ចង់បង្ហាញពីអារម្មណ៍របស់ខ្លួនដោយគ្រាន់តែរាំបទ “អ្វីដែលខ្ញុំចង់និយាយគឺ Dance!Yeah!”
តើអ្នកចង់ឡើងប្រាក់ខែឬ? តើអ្នកចង់បានបរិយាកាសកន្លែងធ្វើការល្អជាងនេះ? តើអ្នកប្រាថ្នាចង់ទៅលេងបរទេសជាមួយមិត្តរួមការងារមែនទេ? ប៉ុន្តែអ្នកបែរជាខ្លាចមិនហ៊ានបង្ហាញពីបំណងទាំងនេះប្រាប់ថ្នាក់លើ?
សូមកុំបារម្ភ! ចូរសាកល្បងបង្ហាញពី “អារម្មណ៍តាមរយក្បាច់រាំ” ដែលជាមធ្យោបាយពិសេស និងគួរឲ្យចាប់អារម្មណ៍ ដើម្បីប្រាប់ថ្នាក់លើនូវអ្វីដែលអ្នកចង់បាន។
អ្វីដែលខ្ញុំចង់និយាយគឺ Dance!Yeah!
តើអ្នកធ្លាប់បានមើល JaJaJa ដែលជាកម្មវិធីទូរទស្សន៍ថ្មី និងកំប្លែងមកពីជប៉ុន ហើយកំពុងត្រូវបានចាក់ផ្សាយនៅលើ POPS ដែរទេ?
JaJaJa មិនត្រឹមតែនាំមកនូវសំណើចដល់កុមារប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យមនុស្សធំត្រូវលាន់មាត់និយាយថា “ហ៎ា” តើនោះជាអ្វី?
មែនហើយ JaJaJa គឺជាកម្មវិធីដែលមានខ្លឹមសារចម្លែកបន្តិច ប៉ុន្តែកាន់តែមើល “កាន់តែជក់” ។ ខ្លឹមសារដែលទាក់ទាញបំផុតក្នុងកម្មវិធីគឺក្បាច់រាំនៃបទចម្រៀងប្រធានបទ “អ្វីដែលខ្ញុំចង់និយាយគឺ Dance!Yeah!”
លើកនេះអ្នកអាចសាកល្បងក្បាច់រាំ “អ្វីដែលខ្ញុំចង់និយាយគឺ Dance!Yeah!” ដើម្បីបង្ហាញពីអារម្មណ៍របស់ខ្លួនតាមបែបកំប្លែងក្នុងពិធីជប់លៀងក្រុមហ៊ុន ឬដំណើរកម្សាន្តរបស់ក្រុមហ៊ុន។
ជាដំបូងចូរទស្សនាការសម្តែង “អ្វីដែលខ្ញុំចង់និយាយគឺ Dance!Yeah!” ក្នុងកម្មវិធី JaJaJa ណា!
ប្អូនទាំងបីនាក់បាននាំមកនូវការសម្តែងដែលគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។
តន្ត្រីដ៏រីករាយ ងាយចាំរួមបញ្ចូលជាមួយនឹងក្បាច់រាំសាមញ្ញ ប៉ុន្តែពោរពេញទៅដោយភាពច្នៃប្រឌិត បង្កើតបានជាការសម្តែងដ៏ទាក់ទាញបំផុត។
អ្វីដែលពិសេសគឺថា អ្នកមិនចាំបាច់ស្លៀកសម្លៀកឆើតឆាយ ប៉ុន្តែនៅតែអាចបង្ហាញពីចំណុចពិសេសនៃតួអង្គដែលខ្លួនយកតម្រាប់។
បានហើយ ឥឡូវនេះដល់វេនរបស់ខ្ញុំ!
JaJaJaJa~n, JaJaJaJa~n♪
ខ្ញុំចង់ទិញផ្ទះ!♪
ប៉ុន្តែតម្លៃខ្ពស់ពេក!♪
សូមដំឡើងប្រាក់ខែឲ្យខ្ញុំ?♪
Wao!
សូមមេតាផង Ja~n♪
ខ្ញុំចង់បានប្រាក់ ♪
JaJaJaJa~n, JaJaJaJa~n♪
សូមអរគុណ
ត្រូវហើយ ខ្ញុំក៏ចង់មានផ្ទះដែរ ដូច្នេះខ្ញុំចង់ឡើងប្រាក់ខែ (សើច)
ប្រសិនបើអ្នកត្រូវធ្វើអ្វីម្យ៉ាងក្នុងពិធីជប់លៀង សូមកុំភ្លេចជ្រើសយកក្បាច់រាំ “អ្វីដែលខ្ញុំចង់និយាយគឺ Dance!Yeah!”
ឥឡូវនេះ តើអ្នកចង់និយាយអ្វីទៅកាន់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន?
ចូរបង្ហាញពីអារម្មណ៍របស់ខ្លួនតាមរយៈបទចម្រៀងនេះ។
អ្នកអាចមើលក្បាច់រាំក្នុងវីដេអូខាងក្រោម។