សម្លៀកបំពាក់ របស់របរច្រើន ស្មុគស្មាញពេលរើផ្ទះ តើត្រូវធ្វើយ៉ាងណា?
សួស្តីសុភាពនារីទាំងអស់គ្នា!
ការវេចខ្ចប់ និងដឹកជញ្ជូនរបស់របរពេលរើផ្ទះយើងតែងតែប្រើធុងកាតុង។ យ៉ាងណាមិញ ចំពោះសម្លៀកបំពាក់វែងដូចជាសំពត់ រ៉ូប អាវវែង តើអ្នកត្រូវធ្វើបែបណា?
កុំបារម្ភ សេវាកម្មរៀបចំសម្លៀកបំពាក់ដែលប្រកបដោយជំនាញរបស់ Sagawa អាចជួយអ្នកដោះស្រាយបញ្ហានេះបានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។
នៅពេលដែលរើផ្ទះ សំពត់ និងអាវវែងដែលព្យួរក្នុងទូខោអាវ អ្នកមិនអាចរើទូខោអាវទាំងមូលទៅកន្លែងថ្មីនោះទេ ដូច្នេះអ្នកត្រូវទុកដាក់ក្នុងប្រអប់ធុងកាតុង។
ហើយបន្ទាប់មក…
ប្រសិនបើវេចខ្ចប់តាមរបៀបនេះ នឹងធ្វើឲ្យសំពត់ និងអាវវែងមានស្នាមជ្រួញ។
សំពត់ និងអាវវែងនាំមកនូវអារម្មណ៍ស្រស់ស្អាត ទាក់ទាញ ស្នាមជ្រួញអាចនឹងកាត់បន្ថយភាពស្រស់ស្អាតរបស់សំពត់ និងអាវវែង។
តើអ្នកដោះស្រាយបញ្ហានេះដោយយកទៅអ៊ុតឬ?
ទេ អត់ទេ ចំណុចនេះក៏ចំណាយពេលណាស់ដែរ។
ក្រោយពេលរើផ្ទះពិតជានឿយហត់ណាស់ អ្នកអាចនឹងទុកចោលរឿងអ៊ុតសម្លៀកបំពាក់ ហើយក៏ភ្លេចបាត់។ នៅពេលដែលត្រូវប្តូរសម្លៀកបំពាក់ ទើបអ្នកមើលឃើញស្នាមជ្រួញ ហើយប្រញាប់យកសម្លៀកបំពាក់ទៅអ៊ុត។
គ្រាន់តែគិតក៏ឃើញថាស្មុគស្មាញទៅហើយ…
សូមទុកឲ្យ Sagawa ជួយអ្នកដោះស្រាយបញ្ហាទាំងនេះ។
ជាមួយនឹងទូព្យួរឯកទេស អ្នកអាចទុកសំពត់ និងអាវវែងក្នុងទូខោអាវដោយមិនចាំបាច់យកទំពក់ចេញ។
ហើយបន្ទាប់ពីរើផ្ទះ យើងនឹងព្យួរសំពត់ និងអាវវែងចូលទូសម្លៀកបំពាក់ថ្មីជូនអ្នក ដោយធានាថាមិនមានស្នាមជ្រួញអំឡុងពេលដឹកជញ្ជូនឡើយ។
ចំពោះអាវធំក្រៅរបស់បុរសក៏ដូចគ្នាដែរ។
ថ្វីត្បិតតែ អាវធំក្រៅរបស់បុរសមិនវែងដូចជាសំពត់ រ៉ូប និងអាវវែង ប៉ុន្តែពេលវេចខ្ចប់ត្រូវបត់ដាក់ក្នុងប្រអប់ធុងកាតុង។ អាវធំក្រៅគឺជាសម្លៀកបំពាក់ផ្លូវការសម្រាប់បុរស ហើយបើសិនជាបត់អាចនឹងធ្វើឲ្យអាវធំក្រៅជ្រួញ បាត់បង់រូបរាងដើម។ ម្យ៉ាងវិញទៀត អាវធំក្រៅក៏អាចចាត់ទុកជា “ឯកសណ្ឋាន” ការងារផងដែរ។
អ្នកប្រាកដជាមិនអាចផ្តោតអារម្មណ៍ធ្វើការនៅពេលដែលអាវធំក្រៅរបស់អ្នកជ្រួញនោះទេ។
សម្រាប់សេវាកម្មរបស់យើង បន្ទាប់ពីរើផ្ទះ អ្នកអាចយកអាវធំក្រៅចេញពីទូហើយពាក់ភ្លាមៗ។
នៅ Sagawa Global យើងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការដឹកជញ្ជូនរបស់មានតម្លៃរបស់អ្នក ហើយធានាថាដំណើរការរើផ្ទះផ្តល់ភាពងាយស្រួល និងពេញចិត្តយូរអង្វែង។
សូមអនុញ្ញាតឲ្យ Sagawa Global ជួយអ្នកក្នុងការរើផ្ទះ។
Abe Kengo