កញ្ញា Mayu Tomita ជាតំណាងរបស់ JAPO បានយកឈ្នះការប្រកួត Miss Sake Gifu

ព្រឹត្តិការណ៍ប្រកួតប្រជែងស្វែងរកអ្នកតំណាងជួយផ្សព្វផ្សាយអំពីស្រា sake ជប៉ុនទៅកាន់ពិភពលោក – Miss Sake – បាន​ចាប់​ផ្តើម​ជា​ផ្លូវ​ការ​ហើយ។

អ្នកតំណាងរបស់ JAPO កញ្ញា Mayu Tomita បានចូលរួមការប្រកួត Miss Sake នៅខេត្ត Gifu ដោយទទួលបាន​ជោគ​ជ័យ​នាំ​មុខ​អ្នកចូលរួមផ្សេងទៀត ជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតគឺ Grand Prix ។

ដោយសារជ័យជម្នះនេះ កញ្ញា Mayu Tomita នឹងក្លាយជាតំណាងនៃ Gifu ហើយចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រថ្នាក់ជាតិ។ នៅថ្ងៃទី ៧ ខែមិថុនាខាងមុខ កញ្ញា Mayu Tomita នឹងប្រកួតប្រជែងជាមួយអ្នកតំណាងឆ្នើមដែលមកពីទូទាំង​ប្រទេស​ជប៉ុន​នៅ​ក្យូតូ។

“ពេលនិយាយាពីស្រា sake នៅ Gifu មិនអាចមិនរំលឹកដល់កញ្ញា Mayu Tomita នោះទេ” – ដល់ពេលដែលយើងអាចនិយាយ​បែប​នេះ​ហើយ។

កញ្ញា Mayu Tomita អាចនឹងបង្ហាញខ្លួនក្នុងនាមជាអ្នកតំណាង ដើម្បីផ្សព្វផ្សាយអំពីស្រា sake ទៅកាន់ប្រទេស ឬទីក្រុង​របស់​អ្នក។
សូមអបអរសាទរកញ្ញា Mayu Tomita ។

សូមចូលទៅកាន់តំណភ្ជាប់ខាងក្រោមសម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការប្រកួត។ (ភាសាជប៉ុន)

https://www.misssake.org

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: