ភាព​ស្រស់​ស្អាត​របស់​ត្រី Koi គឺ​ជា​ដួង​វិញ្ញាណ​នៃ​សួន​ច្បារ​បែប​ជប៉ុន

នៅជប៉ុនរដូវផ្ការីកជិតមកដល់ ផ្កាសាគូរ៉ាចាប់ផ្តើមរីក។ គិតស្រមៃដល់រដូវផ្កាសាគូរ៉ារីកស្គុះស្គាយ ចិត្តរបស់ខ្ញុំពោរពេញ​ទៅ​ដោយ​ភាព​រីក​រាយ។

ពេលរំលឹកពីចំណុចពិសេសដែលលម្អដល់សួនច្បារបែបជប៉ុនឲ្យកាន់តែស្រស់ស្អាត និងរស់រវើកតាមរដូវកាលនីមួយៗ មិន​អាច​រំលង​អាង​ត្រី Koi នោះ​ទេ។

ទិដ្ឋភាពត្រី Koi ហែលទៅមកក្នុងអាងទឹកពិតជាស្អាតណាស់ ប៉ុន្តែប្រសិនបើរួមបញ្ចូលនឹងទេសភាពស្ងប់ស្ងាត់នៃសួនច្បារបែបជប៉ុន ទើបរំលេចដល់ភាពស្រស់ស្អាតរបស់ត្រី Koi ។

ដើម្បីបន្ថែមភាពទាក់ទាញ និងរស់រវើករបស់ត្រី Koi សួនច្បារបែបជប៉ុនរចនាឡើងដូចជាគំនូរសិល្បៈដ៏ប្រណិត ដែល​មាន​ទឹក​ជ្រោះ ជម្រៅអាងទឹក និងថ្មត្រូវបានរៀបចំយ៉ាងល្អិតល្អន់។ ពណ៌ដ៏រស់រវើករបស់ត្រី Koi ដូចជាត្បូងថ្មចេះ​ផ្លាស់​ទី​ទៅ​មក បំពេញសម្រស់ធម្មជាតិ។

ត្រី Koi មិនត្រឹមតែទាក់ទាញដោយសារពណ៌រស់រវើកប៉ុណ្ណោះទេ ថែមទាំងមានលំនាំប្លែកៗទៀតផង ប្រភេទនីមួយៗ​មាន​ឈ្មោះ​ដោយ​ឡែក។ ប្រភេទត្រី Koi ដែលពេញនិយមបំផុតគឺ Sandan Kohaku ដោយលំនាំពណ៌ក្រហមនៅ​លើ​ស្រកា​ត្រីស ដែលតំណាងឲ្យសំណាង លាភទ្រព្យ និង​ភាព​ជោគ​ជ័យ។ Sandan Kohaku ជាប្រភេទត្រី Koi មាន​តម្លៃ​ថ្លៃ​បំផុត ដោយសារលក្ខណៈពិសេសប្លែក និងអត្ថន័យពិសេសរបស់វា។

ត្រី Koi គឺជាត្រីដែលមានតម្លៃខុសៗគ្នា អាស្រ័យលើកត្តាជាច្រើនដូចជា ទំហំ ពណ៌ លំនាំ និងលក្ខណៈកម្រ។ ជាទូទៅប្រភេទ Kohaku មានទំហំ ២០ សង់ទីម៉ែត្រ មានតម្លៃប្រហែល ២.០០០ យ៉េន និងតម្លៃ ៥.០០០ យ៉េនសម្រាប់ទំហំ ៥០ សង់ទីម៉ែត្រ ប៉ុន្តែ​ចំពោះ​ប្រភេទ Sandan Kohaku តម្លៃអាចឡើងដល់រាប់សែនយ៉េន។

ការយល់ឃើញចំពោះត្រី Koi មានភាពខុសគ្នា មនុស្សម្នាក់ៗចូលចិត្ត និងវាយតម្លៃដោយឡែក។ អ្វី​ដែល​សំខាន់​អ្នកអាចរកឃើញត្រី Koi ដែលខ្លួនពេញចិត្ត ចំណាយពេលមើលថែ និងចិញ្ចឹម​ត្រីប្រភេទនេះ។

ចូលរួមពិធីបុណ្យ Koi ពិព័រណ៍ត្រី ឬកសិដ្ឋានចិញ្ចឹមត្រី Koi នៅប្រទេសជប៉ុន អ្នកអាចមើលឃើញត្រី Koi និង​រើស​យក​ត្រី​ដែល​ខ្លួន​ចូល​ចិត្ត។

ប្រសិនបើអ្នកចូលចិត្តត្រី Koi ហើយចង់គយគន់ត្រីដោយផ្ទាល់នៅជប៉ុន សូមទាក់ទងមកកាន់យើងខ្ញុំសម្រាប់ដំណើរ​កម្សាន្ត​ដ៏​ពិសេស​ដល់​អ្នកដែលចូលចិត្តត្រី Koi នេះ។

[email protected]

ក្រុមហ៊ុន Murasame Landscape
នាយកតំណាង Oku Akihiro
https://murasamework.com

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: