កីឡាវាយកូនហ្គោលជប៉ុនផ្តល់ឳកាស និងបទពិសោធន៍សម្រាប់អាជីវកម្មរបស់អ្នក
ទន្ទឹមនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច កីឡាលេងវាយកូនហ្គោលក៏កាន់តែនិយមផងដែរ។ តើអ្នកទាំងអស់គ្នាធ្លាប់លេងវាយកូនហ្គោលដែរទេ?
ជាក់ស្តែង កន្លែងវាយកូនហ្គោលនៅជប៉ុនមិនត្រឹមតែនាំមកនូវបទពិសោធន៍ពិសេសប៉ុណ្ណោះទេ ថែមទាំងជាឳកាសល្អសម្រាប់ពង្រីកអាជីវកម្មផងដែរ។
នៅជប៉ុនកីឡាវាយកូនហ្គោលជាកីឡាពិសេស ដែលមនុស្សមួយចំនួនថែមទាំងនិយាយថា “ខ្ញុំរកបានការងារនៅកន្លែងវាយកូនហ្គោល” ។ ដូច្នេះចូរយើងពិនិត្យមើលចំណុចខុសគ្នារវាងកីឡាវាយកូនហ្គោលនៅជប៉ុន និងកីឡាវាយកូនគោលនៅក្រៅប្រទេសតាមរយៈអត្ថបទនេះ។
នៅពេលឈប់សម្រាកគឺជាឱកាសល្អសម្រាប់អាជីវកម្ម
នៅប្រទេសជប៉ុន បន្ទាប់ពីបញ្ចប់ការវាយកូនហ្គោលចំនួន ៩ រន្ធ ភ្ញៀវដែលលេងវាយកូនហ្គោលតែងតែចំណាយពេលឈប់សម្រាករយៈពេលយូរ។
ភ្ញៀវទទួលទានអាហារនៅ Clubhouse មុនពេលចូលលេងវគ្គបន្ទាប់។ នេះជាឳកាសដ៏ល្អសម្រាប់ជួបគ្នា សន្ទនា និងបង្កើតទំនាក់ទំនងអាជីវកម្ម។
ក្រោយពេលបញ្ចប់ការលេងវាយកូនហ្គោលចំនួន ៩ រន្ធ នៅពេលនេះស្មារតីក្រុមខ្ពស់ ដោយបើកឳកាសសម្រាប់ការសន្ទនាអាជីវកម្មកាន់តែជិតស្និទ្ធ។
ដូច្នេះហើយ ចូរយើងសម្រាកបន្ធូរអារម្មណ៍ និងបរិភោគអាហារថ្ងៃត្រង់ជាមួយគ្នា។ បរិយាកាសស្ងប់ស្ងាត់ និងផាសុកភាព ជួយឲ្យការសន្ទនារបស់អ្នកកាន់តែគួរឲ្យចាប់អារម្មណ៍។
ឱកាសអាជីវកម្មនៅតែមានក្រោយពេលលេងវាយកូនហ្គោល
ក្រោយពេលលេងវាយកូនហ្គោលបញ្ចប់ ជាទូទៅទម្លាប់របស់អ្នកលេងវាយកូនហ្គោលគឺទៅសូណា និងត្រាំក្នុងអាងទឹកក្តៅ។
នេះជាឳកាសសម្រាប់អ្នកទាំងអស់គ្នាជជែកគ្នា បែកញើស ហើយរីករាយនឹងអារម្មណ៍ស្រស់ស្រាយ។ បន្ទាប់មក ពួកគេតែងតែទៅទទួលទានអាហារពេលល្ងាច និងជប់លៀងនៅភោជនីយដ្ឋាន។
រីករាយនឹងទេសភាពតាមរដូវកាលរបស់ជប៉ុន
ជប៉ុនជាប្រទេសដែលមាន ៤ រដូវច្បាស់លាស់ ដែលរដូវនីមួយៗមានភាពស្រស់ស្អាតដោយឡែក។
និទាឃរដូវផ្កាសាគូរ៉ារីកគ្រប់ទីកន្លែងនាំមកនូវភាពទាក់ទាញ បង្កើតបរិយាកាសរ៉ូមែនទិច។ នៅរដូវក្តៅ ដើមឈើពណ៌បៃតង និងផ្ទៃមេឃពណ៌ខៀវស្រងាត់។
ហើយនៅពេលដែលអាកាសធាតុប្តូរទៅរដូវស្លឹកឈើជ្រុះ ស្លឹកឈើប្រែទៅជាពណ៌ក្រហម បន្ថែមនូវទេសភាពគួរឲ្យចាប់អារម្មណ៍។ ក្នុងរដូវរងា ព្រិលពណ៌សធ្លាក់ បង្កើតជាទេសភាពធម្មជាតិដ៏ស្រស់ស្អាត។
កីឡាវាយកូនហ្គោល – កន្លែងលេងសម្រាប់អ្នកជំនួញ
នៅជប៉ុនមានពាក្យមួយឃ្លានិយាយថា “អញ្ជើញលេងវាយកូនហ្គោល” ។ កីឡាវាយកូនហ្គោលជួយបង្រួមគម្លាតផ្លូវចិត្ត បង្កើតទំនុកចិត្ត និងការយល់ដឹងគ្នាទៅវិញទៅមក។
នៅប្រទេសជប៉ុន ផ្កាសាគូរ៉ាជិតរីកហើយ។ ហេតុអ្វីបានជាអ្នកមិនសាកល្បងលេងវាយកូនហ្គោល កន្លែងវាយកូនហ្គោលនៅជប៉ុនមិនត្រឹមតែល្អសម្រាប់អាជីវកម្មរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងជាកន្លែងដកស្រង់បទសោធន៍ល្អៗផងដែរ។
Tabikobo ផ្គត់ផ្គង់សេវាកម្មគ្រប់យ៉ាង ដូចជាកន្លែងលេង សណ្ឋាគារ និងសំបុត្រយន្តហោះ តាមតម្រូវការរបស់អ្នក។ ជាមួយនឹងបទពិសោធន៍ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីវប្បធម៌ និងភូមិសាស្ត្រនៅជប៉ុន។ យើងនឹងជួយឲ្យអ្នកទទួលបានដំណើរកម្សាន្តដែលល្អឥតខ្ចោះ និងមិនអាចបំភ្លេចបាន។
Abe Kengo