តើ​​ម៉ូដ​សម្លៀក​បំពាក់ និងសុខភាព​មួយ​ណា​ជា​អាទិភាព​ចម្បង​សម្រាប់​អ្នក?

នៅថ្ងៃនេះយើងនឹងស្វែងយល់ទាំងអស់គ្នាថា តើ​អាកាសធាតុ​ត្រជាក់​ប៉ះ​ពាល់យ៉ាងណាដល់សុខភាព និងសម្រស់របស់​យើង?

ចាញ់ត្រជាក់គឺជាស្ថានភាពដែលកន្លែងខ្លះនៅលើរាងកាយដូចជាចុងម្រាមដៃ ផ្នែកខាងក្រោមរាងកាយ ខ្នង និងចង្កេះ​មាន​អារម្មណ៍​ត្រជាក់​ទាំង​ដែល​សីតុណ្ហភាពខាងក្រៅមិនចុះទាបក៏ដោយ។

មូលហេតុ​ដែលបណ្តាលឲ្យកើតមានស្ថានភាពនេះដោយសារឈាមរត់ខ្សោយ និងខ្វះឈាម។ ជាពិសេស នៅពេល​ពេញ​​វ័យ និង​អស់​រដូវ ចាញ់​ត្រជាក់​កើត​ឡើង​ដោយសារអតុល្យភាពអ័រម៉ូន និងបញ្ហានៃប្រព័ន្ធសរសៃប្រសាទគ្រប់​គ្រង​ដោយ​ខ្លួន​ឯង ដោយធ្វើឲ្យចរន្តឈាមក្នុងសរសៃឈាមតូចៗមិនដំណើរការល្អ។

ស្ថានភាពចរន្តឈាមរត់ខ្សោយក៍បណ្តាលឲ្យកើតមានបញ្ហាហើមផងដែរ។ មានអារម្មណ៍ថា ត្រជាក់ និងហើមគឺជាស្ថាន​ភាព​ដែល​ពិបាក។

អ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលគឺថា ​សីតុណ្ហភាព​ក្នុង​បន្ទប់​មាន​កម្រិត​ទាប​ ហើយខ្ញុំតែងតែមានអារម្មណ៍ថាត្រជាក់។ យ៉ាង​​ណា​​មិញ មនុស្សជាច្រើនបែរជាស្លៀកពាក់ស្តើង។

ដូច្នេះហើយ ចូរយើងកម្តៅកន្លែងមួយចំនួនដែលមានពាក្យថា “ក” ដូចជា ក កដៃ កជើង ជាដើម។ នៅពេលដែលអាកាសធាតុ​ត្រជាក់ បរិមាណឈាមដែលរត់ដល់ផ្ទៃមុខថយចុះ ហើយរង្វង់ភ្នែកខ្មៅខាងក្រោមកាន់តែច្បាស់ ទាំងនេះ​ជា​បញ្ហា​មិន​ល្អ​ចំពោះ​សម្រស់​របស់អ្នក។

Onkatsu – ជួយកម្តៅរាងកាយ បង្ការជំងឺផ្តាសាយ។

នៅជប៉ុនមានពាក្យមួយហៅថា “Onkatsu” ។ ជាពិសេស ស្រ្តីតែងតែ​ប្រយ័ត្នប្រយែង​ការពារ​រាងកាយ​មិន​ឲ្យ​ត្រជាក់​ពី​​ខាង​ក្នុង​​ពេញ​​មួយ​ឆ្នាំ​។ មិនត្រឹមតែត្រាំខ្លួនក្នុងជ្រោះទឹកក្តៅប៉ុណ្ណោះទេ ពួកគេថែមទាំងត្រាំក្នុងអាងទឹកក្តៅរាល់​យប់​ផង​ដែរ។

ជនបរទេសតែងតែនិយាយថា សម្លៀកបំពាក់របស់ប្រជាជនជប៉ុនមានភាពសាមញ្ញ ប៉ុន្តែតាមពិតទៅ ប្រជាជនជប៉ុន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​វត្ថុ​ធាតុ​ដើម​សម្លៀកបំពាក់ដែលពួកគេស្លៀក ដើម្បីរក្សាភាពកក់ក្តៅ។

ក្រៅពីសម្លៀកបំពាក់ គ្រប់គ្នាផ្តោតសំខាន់លើការធ្វើលំហាត់ប្រាណជាប្រចាំ ដើម្បីធ្វើឲ្យចរន្តឈាមរត់ល្អ ហើយបន្ថែម​អាហារ​ដូច​ជា​ខ្ទឹមស និង capsaicin ជាអាហារដែលមានមុខងារធ្វើឲ្យរាងកាយកក់ក្តៅប្រចាំថ្ងៃ។

អារម្មណ៍ត្រជាក់មិនមែនជាជំងឺនោះទេ តែជាលក្ខណៈនៃរាងកាយ ប៉ុន្តែប្រសិនបើទុករយៈពេលយូរ អាចបណ្តាលឲ្យកើត​មាន​ជំងឺ​ទាក់ទងនឹងប្លោកនោម ថ្លើម ឬគ្មានកូន ដូច្នេះហើយ ចូរពិនិត្យមើលទម្លាប់រស់នៅរបស់អ្នកឡើងវិញ។

មិនត្រឹម​តែផ្តោតលើសម្លៀកបំពាក់ប៉ុណ្ណោះទេ ត្រូវយកចិត្តទុកដាក់ចំពោះសុខភាពផងដែរ។

នាងខ្ញុំ Tomita Mayu ។
ខ្ញុំចង់​ចែក​រំលែក​ចំណេះដឹង និង​បទពិសោធន៍​របស់ខ្លួនដល់អ្នកទាំងអស់គ្នា។ ខ្ញុំចង់ជួយឲ្យសុខភាពស្បែករបស់អ្នក​ទាំង​អស់​គ្នា​ល្អ និងកាន់តែស្អាតជាងមុន កាន់តែមានភាពជឿជាក់ក្នុងជីវិត។

ខ្ញុំតែងតែទទួលយកសំណួរ និងការសន្ទនារបស់អ្នកទាំងអស់គ្នា។ ចូរយើងស្វែងយល់ពីសុខភាពស្បែកដើម្បីជួយឲ្យសម្រស់​កាន់​តែស្អាត។

BEYOU DOYOU FOR YOU. DISCOVER THE BEST YOU.
BEYOULIFE_beauty

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: