ឈុតថែរក្សាស្បែក IG SHUSHUMI ជា​ដំណោះ​ស្រាយ​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​បញ្ហា​មុន និង​ក្លិន​ខ្លួន

តើអ្នកកំពុងជួបបញ្ហាមុន និង​ក្លិន​ខ្លួន​មែនទេ? ចូរសាកល្បងប្រើឈុតថែរក្សាស្បែក IG SHUSHUMI !!!

សួស្តីអ្នកទាំងអស់គ្នា នាងខ្ញុំ Mayu Tomita ដែលជាអ្នកតំណាងរបស់ JAPO ។

នៅថ្ងៃនេះ ខ្ញុំនឹងណែនាំដល់អ្នកទាំងអស់គ្នាផលិតផលល្អសម្រាប់អ្នកដែលយកចិត្តទុកដាក់លើបញ្ហាមុន និងក្លិនខ្លួន។

ឈុតថែរក្សាស្បែក IG SHUSHUMI ជាជម្រើសដ៏ល្អបំផុតសម្រាប់ថែរក្សាស្បែករបស់អ្នក។

ផលិតផលនេះមានផ្ទុកសារធាតុចំនួនពីរប្រភេទគឺ៖

  • Isopropyl methyl phenol មានមុខងារកម្ចាត់បាក់តេរី
  • Dipotassium glycyrrhizate មានមុខងារការពាររលាក

តើអ្នកដឹងថាហេតុ​បានជាកើតមុនដែរទេ?

ភាគច្រើនបញ្ហាមុនអង្គាមដោយសារការកកស្ទះរន្ធញើសដែលបណ្តាលមកពីក្រពេញខ្លាញ់ និងការកកើតនៃបាក់តេរី​​ដែល​បណ្តាលឲ្យកើតមុន។ មូលហេតុ​ដែលបណ្តាលឲ្យកើតមុនដោយសារមិនសម្អាតស្បែកឲ្យបានល្អ ធ្វើឲ្យបញ្ហា​ខ្លាញ់ ញើស និង​កោសិកា​ងាប់ជាប់នៅលើស្បែក បណ្តាលឲ្យស្ទះ​រន្ធ​ញើស​។

ឈុតគ្រឿងសំអាង IG ShuShuMi ជួយសម្អាតខ្លាញ់ ញើស និងកោសិកាងាប់បានយ៉ាងស្អាត ទន្ទឹមនឹងនេះ ជួយ​បំបាត់​​ប្រភព​​បាក់​តេរី​ដែល​បណ្តាល​ឲ្យ​កើត​មុន។

ម៉្យាងវិញទៀត មូលហេតុ​នៃក្លិនខ្លួនច្រើនតែបណ្តាលមកពីបាក់តេរីបំបែកខ្លាញ់ ដែលបញ្ចេញពីក្រពេញខ្លាញ់នៅលើស្បែក។

ហ្វូមលាងសម្អាតមុខ IG របស់ ShuShuMi គឺជាដំណោះស្រាយដ៏ល្អឥតខ្ចោះសម្រាប់បញ្ហាទាំងនេះ។ ផលិតផលមានមុខ​ងារ​ការ​ពារ​រលាក ការពារមុនហើម ឡើងក្រហម ទន្ទឹម​នឹងនេះ បំបាត់បាក់តេរីជួយកាត់បន្ថយបញ្ហាកើតមុន។

ក្រៅពីនេះ ផលិតផលក៏មានមុខងារបំបាត់ខ្លាញ់ និង​កោសិកា​ស្បែក​ងាប់​ចោល ជួយឲ្យស្បែកស្អាត និងមានសុខភាព​ល្អ។

លើសពីនេះ មិនផ្ទុកសារធាតុបង្កើតពណ៌ ប្រេងរ៉ែ silicone អាល់កុល និង paraben ដូច្នេះ​ហើយ ហ្វូម​លាង​មុខ IG របស់ ShuShuMi ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នកដែលមានស្បែកងាយប្រតិកម្ម។

ក្រៅពីស្បែកនៅលើផ្ទៃមុខ អ្នកក៏អាចប្រើប្រាស់ផលិតផលនេះនៅកន្លែងមួយចំនួនដូចជា ក្លៀក បាតជើង ខ្នង និង​កន្លែង​ដែល​ងាយ​មាន​ក្លិន។

ជា​ការ​ពិត​ណាស់ ផលិតផល​នេះ​ក៏​មាន​ផ្ទុក​សារធាតុ​ថែរក្សា​សម្រស់​ផង​ដែរ។ ដោយសារធាតុចម្រាញ់ចេញពីរ៉ូស្មែរី និង​សណ្តែក​សៀង​នៃ​ផលិតផល ShuShuMi ជួយឲ្យស្បែករបស់អ្នកទន់រលោង ភ្លឺចែងចាំង និងពោរពេញដោយភាព​​រស់​រវើក។

ឈុតថែរក្សាស្បែក IG SHUSHUMI ជួយបំបាត់មុន និងក្លិនខ្លួន នាំមកនូវភាពរីករាយដល់អ្នកទាំងអស់គ្នា។

គេហទំព័រផ្លូវការរបស់ SHUSHUMI

https://shushumi.vn

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: