កាតនិស្សិតអន្តរជាតិ ISIC ដែល​​ត្រូវ​​បាន​ណែ​នាំ​ដោយ UNESCO ជា​​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​ទៅ​រៀន​នៅ​បរទេស

ឪពុកម្តាយគ្រប់រូបតែងតែចង់ឲ្យកូនមានឱកាសសិក្សា និងអភិវឌ្ឍខ្លួនក្នុងបរិយាកាសអន្តរជាតិ ដើម្បីពង្រឹងចំណេះ​ដឹង ជំនាញ និង​ទស្សនៈ។ យ៉ាង​ណា​មិញ នៅ​ពេល​ដែល​គិតដល់រឿងបញ្ជូនកូនទៅរៀននៅបរទេស ឪពុកម្តាយ​ជា​ច្រើន​តែង​បារម្ភ​ចំពោះ​ការ​ចំណាយ ប៉ុន្តែនៅតែចង់ឲ្យកូនរបស់ខ្លួន​មាន​ឳកាស​ទៅ​រៀន​នៅ​បរទេស។

កាតសិស្សអន្តរជាតិ ISIC គឺជាដំណោះស្រាយដ៏ល្អឥតខ្ចោះសម្រាប់ឪពុកម្តាយដែលកំពុងបារម្ភចំពោះបញ្ហាទាំងនេះ។ កាត ISIC ត្រូវបានបញ្ជាក់ដោយអង្គការយូណេស្កូ ដែលជួយឲ្យសិស្ស និស្សិតទទួលបានការបញ្ចុះតម្លៃជាច្រើនតាម​បណ្តា​ប្រទេស​នៅ​លើ​ពិភព​លោក។

កាត ISIC ជួយសន្សំសំចៃប្រាក់គ្រប់យ៉ាងដូចជាជិះរថភ្លើង កន្លែងស្នាក់នៅ និងទិញកុំព្យូទ័រ។ ម្យ៉ាងវិញទៀត ជីវិតសិស្ស​និស្សិត​គឺ​ជា​ពេល​ដែល​ត្រូវ​រៀន​គ្រប់​យ៉ាង ដូច្នេះហើយត្រូវឆ្លៀតឱកាសទាំងអស់ដើម្បីរៀនសូត្រ ដូចជាទៅមើលសារៈ​មន្ទីរ សាល​វិចិត្រ​សិល្បៈ សកម្មភាពកម្សាន្តនានាដូចជាច្រៀងខារ៉ាអូខេ​ដើម្បី​រាប់​អាន​មិត្ត​ភ័ក្តិ​ជា​ដើម។

ប្រហែលមានតែអំឡុងពេលនៅរៀនទើបអ្នកទាំងអស់គ្នាមានពេលទៅមើលសារៈមន្ទីរ សាលវិចិត្រសិល្បៈ។ នៅពេលដែល​អ្នក​ចូល​ធ្វើ​ការ អ្នក​នឹង​កាន់​តែមមាញឹក ហើយកម្រនឹងមានពេលសម្រាករយៈពេលយូរដើម្បីស្វែងយល់ និងរៀន។

“ទទួលយកអារម្មណ៍សិល្បៈដោយភ្នែករបស់ខ្លួន” ពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ការមើលដោយផ្ទាល់នូវស្នាដៃសិល្បៈដូចជា គំនូរ ចម្លាក់ សេរ៉ាមិច ។ល។ នឹងនាំមកនូវអារម្មណ៍ និងបទពិសោធន៍ខុសៗគ្នា មិនដូចជាការមើលតាមរយៈរូបភាព ឬវីដេអូនោះទេ។ ដូច្នេះ​ចូរ​ចំណាយ​ពេល​ដើរ​មើល​សារ​មន្ទីរ សាល​វិចិត្រ​សិល្បៈ ការ​តាំង​ពិពណ៌​សិល្បៈជា​​ដើម ដើម្បី​បណ្តុះ​ចិត្ត​គំនិត និង​ពង្រីក​ការ​យល់​ដឹង។

រៀនសូត្រ និងការកម្សាន្តគឺជាកិច្ចការសំខាន់ពីររបស់សិស្សនិស្សិត។ ចូររក្សាតុល្យភាពរវាងរៀន និងការកម្សាន្តដើម្បី​បំពេញ​ជីវិត​អំឡុង​ពេលជាសិស្សនិស្សិត។

ការបញ្ចុះតម្លៃតាមរយៈកាត ISIC គឺជាជំនួយសម្រាប់អ្នកដែលចង់ស្វែងយល់អំ​ពីពិភពលោក និង​អភិវឌ្ឍ​ខ្លួន​ឯង។

នេះគឺជា​សេវាកម្ម​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ឪពុក​ម្តាយ​ដែល​បារម្ភ​បញ្ហាប្រាក់ ប៉ុន្តែមិនចង់ឲ្យកូនៗរបស់ខ្លួនបារម្ភចំពោះ​បញ្ហា​ហិរញ្ញវត្ថុ។

សព្វថ្ងៃនេះ និស្សិតវៀតណាមក៏អាចប្រើប្រាស់សេវាកម្មនេះផងដែរ។ កាត ISIC មិនត្រឹម​តែផ្តល់ការបញ្ចុះតម្លៃសម្រាប់ពេលទៅរៀននៅបរទេសប៉ុណ្ណោះទេ ថែមទាំងមានការបញ្ចុះតម្លៃជាច្រើននៅពេលដែលអ្នកធ្វើដំណើរកម្សាន្ត​ទៅ​កាន់​ប៉ារីស ជប៉ុន ឬកូរ៉េ​ជាមួយនិស្សិតផ្សេងទៀត។

មិនថាអ្នកមានគម្រោងទៅសិក្សានៅបរទេស ឬធ្វើដំណើរទៅក្រៅប្រទេសក្នុងទម្រង់អ្វីក៏ដោយ កាត ISIC គឺជា “អាវុធ​សម្ងាត់” ជួយ​ឲ្យ​អ្នកអាចសន្សំសំចៃប្រាក់ ហើយរីករាយទទួលយកបទពិសោធន៍ដែលគួរឲ្យចាប់អារម្មណ៍ជាច្រើន។ កាត ISIC ជួយ​ឲ្យសិស្សនិស្សិតទទួលបានការបញ្ចុះតម្លៃជាង ១៥០.០០០ នៅទូទាំងពិភពលោក។

ទោះបីជាអ្នកមិនមែនជាសិស្ស/និស្សិតក៏មិនចាំបាច់ព្រួយបារម្ភដែរ។ កាត ISIC មិន​ត្រឹម​តែ​សម្រាប់​សិស្ស​និស្សិតប៉ុណ្ណោះ​​ទេ ប៉ុន្តែ​ប្រើ​សម្រាប់​អ្នកទាំងអស់គ្នាដែល​មាន​អាយុ​ក្រោម ៣០ ឆ្នាំ។​

យើងសង្ឃឹមថា មនុស្សជាច្រើននៅជុំវិញពិភពលោកនឹងប្រើប្រាស់សេវាកម្ម ISIC របស់យើង។

សេវាកម្មផ្តល់ជូនការបញ្ចុះតម្លៃខុសគ្នាអាស្រ័យលើប្រទេសដែលអ្នកទៅ ដូច្នេះសូមចូលទៅកាន់គេហទំព័រកាតសិស្សអន្តរជាតិ ISIC សម្រាប់ព័ត៌មានបន្ថែម។

https://isicvietnam.com

ISIC – បំពេញក្តីស្រមៃឆ្ពោះទៅរកពិភពលោក។

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: