ក្រុមហ៊ុន Nintendo និងសេវាកម្មបម្រើអតិថិជនដែលល្អបំផុត
ជប៉ុនជាប្រទេសដែលកើតមានគ្រោះមហន្តរាយជាច្រើនដែលមិនអាចគ្រប់គ្រងបានដោយកម្លាំងមនុស្ស ដូចជារញ្ជួយដី ខ្យល់ព្យុះ និងរលកយក្សស៊ូណាមិ។ ប្រជាជនជប៉ុនទទួលរងគ្រោះមហន្តរាយទាំងនេះជាយូរមកហើយ ដូច្នេះហើយ ពួកគេបានបង្កើតប្រព័ន្ធសហប្រតិបត្តិការយ៉ាងតឹងរុឹង។
ប្រព័ន្ធសហប្រតិបត្តិការនេះមិនត្រឹមតែអនុវត្តសម្រាប់បុគ្គលប៉ុណ្ណោះទេ ថែមទាំងអនុវត្តសម្រាប់អាជីវកម្មផងដែរ។ ឧទាហរណ៍មួយនៃប្រព័ន្ធនេះគឺក្រុមហ៊ុន Nintendo ដែលជាក្រុមហ៊ុនហ្គេមដ៏ល្បីរបស់ជប៉ុន។
នៅថ្ងៃនេះ យើងនឹងលើកយករឿងចំនួនពីរនិយាយពីការផ្តល់សេវាកម្មអតិថិជនដ៏ល្អបំផុតរបស់ Nintendo ។
ម៉ាស៊ីន GAMEBOY សម្រាប់ជូនស្រ្តីចំណាស់ម្នាក់
តើអ្នកទាំងអស់គ្នាធ្លាប់ឮរឿងនេះដែរទេ?
រឿងនិយាយពីម៉ាសុីនលេងហ្គេមជំនាន់ដំបូងរបស់ Nintendo គឺ Game Boy ។ ម៉ាសុីនលេងហ្គេមដែលរំលឹកដល់វ័យនៅរៀនវិទ្យាល័យរបស់ខ្ញុំ ប៉ុន្តែរឿងដែលខ្ញុំនឹងរៀបរាប់និយាយពីបទពិសោធន៍របស់ស្ត្រីម្នាក់។
ម្តាយអាយុ ៩៥ ឆ្នាំរបស់អ្នកស្រីចូលចិត្តហ្គេម Tetris ដែលមានក្នុងម៉ាសុីន GAME BOY ។ លោកយាយនៅតែលេងហ្គេម Tetris នេះ នៅពេលដែលម៉ាសុីហ្គេមខូច លោកយាយបានទិញម៉ាសុីនថ្មី ហើយម៉ាសុីនលេងហ្គេមទីបីរបស់លោកយាយក៏បានខូច។ យ៉ាងណាមិញ ម៉ាសុីន Game Boy បានបញ្ឈប់ការផលិត ដូច្នេះលោកយាយបានបោះបង់គំនិតទិញ ឬជួសជុល។
តាមការណែនាំរបស់កូនប្រុស អ្នកស្រ្តីបានផ្ញើសំបុត្រសរសេរដៃទៅដល់ Nintendo ហើយនិយាយប្រាប់ពួកគេថា “ខ្ញុំចង់ឲ្យម្តាយរបស់ខ្លួនអាចលេង GAME BOY នេះម្តងទៀត” ។
បន្ទាប់មក អ្នកស្រីទទួលបានសំបុត្រឆ្លើយតបពីក្រុមហ៊ុន Nintendo ។ ពួកគេបានបញ្ជាក់ថា “ម៉ាស៊ីន GAME BOY នេះមិនអាចជួសជុលបានទេ ព្រោះខ្វះគ្រឿងបន្លាស់ដែលចាំបាច់” ។
យ៉ាងណាមិញ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺថា ក្នុងសំបុត្រមានភ្ជាប់មកជាមួយម៉ាសុីន Game Boy ជំនាន់ដំបូងថ្មីមួយគ្រឿង។ បើតាមក្រុមហ៊ុន Nintendo ក្នុងឃ្លាំងរបស់ពួកគេនៅមានម៉ាសុីន Game Boy ថ្មីមួយគ្រឿង ដូច្នេះពួកគេបានសម្រេចចិត្តផ្ញើជូនលោកយាយ។
ចាប់ពីពេលនោះមក ម្តាយរបស់អ្នកស្រ្តីលេងហ្គេម Tetris បាន ៤ ឆ្នាំយ៉ាងសប្បាយ ហើយទទួលមរណភាពនៅអាយុ ៩៩ ឆ្នាំ។ លោកយាយអាចលេងហ្គេមរហូតដល់ថ្ងៃចុងក្រោយនៃជីវិត គាត់ប្រាកដជាសប្បាយចិត្តណាស់។
គ្រប់យ៉ាងនឹងកាន់តែប្រសើរឡើងតាមបែបរបស់វា
ជាទូទៅ ម៉ាសុីនលេងហ្គេមរបស់ Nintendo មានលក់ដោយម៉ូដែលមានកំណត់។
ដូច្នេះហើយ រឿងបន្ទាប់និយាយពីអតិថិជនម្នាក់ ដែលជាម្ចាស់ម៉ាសុីនលេងហ្គេមមានកំណត់ និងត្រូវបានបំផុសគំនិតដោយហ្គេម “Animal Crossing” ។ អតិថិជនរូបនេះយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះម៉ាសុីនហ្គេម ប៉ុន្តែកូនស្រ្តីរបស់គាត់បានធ្វើឲ្យខូច។
ទោះបីជាបានត្រៀមចិត្តដែលថា ជួសជុលហើយក៏មិនអាចត្រលប់ដូចការរចនាដើមវិញក៏ដោយ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ អតិថិជនរូបនេះទទួលបានម៉ាសុីនថ្មីដែលមានការរចនាស្រដៀងគ្នា។
អតិថិជនម្នាក់នេះបានយកទៅជួសជុលមុនពេលបញ្ចប់សេវាកម្មជួសជុលសម្រាប់ម៉ូដែលចាស់នេះ។ គ្រឿងបន្លាស់សម្រាប់ម៉ូដែលនេះមិនច្រើននោះទេ ដូច្នេះខាងផ្នែកជួសជុលមិនអាចប្តូរគ្រឿងបន្លាស់ដែលខូចទាំងស្រុងឡើយ ប៉ុន្តែប្រើគ្រឿងបន្លាស់ដែលអាចប្រើបាន ហើយជូតសម្អាតឲ្យស្អាត។
ក្រៅពីនេះ ក្មេងៗតែងតែចូលចិត្តបិទស្ទីគ័រនៅលើម៉ាសុីនលេងហ្គេមរបស់ខ្លួន។ ដូច្នេះហើយ សម្រាប់ករណីនេះ ពួកគេបានខំប្រឹងអស់ពីសមត្ថភាពដើម្បីជួសជុលម៉ាសុីនដោយមិនធ្វើឲ្យបាត់ស្ទីគ័របិទដ៏មានតម្លៃទាំងនោះ។
ពួកគេបាននិយាយថា “ស្ទីគ័រនីមួយៗរំលឹកដល់ការចងចាំពិសេសនៅពេលដែលអ្នកបិទវា” ។
ថ្វីត្បិតតែ ការងារនេះចំណាយកម្លាំងខាងផ្នែកសេវាកម្មច្រើន ប៉ុន្តែស្មារតីឲ្យតម្លៃអតិថិជន និងអនុស្សាវរីយ៍របស់អតិថិជនពិតជាល្អណាស់មែនទេ?
របៀបចាត់ចែងដ៏ល្អបែបនេះល្បីនៅលើពិភពលោក ហើយបានធ្វើឲ្យ Nintendo មានកេរ្តិ៍ឈ្មោះល្បីជាសកល។ ខ្ញុំគិតថា យើងគួរតែយកតម្រាប់តាមរឿងដែលល្អៗបែបនេះ។
Abe Kengo