គន្លឹះថែរក្សាស្បែកស្អាតដោយអ្នកជំនាញ AYA TANDOKORO

សួស្តីអ្នកទាំងអស់គ្នា។

នាងខ្ញុំ Mayu Tomita ដែលជាអ្នកតំណាងរបស់ JAPO ។

ក្នុងអត្តបទនេះ ខ្ញុំនឹងបន្តពិភាក្សាអំពីប្រធានបទថែរក្សា​ស្បែក​ជាមួយ​អ្នក​ជំនាញនៃហាង MAYU BEAUTY បងស្រី AYA TANDOKORO ។

សូមក្រឡេកមើលការចែករំលែកដ៏មានប្រយោជន៍ពីអ្នកជំនាញ AYA TANDOKORO ក្នុងអត្តបទនេះ។

[MAYU]

នៅពេលដែលមកដល់ប្រទេសវៀតណាម ខ្ញុំសង្កេតឃើញថា មនុស្សជាច្រើនមិនប្រើម្សៅត្រនាប់។

នៅជប៉ុន ខ្ញុំគិតថា ភាគច្រើនគ្រប់គ្នាសុទ្ធតែប្រើវា។

[AYA]

តាម​ពិត​ទៅ​ ដោយ​សារ​ទម្លាប់ផាត់មុខរបស់មនុស្សម្នាក់ៗខុស​គ្នា។ មនុស្សមួយចំនួនទៅធ្វើការនៅការិយាល័យផាត់​មុខ​ស្តើង ឬ​គ្រាន់​តែ​លាប​​ឡេ​ការពារ​កម្ដៅ​ថ្ងៃប៉ុណ្ណោះ។

ដោយឡែកនៅទីក្រុងហូជីមិញ ជាតំបន់ដែលមានសំណើមខ្ពស់ ដូច្នេះមនុស្សជាច្រើនមិនចូលចិត្តអារម្មណ៍ជាប់ស្អិតនោះទេ។

ដូច្នេះ​ហើយ ​ផលិតផល lotion ដែលមិនបណ្តាលឲ្យមានអារម្មណ៍ស្អិត​ក៏​លក់​ដាច់ណាស់ដែរ។

[MAYU]

ខ្ញុំ​យល់​ហើយ។

ប៉ុន្តែ​ប្រសិន​បើ​យើង​មិន​ប្រើ​ម្សៅ​ទ្រនាប់ នោះ​យើង​ប្រាកដជា​មិន​អាច​បិទបាំងចំណុចមួយចំនួននៅលើស្បែកដូច​ជា​ស្បែក​​ខ្មៅ​​ស្រអាប់ ពណ៌​ស្បែក​មិន​ស្មើ និង​អាចម៍រុយ​បាន​ឡើយ។

[AYA]

ចាស ពិតមែនហើយ។

ជាមួយនឹងអាកាសធាតុក្តៅ សើម និងពន្លឺព្រះអាទិត្យខ្លាំង ដូច្នេះស្បែកងាយនឹងប្រែពណ៌ មានស្នាមអុចខ្មៅ និងអាចម៍​រុយ ដោយ​សារ​ឥទ្ធិពល​នៃ​កាំរស្មី​យូវី។

យ៉ាងណាមិញ ដើម្បីបិទបាំងបញ្ហាស្បែកទាំងនោះ ម្សៅត្រនាប់ជាជម្រើសដ៏ល្អបំផុត។

[MAYU]

តើអាចប្រើកម្មវិធីលើទូរស័ព្ទសម្រាប់បិទបាំងបញ្ហាស្បែកទាំងនេះមែនទេ?

[AYA]

មនុស្សមួយចំនួនពូកែ​ប្រើ​កម្មវិធី​កែរូបភាពនៅលើស្មាតហ្វូន និង Photoshop ។

ទោះជាយ៉ាងណា កម្មវិធីទាំងនេះមិនអាចកែទម្រង់មុខពិតរបស់អ្នកបានទេ។ (ញញឹម)

[MAYU]

ខ្ញុំផ្ទាល់ក៏តែងតែប្រើកម្មវិធីកែរូបភាពផងដែរ។ យ៉ាងណាមិញ ខ្ញុំមិនចង់ឲ្យគ្រប់គ្នានិយាយថា “ខុសគ្នា” នៅពេល​ជួប​ផ្ទាល់​នោះ​ទេ។ ដូច្នេះខ្ញុំតែងតែផ្តោតសំខាន់លើការថែរក្សាស្បែក និងប្រើម្សៅត្រនាប់។

[AYA]

ខ្ញុំយល់ស្រប។

រូបថតស្អាតសំខាន់ខ្លាំងណាស់ ប៉ុន្តែខ្ញុំគិតថា មិនគួរមានចំណុចខុសគ្នាពេកទេ។ ដូច្នេះ ខ្ញុំសូមណែនាំឲ្យអនុវត្តវិធីថែរក្សា​ស្បែក​ឲ្យ​បាន​ហ្មត់​ចត់ និងប្រើម្សៅត្រនាប់។

ហើយបន្ទាប់ពីប្រើម្សៅទ្រនាប់រួច ការលាងសម្អាតមុខ និងថែរក្សាស្បែកឲ្យបានហ្មត់ចត់ក៏ជារឿងសំខាន់ផងដែរ។

[MAYU]

ខ្ញុំ​គិត​ថា ​វិធី​ល្អ​បំផុត​គឺ​ថែរក្សា​ស្បែក​ឲ្យ​បាន​ល្អ​ជា​រៀង​រាល់​ថ្ងៃ ហើយ​លោក​អ្នក​អាច​មក​កាន់ MAYU SPA ដើម្បី​ថែរក្សា​​ស្បែក​​មួយ​​ខែ​​​ម្តង។

[AYA]

សូមអរគុណ Mayu ណាស់។

សង្ឃឹមថាអ្នកទាំងអស់គ្នាអាចមកទទួលយកសេវាកម្មរបស់យើង។

AYA TONDOKORO

Aya Tondokoro ជានារីជនជាតិជប៉ុនម្នាក់ដែលចូលចិត្តធ្វើ​ដំណើរកម្សាន្ត និង​ចង់​ទៅ​ធ្វើ​ការ​នៅ​បរទេស។ ដោយ​សារ​ចូល​ចិត្ត​វប្បធម៌​​វៀត​ណាម កញ្ញា​បាន​​សម្រេច​​ចិត្ត​ផ្លាស់​មក​រស់​នៅ​វៀតណាមក្នុង​ឆ្នាំ ២០១៧ ។

បច្ចុប្បន្ន Aya កំពុងគ្រប់គ្រងស្ប៉ាលំដាប់ខ្ពស់មួយដែលមានឈ្មោះថា MAYU SPA នៅទីក្រុងហូជីមិញ។

អាស័យដ្ឋាន៖
25/4 Nguyen Binh Khiem, Ben Nghe Ward, District 1, Ho Chi Minh City
ទូរស័ព្ទ៖ 092 306 68 66
ម៉ោងធ្វើការ៖ ៩ៈ០០ – ២១ៈ០០

92/11 Quoc Huong, Thao Dien, District 2, Ho Chi Minh City
ទូរស័ព្ទ៖ 092 306 11 17
ម៉ោងធ្វើការ៖ ៩ៈ៣០ – ១៩ៈ៣០ (ថ្ងៃច័ន្ទឈប់សម្រាក)

អុីម៉ែល៖ [email protected]
https://www.mayuspa.com

សូមកុំភ្លេចកក់កន្លែងមុននឹងមក។

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: