ឡេ​ការ​ពារ​កម្តៅ​ថ្ងៃ – អាថ៌កំបាំង​នៃ​អ្នក​ជំនាញ​ជួយ​ឲ្យ​ស្បែក​ស្អាត​ភ្លឺថ្លា

សួស្តីអ្នកទាំងអស់គ្នា នាងខ្ញុំ Mayu Tomita គឺជាអ្នកតំណាងរបស់ JAPO ។
នៅថ្ងៃនេះ ខ្ញុំបានមកជួបពិភាក្សាជាមួយអ្នកជំនាញខាងផ្នែកថែរក្សាសម្រស់ Aya Tondokoro នៃហាង MAYU BEAUTY ចំពោះបញ្ហាថែរក្សាស្បែក។
ឥឡូវនេះ ចូរយើងស្តាប់ការចែករំលែករបស់ Aya Tondokoro ទាំងអស់គ្នា។

Mayu ៖ Aya មុនពេលដែលអ្នកមកដល់វៀតណាម តើអ្នកធ្វើការងារអ្វី?

Aya ៖ ខ្ញុំធ្លាប់ធ្វើជាអ្នកជំនាញខាងផ្នែកព្យាបាលនៅស្ប៉ា។

Mayu ៖ ខ្ញុំដឹងថា អ្នកមិនត្រឹម​តែគ្រប់គ្រងស្ប៉ាប៉ុណ្ណោះទេ អ្នកថែមទាំងអាចធ្វើការព្យាបាលដោយផ្ទាល់ផងដែរ។ ដូច្នេះហើយ ក្រុម​បុគ្គលិក​នៅ MAYU SPA ក៏មានជំនាញខ្ពស់ដែរ។ ខ្ញុំពិតជាចាប់អារម្មណ៍ណាស់ ព្រោះ​បុគ្គលិក​នៅ​ទី​នេះ​ពិត​​​ជា​​​មាន​​ការ​​គិត​គូរ និង​​ល្អិត​ល្អន់។

Mayu ៖ Aya ចូរយើងប្តូរប្រធានបទបន្តិច តើអ្នកអាចប្រាប់ខ្ញុំបានទេថាអ្វីដែលសំខាន់បំផុតសម្រាប់ការថែរក្សាស្បែក​នៅ​វៀត​ណាម?

Aya ៖ ចា វៀតណាមជាប្រទេសដែលមានពន្លឺព្រះអាទិត្យខ្លាំង ដូច្នេះកាប្រើប្រាស់ឡេការពារកម្តៅថ្ងៃពិតជាសំខាន់ខ្លាំងណាស់។
ប៉ុន្តែបើលាបឡេការពារកម្តៅថ្ងៃនៅពេលព្រឹកគឺមិនគ្រប់គ្រាន់នោះទេ ព្រោះឡេការពារកម្តៅថ្ងៃអាចនឹងរលប់បាត់​ដោយ​សារ​ញើស។
ដូច្នេះអ្នកទាំងអស់គ្នាគួរតែលាបឡេការពារកម្តៅថ្ងៃនៅពេលថ្ងៃ និងពេលល្ងាចឡើងវិញ ដើម្បីធានាថាស្បែករបស់អ្នកត្រូវបានការពារល្អបំផុត។

Mayu ៖ នៅជប៉ុនចំពោះការការពារកាំរស្មីយូវីបានក្លាយជាទម្លាប់ទៅហើយ។ យ៉ាងណាមិញ នាពេល​ថ្មី​ៗ​នេះ ប្រជាជន​វៀតណាម​ក៏​កំពុង​តែ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ការពារ​កាំរស្មី UV ដែរ​មែន​ទេ? 

Aya ៖ ត្រូវហើយ ដោយសារនៅវៀតណាមមានពន្លឺព្រះអាទិត្យខ្លាំង ដូច្នេះការការពារកាំរស្មីយូវីមានសារៈសំខាន់ខ្លាំងណាស់។

Mayu ៖ ចំណុចមួយផ្សេងទៀតដែលខ្ញុំយកចិត្តទុកដាក់គឺការថែរក្សាស្បែកក្បាល។ ហាក់បីដូចជាស្ត្រីជាច្រើនមិនខ្វល់ពីការថែរក្សាស្បែកក្បាល និងព្រួយបារម្ភស្ថានភាពសក់ស្តើង។ តើស្បែកក្បាល និងសក់ក៏អាចខូចដោយសារកាំរស្មីយូវីដែរមែនទេ?

Aya ៖ ហាក់បីដូចជា​ប្រជាជន​វៀតណាម​មាន​ទម្លាប់​កក់​សក់​ដោយ​ប្រើ​ក្រចក​ដៃ។ យ៉ាងណាមិញ ចំណុចនេះអាចបណ្តាលឲ្យប៉ះពាល់ស្បែកក្បាល។
តាមគំនិតរបស់ខ្ញុំ យកល្អប្រើសាច់ម្រាមដៃជាមួយនឹងទឹកក្តៅឧណ្ហៗដើម្បីកម្ចាត់ភាពកខ្វក់ចេញពីស្បែកក្បាល។

Mayu ៖ ត្រូវហើយ ស្បែកមុខ និងស្បែកក្បាលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ដូច្នេះប្រសិនបើស្បែកក្បាលមិនមានសុខភាពល្អនឹងប៉ះពាល់ដល់ពណ៌ស្បែកមុខ។
សព្វថ្ងៃខ្ញុំកំពុងប្រើច្រាសកក់សក់ប្រភេទទន់ ប៉ុន្តែខ្ញុំមិនដឹងថាតើផលិតផលប្រភេទនេះពេញនិយមនៅវៀតណាមដែរអត់ទេ។

Aya ៖ ទោះបីជាច្រាស់ប្រភេទនេះមិនពេញនិយម ប៉ុន្តែថ្មីៗនេះវាចាប់ផ្តើមពេញនិយមជាងមុន។
ដូច្នេះហើយ អ្នកអាច​រក​ទិញ​បាន​នៅ​វៀតណាម កុំភ្លេចប្រើសាកមើល។

Mayu ៖ ដូច្នេះយើងត្រូវយកចិត្តទុកដាក់លើការប្រើប្រាស់ឡេការពារកម្តៅថ្ងៃ ដើម្បីការពារស្បែករបស់យើងពីកាំរស្មីយូវី និងថែរក្សាសុខភាពស្បែកក្បាលមែនទេ?

Aya ៖ ចា ត្រូវហើយ។

Mayu ៖ អរគុណដែលអ្នកបានចំណាយពេលសន្ទនានៅថ្ងៃនេះ។
សង្ឃឹម​ថា​ខែ​ក្រោយ​យើង​នឹង​មាន​ឱកាស​បាន​ជួប​ពិភាក្សា​គ្នា​បន្ថែម​ទៀត។

Aya ៖ អរគុណអ្នកទាំងអស់គ្នាណាស់។ ចូរយើងថែរក្សាសុខភាពស្បែកទាំងអស់គ្នា និងកាន់តែស្រស់ស្អាត។

AYA TONDOKORO
Aya Tondokoro ជានារីជនជាតិជប៉ុនម្នាក់ដែលចូលចិត្តធ្វើ​ដំណើរកម្សាន្ត និង​ចង់​ទៅ​ធ្វើ​ការ​នៅ​បរទេស។ ដោយសារចូលចិត្តវប្បធម៌​វៀតណាម កញ្ញាបាន​សម្រេច​ចិត្ត​ផ្លាស់​មក​រស់​នៅ​វៀតណាមក្នុង​ឆ្នាំ ២០១៧ ។

បច្ចុប្បន្ន Aya កំពុងគ្រប់គ្រងស្ប៉ាលំដាប់ខ្ពស់មួយដែលមានឈ្មោះថា MAYU SPA នៅទីក្រុងហូជីមិញ។

អាស័យដ្ឋាន៖
25/4 Nguyen Binh Khiem, Ben Nghe Ward, District 1, Ho Chi Minh City
ទូរស័ព្ទ៖ 092 306 68 66
ម៉ោងធ្វើការ៖ ៩ៈ០០ – ២១ៈ០០

92/11 Quoc Huong, Thao Dien, District 2, Ho Chi Minh City
ទូរស័ព្ទ៖ 092 306 11 17
ម៉ោងធ្វើការ៖ ៩ៈ៣០ – ១៩ៈ៣០ (ថ្ងៃច័ន្ទឈប់សម្រាក)
អុីម៉ែល៖ [email protected]
សូមកុំភ្លេចកក់កន្លែងមុននឹងមក។

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: