចិត្តម៉ូដសក់នេះដែរ។ ដូច្នេះហេតុអ្វីបានជាសាមូរ៉ៃទុកម៉ូតសក់បែបនេះ?
Chonmage គឺជាម៉ូដសក់ពិសេសរបស់សាមូរ៉ៃ ដែលគេតែងតែចាត់ទុកថាចម្លែក និង “ពិបាកទ្រាំ” ។ ទោះជាយ៉ាងណា អាថ៌កំបាំងនៅពីក្រោយរូបរាងដ៏ពិសេសនោះគឺ ម៉ូដសក់ Chonmage មានមុខងារមានប្រយោជន៍ណាស់។
ចូរយើងស្វែងយល់អំពីមុខងារមានប្រយោជន៍នៃម៉ូដសក់ Chonmage តាមរយៈអត្ថបទនេះ។
តើ Chonmage ជាអ្វី?
នេះជាម៉ូដសក់ដែលតម្រូវឲ្យកោរសក់ផ្នែកខាងមុខថ្ងាស បន្ទាប់មកប្រើខ្សែចងសក់ដែលនៅសល់។ បួងសក់នៅលើក្បាល បានក្លាយទៅជាលក្ខណៈពិសេសនៃម៉ូដសក់ Chonmage ។
សក់ផ្នែកខាងមុខត្រូវកោរជាប្រចាំដើម្បីរក្សាម៉ូដសក់។ ប្រសិនបើមិនកោរសក់ជាប្រចាំនោះទេ សក់នឹងដុះវែង ហើយមើលទៅកន្លែងខ្លះវែងកន្លែងខ្លះខ្លី ដែលធ្វើឲ្យម៉ូដសក់ Chonmage លែងស្អាត។
“ពន្លឺផ្កាយ” ដែលមានឈ្មោះហៅថា Chonmage
នៅសម័យរដ្ឋសង្រ្គាម ជាកន្លែងដែលកើតមានការប្រយុទ្ធបង្ហូរឈាមជាបន្តបន្ទាប់ ហើយក៏ជាអំឡុងពេលកត់សម្គាល់ប្រវត្តិសាស្ត្ររបស់សាមូរ៉ៃ។
ដើម្បីយកឈ្នះគ្រោះថ្នាក់នៅសមរភូមិ ពួកគេពាក់ពាសដែកធ្ងន់ ធ្វើចលនាជាបន្តបន្ទាប់ ហើយបែកញើស។ អារម្មណ៍ក្តៅហ៊ុំព័ទ្ធជុំវិញខ្លួន ជាពិសេសនៅពេលដែលពាក់មួកការពារធ្ងន់។
មួកត្រូវបានគេផលិតពីដែក ហើយមិនមានខ្យល់ចេញចូលនោះទេ។
ដូច្នេះហើយ ទើបបង្កើតបានជាម៉ូដសក់ Chonmage ដើម្បីបង្កើតគម្លាតតូចរវាងក្បាល និងមួក ជួយឲ្យមានខ្យល់ចេញចូល កាត់បន្ថយញើស និងការពារកុំឲ្យមានក្លិនមិនល្អ។
ដោយផ្អែកលើមុខងារជាក់ស្តែង និងមានប្រយោជន៍នៃម៉ូដសក់ Chonmage ម៉ូដសក់នេះកាន់តែពេញនិយមទៅៗ ហើយបានក្លាយជាផ្នែកមួយសម្រាប់បុរសសាមូរ៉ៃ។
ម៉ូដសក់នេះតំណាងឲ្យស្មារតីក្លាហាន ឆន្ទៈរឹងមាំ និងលំដាប់ថ្នាក់របស់អ្នកចម្បាំង។
ចុះបើសក់ខ្លីត្រូវធ្វើយ៉ាងណា?
ស្ទីលម៉ូដសក់បែបនេះតម្រូវឲ្យសាមូរ៉ៃត្រូវមានសក់វែងសម្រាប់បួង។ ប្រសិនបើសក់ខ្លី មិនអាចទុកម៉ូដសក់បែបនេះនោះទេ។
ចំណុចនេះហាក់ដូចជាពិបាកសម្រាប់សាមូរៃ ដូច្នេះមនុស្សមួយចំនួនពាក់សក់ក្លែងក្លាយ។
សាមូរ៉ៃដែលបង្ហាញខ្លួនក្នុង manga
តួអង្គសាមូរ៉ៃសំខាន់ៗជាច្រើនក្នុង manga មានសក់បួង ប៉ុន្តែមិនកោរទំពែកនោះទេ បង្កើតបានជាលក្ខណៈពិសេស និងមានអត្ថន័យដោយឡែក។
យ៉ាងណាមិញ ចំពោះសាមូរ៉ៃដែលកំពុងបម្រើការ ត្រូវទុកម៉ូដសក់ Chonmage នេះ។ សាមូរ៉ៃដែលមិនទុកសក់ Chonmage អាចនឹងត្រូវគេចាត់ទុកថាជាមនុស្សដែលមិនមានការងារត្រឹមត្រូវ។
សក់ Chonmage មើលទៅជាម៉ូដសក់ពិសេសប្លែក មនុស្សក្នុងសង្គមសព្វថ្ងៃពិបាកនឹងទទួលយក។ ដូច្នេះម៉ូដសក់នេះត្រូវបានកែតម្រូវឲ្យសមនឹងសម័យកាល។
Chonmage – សម្រស់នៃភាពក្លាហានរបស់សាមូរ៉ៃ
នេះជាម៉ូដសក់ដ៏ទាន់សម័យមួយចំនួននៃ Chonmage មានដូចខាងក្រោម។
ប្រហែលជាអ្នកមិនមែនជាមនុស្សតែម្នាក់ទេដែលពិបាកបែងចែកម៉ូដសក់ Chonmage ។
សក់ Chonmage មិនត្រឹមតែជាម៉ូដសក់បែបបុរាណរបស់សាមូរ៉ៃប៉ុណ្ណោះទេ ថែមទាំងស័ក្តិសមសម្រាប់អ្នកដែលឧស្សាហ៍ពាក់មួកសុវត្ថិភាពដូចជាអ្នកជិះម៉ូតូ កម្មករសំណង់ និងទាហានជាដើម។
តើអ្នកចង់សាកទុកម៉ូដសក់ Chonmage នេះដែរទេ?
ខ្ញុំផ្ទាល់មិនចង់នោះទេ ប៉ុន្តែខ្ញុំចូលចិត្តអ្នកដែលចង់សាកល្បងម៉ូដសក់នេះ។
Abe Kengo