ប្រៀបធៀបអំពីវិធីរក្សាភាពកក់ក្តៅនៃបណ្តា​ប្រទេស​លោក​ខាង​លិច និង​ជប៉ុន

ដោយសារនៅរដូវរងា ដូច្នេះក្នុងអត្តបទថ្ងៃនេះ ខ្ញុំចង់ចែករំលែកអំពីភាពខុសគ្នារវាងរបៀបរក្សាភាពកក់ក្តៅរបស់ជប៉ុន បណ្តា​ប្រទេស​លោក​ខាង​លិច និង​អាមេរិក។

ទស្សនៈរបស់ប្រទេសលោកខាងលិច៖ កម្តៅបន្ទប់ទាំងមូល

មធ្យោបាយការពារត្រជាក់នៃបណ្តាប្រទេសអឺរ៉ុបផ្តោតសំខាន់លើការកម្តៅផ្ទះទាំងមូល មិនមែនត្រឹមតែបន្ទប់មួយនោះ​ទេ។

ឡកម្តៅធំៗ ប្រព័ន្ធកម្តៅខាងក្រោមផ្ទះ និងឡកម្តៅចំហាយទឹកជាឧបករណ៍ដែលពេញនិយមខ្លាំងនៅអឺរ៉ុប និងអាមេរិក។

ទោះបីជាអាកាសធាតុនៅខាងក្រៅត្រជាក់ក៏ដោយ ប៉ុន្តែសីតុណ្ហភាពនៅក្នុងផ្ទះកក់ក្តៅ នេះជារបៀបកម្តៅរបស់​ជន​ជាតិ​អឺរ៉ុប។ ទន្ទឹមនឹងនេះ ប្រព័ន្ធកម្តៅក៏ផ្តោតលើគំនិតដូចគ្នាដែរ។

ទស្សនៈរបស់ប្រជាជនជប៉ុន៖ កម្តៅផ្នែកនីមួយៗនៅលើរាងកាយ

សព្វថ្ងៃនេះ ម៉ាស៊ីនត្រជាក់ និងប្រព័ន្ធកម្តៅខាងក្រោមផ្ទះពេញនិយមខ្លាំង ប៉ុន្តែដើមឡើយ នៅជប៉ុនប្រជាជនគិត​​ថា គ្រាន់​តែ​អាច​កម្តៅរាងកាយមួយផ្នែកប៉ុណ្ណោះ។

ដូច្នេះឧបករណ៍កម្តៅត្រូវបានបង្កើតឡើងដោយផ្តោតសំខាន់លើការរក្សាភាពកក់ក្តៅដៃ និងជើង។ ឧទាហរណ៍​ដូច​​ជា​​តុកម្តៅ​​បែប​​ជប៉ុន Kotatsu ។

នៅពេលដែលអ្នកអង្គុយដាក់ជើងក្រោមតុ Kotatsu មានតែជើងប៉ុណ្ណោះដែលកក់ក្តៅ ចំណែកឯរាងកាយផ្នែកខាងលើនៅតែមានអារម្មណ៍ថាត្រជាក់។ ដូច្នេះហើយ អ្នក​គួរ​តែស្លៀក​អាវរងាសម្រាប់ការពាររាងកាយផ្នែកខាង​លើ។

ក្រៅពី Kotatsu នៅមានឧបករណ៍កម្តៅប្រពៃណីជប៉ុនមួយផ្សេងទៀត គឺចង្ក្រានធ្យូង Hibachi ។ អ្នកដាក់ចង្ក្រានធ្យូង​ក្នុងផ្ទះ ហើយដុតធ្យូង ប៉ុន្តែមិនដូចឡកម្តៅនោះទេ។ បរិមាណកម្តៅរបស់ចង្ក្រានធ្យូងមិនខ្ពស់ពេកទេ ដូច្នេះមិន​អាច​កម្តៅ​ផ្ទះ​ទាំង​មូល​ឡើយ។

ជាក់ស្តែង គេប្រើ Hibachi សម្រាប់រក្សាភាពកក់ក្តៅឲ្យដៃពេលអាកាសធាតុត្រជាក់។

មូលហេតុ​ដែលប្រជាជនជប៉ុនជ្រើសយកការកម្តៅផ្នែករាងកាយនីមួយៗ

ចំណុចនេះដោយសាររចនាសម្ព័ន្ធផ្ទះរបស់ជប៉ុន។

ផ្ទះបែបប្រពៃណីជប៉ុនមានកន្លែងទំនេរច្រើន និងត្រូវបានបែងចែកដោយទ្វារ shoji ប៉ុន្តែវាត្រូវបានធ្វើពីក្រដាសស្តើង ដូច្នេះមុខងារការពារកម្តៅមិនល្អនោះទេ។

ដូច្នេះការកម្តៅផ្ទះទាំងមូលត្រូវចំណាយថាមពល និងប្រាក់ច្រើន។ ក្រៅពីនេះ ខ្យល់ក្តៅក៏អាចនឹងភាយចេញបានដែរ ដែលបណ្តាលឲ្យការរក្សាកម្តៅមិនបានល្អ។

យ៉ាងណាមិញ ចំណុចនេះមិនមានន័យថា សល់កន្លែងទំនេរច្រើនជាចំណុចខ្វះខាតនៃផ្ទះបែបជប៉ុននោះទេ។ 

តាមពិតទៅ ជប៉ុនជាប្រទេសដែលមានសំណើមខ្ពស់ ដូច្នេះមធ្យោបាយជាច្រើនត្រូវបានអនុវត្តដើម្បីការពារសំណើម​ក្នុង​ផ្ទះ​កើន​ឡើង។

ដូច្នេះហើយ បានជានៅរដូវក្តៅ ផ្ទះនៅជប៉ុនតែងតែនាំមកនូវអារម្មណ៍ត្រជាក់។ ប៉ុន្តែនៅពេលដែលរដូវរងាមក​ដល់ មាន​អារម្មណ៍​ដូច​ជា​កំពុង​នៅ​ក្នុង​នរក។

សព្វថ្ងៃនេះ គ្រប់គ្នាមិនអាចទ្រាំនឹងរដូវរងាបែបនេះបាន ដូច្នេះហើយ ផ្ទះសាងសង់តាមបែបបិទជិតកាន់តែច្រើនឡើង ជាផ្ទះបែបអឺរ៉ុប។

ប៉ុន្តែចំណុចនេះបានក្លាយជាបញ្ហាធំមួយនៅជប៉ុន សំណើមមិនថយចុះ ចំណែកឯអាយុកាល​របស់​ផ្ទះ​បែរ​ជា​កាត់បន្ថយ។

នៅជប៉ុនមានផ្ទះបែបបុរាណជាច្រើនដែលគេហៅថា Kominka ដោយផ្ទះជាច្រើនក្នុងចំណោមនោះមានអាយុកាលជាង ១០០ ឆ្នាំ និងខ្លះទៀតត្រូវបានសាងសង់ជាង ១០០០ ឆ្នាំមុន។

យ៉ាងណាមិញ សព្វថ្ងៃអាយុកាលផ្ទះនៅជប៉ុនត្រឹម​តែ ៣០ ប៉ុណ្ណោះ។ មូលហេតុ​ដោយសារផ្ទះត្រូវបានសាងសង់តាមលក្ខណៈ​បិទ​ជិត​ខ្ពស់ ដូចដែល​ខ្ញុំ​បាន​រៀបរាប់​ខាងលើ។ ចំណុចនេះមានន័យថា ផ្ទះបែបប្រទេស​លោកខាងលិច​មិន​ស័ក្តិសម​​នឹង​អាកាសធាតុ​ជប៉ុននោះទេ។

ថ្វីត្បិតតែ ផ្ទះបែបបុរាណអាចជួយគ្រប់គ្រងសំណើមនៅរដូវក្តៅ ប៉ុន្តែនៅពេលដែលរដូវរងាមកដល់ អាកាសធាតុត្រជាក់​ខ្លាំង។ ដូច្នេះ​ហើយ ខ្ញុំ​ពិត​ជា​ចង់​ដឹង​ថា ប្រជាជនជប៉ុននឹងកែលម្អលំនៅដ្ឋានយ៉ាងណានាពេលអនាគត។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: