ម៉ាស្សាតែគ្មានប្រសិទ្ធភាព តើអ្នកធ្លាប់ព្យាបាលតាម​បែប​ចាក់​ម្ជុល​វិទ្យា​សាស្ត្រ​​ដែរ​​ទេ?

សួស្តីអ្នកទាំងអស់គ្នា! នាងខ្ញុំ Mayu Tomita ដែលជាអ្នកតំណាងនៃ JAPO ។

នៅថ្ងៃនេះនាងខ្ញុំបានមកកាន់គ្លីនិក SAIKI ស្ថិតនៅទីក្រុងហូជីមិញ។

ប្រហែលជាអ្នកធ្លាប់ស្គាល់អំពីការចាក់​ម្ជុល​វិទ្យាសាស្ត្រ​មកហើយ។

ការចាក់ម្ជុលវិទ្យាសាស្ត្រគឺជាវិធីព្យាបាលដែលប្រើម្ជុលតូចស្តើង សម្រាប់រំញោចកន្លែងចាក់ម្ជុលវិទ្យាសាស្ត្រ (tsubo) នៅ​លើ​រាង​កាយ ស្រប​ជា​មួយ​ស្ថាន​ភាព និង​រោគ​សញ្ញា​របស់អ្នក។ ដែលជាវិធីសាស្រ្តបែបបុរាណនាំចូលពីប្រទេសចិននៅ​ដើម​សតវត្ស​ទី ៦ ហើយ​បាន​អភិវឌ្ឍយ៉ាងខ្លាំងនៅ​ក្នុង​ប្រទេស​ជប៉ុន។

គ្រាន់តែឮថាប្រើម្ជុលគ្រប់គ្នាប្រហែលជាខ្លាចបន្តិច ខ្ញុំ​ផ្ទាល់​ក៏​មាន​ការ​ភ័យ​ខ្លាចពេលទទួលយកការព្យាបាលបែបនេះ​ដែរ ព្រោះ​គិត​ថា​ឈឺ​ខ្លាំង។ ខ្ញុំគិតថា ឈឺដូចជាចាក់ថ្នាំ ប៉ុន្តែតាមពិតទៅមិនមែនដូច្នេះនោះទេ។

និយាយទៅគឺមិនមានអារម្មណ៍ឈឺចាប់នោះទេ លុះត្រាតែប៉ះកន្លែងចាក់ម្ជុលដែលមានបញ្ហាទើបមាន​អារម្មណ៍​ថា​ឈឺ។ ទោះជាយ៉ាងនេះក្តី មិនមែនជាការឈឺចាប់ខ្លាំងដូចចាក់ម្ជុលថ្នាំនោះទេ ដូច្នេះសម្រាប់អ្នកដែលខ្លាចឈឺដូច​ជា​​ខ្ញុំ​​គឺ​​អាច​​​ទ្រាំ​បាន។

ខ្ញុំឈឺស្មា ក និង​ខ្នង បន្ទាប់ពីពិនិត្យរួច គ្រូពេទ្យបានរកឃើញថា រាងកាយរបស់ខ្ញុំបាត់បង់តុល្យភាព ដែលបណ្តាលឲ្យជើងមានប្រវែងខុសគ្នា។ វេជ្ជបណ្ឌិត​បាន​ធ្វើ​រោគវិនិច្ឆ័យ​ថា​ ឆ្អឹងខ្នងរបស់ខ្ញុំមិនត្រង់ ហើយបានព្យាបាលឲ្យខ្ញុំ។

នៅថ្ងៃនោះខ្ញុំមានអារម្មណ៍ថារាងហត់បន្តិច ប៉ុន្តែព្រឹកថ្ងៃបន្ទាប់ពេលងើបពីគេងមានអារម្មណ៍ធូរ។ ហើយខ្ញុំពិតជាមានអារម្មណ៍ថា ស្មា ក និង​ខ្នងអន់ឈឺជាងមុន។ ប្រហែលជាព្យាបាលម្តងមិនអាចបាត់ទាំងស្រុងនោះទេ ដូច្នេះខ្ញុំគិតថានឹងបន្តមកទីនេះ។

អ្នកដែលបានព្យាបាលឲ្យខ្ញុំគឺវេជ្ជបណ្ឌិត Hayato ទោះបីជាគាត់នៅក្មេង ប៉ុន្តែបច្ចេកទេសពិតជាជំនាញខ្លាំងណាស់!

តើការចាក់ម្ជុលវិទ្យាសាស្ត្រមានប្រសិទ្ធភាពអ្វី?

ការចាក់ម្ជុលវិទ្យាសាស្ត្រមិនត្រឹមតែមានប្រសិទ្ធភាពចំពោះជំងឺទូទៅដូចជា ឈឺស្មា ឈឺខ្នង ឈឺសរសៃប្រសាទ និង​ឈឺ​សន្លាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែក៏អាចមានប្រសិទ្ធភាពចំពោះរោគសញ្ញា និងជំងឺជាច្រើនទៀតផងដែរ។

អ្វីដែលពិសេសការចាក់ម្ជុលវិទ្យាសាស្ត្រមិនត្រឹមតែមានប្រសិទ្ធភាពចំពោះរោគសញ្ញាច្បាស់លាស់ប៉ុណ្ណោះទេ ថែមទាំង​​ជួយ​ឲ្យ​រាង​កាយ​មាន​សុខ​ភាព​ល្អ ដោយសម្រួលចរន្តឈាម ពង្រឹង ធ្វើឲ្យកោសិកាភាពស៊ាំសកម្ម និងគ្រប់គ្រងប្រព័ន្ធ​​សរសៃ​ប្រសាទ​ស្វយ័ត ដែលដើរតួនាទីយ៉ាងសំខាន់គ្រប់គ្រងសកម្មភាពសរីរាង្គខាងក្នុង។

សព្វថ្ងៃនេះ ប្រសិទ្ធភាពនៃការចាក់ម្ជុលវិទ្យាសាស្ត្រត្រូវបានទទួលស្គាល់ទូទាំងពិភពលោក។ វិធីនេះត្រូវបានចាត់ទុក​ជា​ការ​ព្យាបាល​ដែល​មាន​ការ​ធានា​ពីប្រទេសដូចជាអាល្លឺម៉ង់ និងសហរដ្ឋអាមេរិក។

យន្តការនៃការចាក់ម្ជុលវិទ្យាសាស្ត្រ

រាងកាយរបស់អ្នកមានសមត្ថភាពជាសះស្បើយពីជំងឺ និងរបួស ទន្ទឹមនឹងនេះ ប្រព័ន្ធភាពស៊ាំការពាររាងកាយពីមេរោគ​ខាង​ក្រៅ។ នៅពេលដែលរាងកាយដឹងពីភាពមិនប្រក្រតី វានឹងដំណើរការមុខងារប្រយុទ្ធដោយផ្ទាល់។

ការចាក់ម្ជុលវិទ្យាសាស្ត្របង្កឲ្យមានរបួសតូចៗដែលមើលមិនឃើញនៅលើស្បែក និងសាច់ដុំ ដូច្នេះជួយសម្រួលចរន្ត​ឈាម​រត់​ទៅ​កាន់​សាច់​ដុំ ជួយព្យាបាលឈឺស្មា ក និងឈឺខ្នង។ ទន្ទឹមនឹងនេះ វិធីសាស្ត្រនេះក៏រំញោចកន្លែងដែលមាន​មុខ​ងារ​ការ​ពារ​ខ្លួន​ឯងតែដំណើរការមិនល្អ ជួយដល់សមត្ថភាពព្យាបាលដោយខ្លួនឯង និងប្រព័ន្ធ​ភាពស៊ាំ។

ការចាក់ម្ជុលវិទ្យាសាស្ត្រគឺជាការព្យាបាលដែលប្រើម្ជុលចាក់នៅកន្លែងមួយចំនួនលើរាងកាយ។ រាងកាយរបស់យើងមានចំនួន ៣៦១ កន្លែងចាក់ម្ជុលវិទ្យាសាស្ត្រ ហើយការកំណត់កន្លែងត្រឹមត្រូវសម្រាប់ចាក់ម្ជុលវិទ្យាសាស្ត្រគឺជាកត្តាសំខាន់ដើម្បីទទួលបានប្រសិទ្ធភាព។

នេះ​ជា​ជំនាញ​របស់​គ្រូពេទ្យ​ជំនាញ​ខាង​ចាក់​ម្ជុល​វិទ្យាសាស្ត្រ ហើយ​នៅជប៉ុនពួកគេត្រូវមានសញ្ញាបត្រជាតិ។ ដូច្នេះអ្នក​អាច​ទុក​ចិត្តបាន ព្រោះវេជ្ជបណ្ឌិត HAYATO នៃ SAIKI CLINIC មានវិញ្ញាបនបត្រដែលចេញដោយរដ្ឋ។

ការចាក់ម្ជុលវិទ្យាសាស្ត្រមិនត្រឹមតែសម្រាប់អ្នកដែលមានការឈឺចាប់ប៉ុណ្ណោះទេ ថែមសក្តិសមសម្រាប់អ្នកដែលមាន​អារម្មណ៍​អស់​កម្លាំង គេង​មិន​លក់​។

អ្នកអាចមកជួបអ្នកជំនាញ HAYATO ដើម្បីប្រឹក្សា និងព្យាបាល។

ខ្ញុំផ្ទាល់ក៏ទទួលការព្យាបាលពីវេជ្ជបណ្ឌិត HAYATO ផងដែរ។

អាស័យដ្ឋាន៖  SAIKI CLINIC
ជាន់ទី 2, 16 Pham Dinh Toai, Ward 6, District 3, Ho Chi Minh City, Vietnam
ទូរស័ព្ទ៖ 090 270 45 88
https://www.facebook.com/saikiclinic/

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: