ផលិតផល SHUSHUMI ៖ Gel ជម្រុះ​កោសិកា​ស្បែក​ចាស់ Shushumi Face Care Whitening Peeling

សួស្តីអ្នកទាំងអស់គ្នា។
នាងខ្ញុំ Mayu Tomita – ជាអ្នកតំណាង JAPO ។

នៅថ្ងៃនេះ ខ្ញុំចង់ណែនាំដល់អ្នកទាំងអស់គ្នាផលិតផលគ្រឿងសំអាង Gel ជម្រុះកោសិកាស្បែកចាស់ Shushumi Face Care Whitening Peeling ។ ផលិត​ផល​នេះ​នាំមកនូវអារម្មណ៍ល្អនៅពេលប្រើ ដូច្នេះអ្នកអាចសាកល្បងផលិតនេះ។

អ្នកគ្រាន់តែយកក្នុងបរិមាណល្មមរួចលាបលើស្បែក ម៉ាស្សាថ្នមៗដោយចុងម្រាមដៃតាមចលនាជារង្វង់រហូតដល់​កោសិកា​ចាស់​រមៀល​ចូល​ដោយ​សារ Gel ។ បន្ទាប់មក​លាង​ទឹក​ចេញ អ្នកនឹងមានអារម្មណ៍ថា ស្បែកទន់រលោង។

អារម្មណ៍ស្រស់ស្រាយក្រោយពេលលាងមុខធ្វើឲ្យខ្ញុំចង់ប្រើផលិតផលនេះ។ ដោយបំបាត់ស្រទាប់ស្បែកងាប់ចេញ ផលិតផល​នេះ​ជួយកម្ចាត់បញ្ហាស្បែក​ស្រអាប់ និង​ធ្វើឲ្យស្បែកមាន​ពណ៌​ប្រសើរឡើងវិញ។

ហើយចំណុចដែលគួរឲ្យចាប់អារម្មណ៍បំផុតរបស់ផលិតផល Shushumi Face Care Whitening Peeling មិន​ត្រឹម​​តែនាំ​​មក​​នូវ​​អារម្មណ៍​​ស្រស់​​ស្រាយ​​ប៉ុណ្ណោះ​​ទេ ថែម​ទាំង​ផ្ទុកសារធាតុសកម្មយ៉ាងមានប្រសិទ្ធភាពផងដែរ។

ផលិតពីសុកជ្រូក (Placenta Extract) មានមុខងារជួយឲ្យស្បែកស និងផ្តល់សំណើម។ ក្រៅពីនេះ Allantoin មានមុខងារប្រឆាំងនឹងរលាក ជួយឲ្យស្បែកទន់ កាត់បន្ថយរមាស់ ដូច្នេះហើយ នេះជាផលិតផលដ៏ល្អសម្រាប់អ្នកដែលមាន​បញ្ហា​ស្បែក​គ្រើម ឬ​រមាស់។

ទន្ទឹមនឹងនេះ ស្បែកដែលរលាកដោយសារកំដៅថ្ងៃក៏នឹងមានភាពធូរស្រាល និងប្រសើរឡើងដោយសារធាតុផ្តល់សំណើម និង​ធ្វើ​ឲ្យ​ត្រជាក់​ក្នុង​ផលិត​ផល។

នៅមានចំណុចល្អៗជាច្រើនក្នុងសារធាតុផ្សំរបស់ផលិតផល។ ចម្រាញ់ចេញពីដំបែឫសដើម Caragana sinica ដែលមានមុខងារជួយឲ្យស្បែកស និង Roman Chamomile មានមុខងារបណ្តឹងស្បែក។

ថ្វីត្បិតតែ​ នៅលើ​ទីផ្សារ​មានផលិតផល Gel ជម្រុះកោសិកាចាស់ច្រើន ប៉ុន្តែផលិតផល Gel ជម្រុះកោសិកាចាស់របស់ Shushumi គឺ​ជា​​ផលិត​ផល​​ដែល​មាន​មុខងារពីរ មានមុខងារជម្រុះកោសិកាចាស់ និងផ្តល់សារធាតុសំណើម។

ជាការពិតណាស់ ផលិតផលនេះមិនមានសារធាតុ ethanol ឬប្រេងរ៉ែនោះទេ ដូច្នេះសាកសមសម្រាប់អ្នកដែលមានស្បែក​ងាយ​រមាស់ ហើយ​​ជា​​ពិសេស​​យុវវ័យ​ដែលមានស្បែកងាយប្រតិកម្ម។

តើអ្នកចង់ឲ្យស្បែកស្អាតដែរទេ?

ចូរយើងទទួលយកអារម្មណ៍ស្រស់ស្រាយបន្ទាប់ពីប្រើផលិតផលនេះ ហើយស្វែងរកស្បែកដែលមានសុខភាពល្អ និង​ភ្លឺ​ថ្លា។

https://shushumi.vn
JAPO OFFICIAL AMBASSADOR
MAYU TOMITA

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: