សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហការរបស់ JAPO MAGAZINE
សួស្តីអ្នកទាំងអស់គ្នា។
នាងខ្ញុំ Mayu Tomita ដែលជាអ្នកតំណាងរបស់ JAPO ។
តើអ្នកទាំងអស់គ្នាសុខសប្បាយដែរទេ?
កាលពីថ្ងៃទី ២៥ ខែមករាកន្លងទៅនេះ គឺជាថ្ងៃពិសេសសម្រាប់នាងខ្ញុំ ហើយក៏ជាថ្ងៃដែលខ្ញុំឈានចូលអាយុ ៣១ ឆ្នាំផងដែរ។ បើក្រឡេកទៅមើលពេលវេលាកន្លងទៅ ខ្ញុំរីករាយនឹងអ្វីដែលខ្លួនកំពុងមាន ហើយសង្ឃឹមថា អ្នកទាំងអស់គ្នានឹងថែរក្សាសុខភាព ដោយបង្កើតពេលវេលាដ៏សប្បាយរីករាយ និងមានអត្ថន័យនាពេលខាងមុខ។
នៅថ្ងៃនេះ ខ្ញុំសូមអរគុណចំពោះអ្នកដែលតែងតែរួមដំណើរ ជួយឲ្យខ្ញុំកាន់តែស្រស់ស្អាត និងលេចធ្លោ។
[HAIR] JFIRST SAIGON
ដៃដ៏ប៉ិនប្រសប់របស់ BASHI តែងតែនាំមកនូវភាពច្នៃប្រឌិត ដោយបានជួយច្នៃម៉ូដសក់ដ៏ស្រស់ស្អាត និងគួរឲ្យទាក់ទាញសម្រាប់នាងខ្ញុំ។
ដោយគ្រាន់តែចែករំលែកបំណងប្រាថ្នារបស់អ្នករាល់គ្នា នោះ BASHI នឹងច្នៃម៉ូដសក់តាមបំណងរបស់អ្នក។
សព្វថ្ងៃនេះ ខ្ញុំកំពុងទុកសក់វែង ហើយនៅពេលដែលមានកម្មវិធីពិសេស BASHI តែងតែច្នៃម៉ូដសក់យ៉ាងស្រស់ស្អាតសម្រាប់ខ្ញុំ។ ក្រៅពីនេះ សេវាកម្មម៉ាស្សាស្បែកក្បាលនៅទីនេះក៏ល្អណាស់ដែរ ដែលនាំមកនូវអារម្មណ៍ស្រស់ស្រាយ និងបន្ធូរអារម្មណ៍។
[NAIL] TRU NAIL
សម្រាប់ការច្នៃម៉ូដក្រចក ខ្ញុំជ្រើសយកការរចនារូបបេះដូងពណ៌ផ្កាឈូក តើអ្នកទាំងអស់គ្នាយល់យ៉ាងណា?
ម៉្យាងវិញទៀត ខ្ញុំក៏ទទួលយកសេវាកម្មថែទាំជើងអំឡុងពេលធ្វើសក់ផងដែរ។ ឥឡូវនេះ ជើងរបស់ទន់រលោង និងមានអារម្មណ៍ពេញចិត្តណាស់។
ជាមួយនឹងការរចនាម៉ូដក្រចកប្លែកៗជាច្រើន ខ្ញុំមិនដឹងថាត្រូវរើសមួយណានោះទេ។ នេះជាពេលវេលារីករាយបំផុតសម្រាប់ខ្ញុំ។
[SKIN] MAYU SPA
នៅពេលដែលមកដល់ MAYU SPA ខ្ញុំមានអារម្មណ៍ថា ដូចជាកំពុងវង្វេងក្នុងពិភពដែលមានក្លិនក្រអូបស្រទន់។ រយៈពេលនោះជួយបំបាត់កង្វល់ទាំងអស់ មានអារម្មណ៍ស្ងប់ស្ងាត់ និងបន្ធូរអារម្មណ៍។
នៅទីនេះនាំមកនូវអារម្មណ៍ដូចជាកំពុងបង្កើនកម្លាំង ធ្វើឱ្យមានតុល្យភាព និងភាពរស់រវើកនៅក្នុងរាងកាយ ជាពិសេសដំណើរការល្អរបស់អរម៉ូន។
មិនដូចនឹងស្ប៉ាដទៃទៀតនោះទេ MAYU SPA មិនធ្វើឲ្យអ្នកមានអារម្មណ៍ប្រញាប់ប្រញាល់ឡើយ ប៉ុន្តែអនុញ្ញាតឲ្យអ្នកបន្ធូរអារម្មណ៍គ្រប់ពេល ដោយរីករាយនឹងការថែទាំយ៉ាងពេញលេញ។
[COLLABORATE] SAGAWA GLOBAL
សូមអរគុណចំពោះ SAGAWA GLOBAL ដែលតែងតែជួយដឹកជញ្ជូន JAPO MAGAZINE ដោយយកចិត្តទុកដាក់។
សេវាកម្មរបស់ SAGAWA GLOBAL ពិតជាល្អណាស់ ដូចជាដំណើរការប្រឹក្សារហូតដល់ការដឹកជញ្ជូនយ៉ាងមានជំនាញវិជ្ជាជីវៈ និងប្រកបដោយការយកចិត្តទុកដាក់។
បុគ្គលិកតែងតែឆ្លើយតបរាល់សំណួររបស់នាងខ្ញុំ និងដោះស្រាយបញ្ហាយ៉ាងមានប្រសិទ្ធភាព។
Mayu Tomita