ថ្ងៃ Valentine សគឺជាថ្ងៃដ៏គួរឲ្យភ័យខ្លាចសម្រាប់បុរសជន​ជាតិ​ជប៉ុន

តើអ្នកធ្លាប់ឮអំពីថ្ងៃ “Valentine ស” (White Day) ដែរទេ?

គឺជាថ្ងៃបុណ្យពិសេសនៅជប៉ុន ដែលបុរសៗនឹងជូនអំណោយដល់នារីនៅថ្ងៃទី ១៤ ខែមីនា ដើម្បីតបស្នងកាដូថ្ងៃ Valentine ។

នៅជប៉ុន White Day និង Valentine គឺជាថ្ងៃបុណ្យពិសេសទាំងពីរដែលមានទំនាក់ទំនងគ្នា។ ចូរយើងស្វែងយល់អំ​ពី​​ថ្ងៃ​​បុណ្យ​​ទាំង​​ពីរ​​នេះ។

ថ្ងៃ Valentine នៅជប៉ុន

នៅជប៉ុនថ្ងៃ Valentine គឺជាថ្ងៃដែលនារីជូនសូកូឡាដល់មនុស្សដែលខ្លួនស្រលាញ់។

ហេតុ​អ្វីបានជារើសយកសូកូឡា? មូលហេតុ​ដោយសារយុទ្ធសាស្ត្រ​ទីផ្សារ​របស់​អ្នក​ផលិតស្ករគ្រាប់ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង។

យោងទៅតាមទំនៀមទម្លាប់ប្រពៃណី ស្រ្តីជប៉ុនមិនបង្ហាញពីអារម្មណ៍របស់ខ្លួននោះទេ។ យ៉ាងណាមិញ នៅថ្ងៃមួយ ដែល​ជា​ថ្ងៃ Valentine ពួក​គេ​នឹង​បង្វែរការជូនសូកូឡាឲ្យក្លាយទៅជាវិធីបង្ហាញពីក្តីស្រឡាញ់។

ដូច្នេះបានក្លាយទៅជាថ្ងៃ White Day 

ថ្ងៃ White Day គឺនៅថ្ងៃទី ១៤ ខែមីនា ដោយបង្កប់អត្តន័យអរគុណចំពោះកាដូដែលបានទទួលនៅថ្ងៃបុណ្យ Valentine ។

ដំបូងឡើយ White Day គ្រាន់តែជាថ្ងៃដែលបុរសជូនស្ករគ្រាប់ ឬ marshmallow ដើម្បីតបស្នងកាដូសូកូឡានៅថ្ងៃ Valentine របស់ស្រ្តីប៉ុណ្ណោះ។ យ៉ាងណាមិញ មិនដឹងថានរណាជាអ្នកផ្តួចផ្តើមនោះទេ ច្បាប់ចម្លែកមួយបានលេចឡើង ពោល​គឺ​កាដូ​ដែល​ជូនត្រូវមានតម្លៃជាងកាដូដែលទទួលទ្វេជា ៣ ដង។

ដូច្នេះប្រសិនបើទទួលបានសូកូឡាមួយប្រអប់ដែលមានតម្លៃប្រហែល ១.០០០ យ៉េន អ្នកត្រូវតបស្នងដោយកាដូដែល​មាន​តម្លៃ ៣.០០០ យ៉េន។

បញ្ហាគឺថាគ្មានស្ករគ្រាន់ដែលមានតម្លៃ ៣.០០០ យ៉េននោះទេ ដូច្នេះហើយ បុរសត្រូវបង្ខំចិត្តតបស្នងដោយអាហារមួយ​ពេល ឬ​កាដូ​ថ្លៃ។ នេះ​ហើយ​ជាស្ថានភាពបច្ចុប្បន្ន។

ប៉ុន្តែបញ្ហាមិនត្រឹមតែប៉ុណ្ណឹងប៉ុណ្ណោះទេ។

គ្មាននរណាចង់បាន “សូកូឡាកាតព្វកិច្ច” នោះទេ។

នៅថ្ងៃ Valentine វប្បធម៌ជូន “សូកូឡាកាតព្វកិច្ច” បានលេចឡើង។

ដំបូងឡើយ សូកូឡាទុកសម្រាប់ជូនមនុស្ស​ជា​ទី​ស្រឡាញ់​ដូច​ជា​សមាជិក​គ្រួសារ និងមនុស្សដែលអ្នកស្រលាញ់។ ក្រោយ​​មក វប្បធម៌​ជូន​សូកូឡា​នៅ​កន្លែង​ធ្វើ​ការ ដែលប្រៀបដូចជាវិធីបង្ហាញពីក្តីស្រលាញ់ទូទៅ “ខ្ញុំស្រឡាញ់អ្នកទាំងអស់​គ្នា” បាន​លេច​ឡើង។

សូកូឡាកាតព្វកិច្ចត្រូវបានបែងចែកខុសពីសូកូឡានៃក្តីស្រលាញ់ ជាប្រភេទសូកូឡាទុកជូនដោយកាតព្វកិច្ច។ នេះជា​ប្រភព​នៃ​បញ្ហា។

ដូច្នេះ​មានន័យថា តើអ្នកត្រូវតបស្នងកាដូកាតព្វកិច្ច​ទ្វេជា ៣ ដងមែនទេ?

មនុស្សស្រីមួយចំនួនថែមទាំងគិតថា “ប្រធានទទួលបានប្រាក់ខែខ្ពស់ ដូច្នេះជូនគាត់សូកូឡាពិសេស” ហើយប្រសិនបើគាត់តបស្នងកាដូទាំងនោះទ្វេជា ៣ ដង ប្រហែលជាត្រូវក្ស័យធន។

ទោះជាយ៉ាងណា មិនអាចមិនតបស្នងនៅពេលដែលបានទទួលសូកូឡានោះទេ។ ក្នុងករណីបើតបស្នងដោយកាដូថោក ប្រហែលជាមានអ្នកនិយាយាថា “ប្រធានជាមនុស្សគំរិះ” ។

ប្រសិនបើទទួលបានក្តីស្រលាញ់ដោយស្មោះ ប្រហែលជាភាគីបុរសនឹងខំប្រឹងតបស្នងកាដូវិញ។ ប៉ុន្តែបើក្នុងចិត្តគ្រាន់​​តែ​​ចង់​បាន​កាដូដែល​មានតម្លៃទ្វេជា ៣ ដង ពួកគេប្រហែលជាគិតថា “អាក្រក់” ។

យ៉ាងណាមិញ ក៏មានមូលហេតុ​សម្រាប់ភាគីស្រ្តីផងដែរ។

បើមិនជូនសូកូឡាកាតព្វកិច្ចអាចនឹងមានពាក្យនិយាយថា នាងមិនយកចិត្តទុកដាក់ និងទន់ភ្លន់ដូចជាមនុស្សស្រី។

នៅជប៉ុនថ្ងៃ Valentine និង White Day មួយផ្នែកអាចនឹងដោយសារការចង់បាន ដែលខុសនឹងថ្ងៃ Valentine រ៉ូមែនទិច​នៅ​លើ​ពិភព​លោក។

សង្ឃឹម​ថា ជប៉ុនអាចនឹងរួចផុតពីគំនិត “អាក្រក់” នេះ ហើយឆ្ពោះទៅរកទិវា​នៃ​ក្តី​ស្រឡាញ់​​ដូច​ប្រទេស​ដទៃ​ទៀត។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: