កង្វល់នៅពេលដែលរើផ្ទះ និងរបៀបការពារផ្ទះជាទីស្រលាញ់របស់អ្នក
សួស្តីឆ្នាំថ្មី អ្នកទាំងអស់គ្នា!
តើអ្នកឆ្លងឆ្នាំថ្មី ២០២៤ នៅកន្លែងណា? សូមកុំភ្លេចប្រាប់ JAPO ផងណា!
ឥឡូវនេះ នៅពេលដែលជំងឺកូវីដ ១៩ បានបញ្ចប់ ពិភពលោកដូចជាមានស្ថេរភាពបន្តិចម្តងៗ ប្រហែលមនុស្សជាច្រើននឹងរៀបការ ហើយចាប់ផ្តើមជីវិតថ្មី។ ប្រសិនបើអ្នកបានទិញផ្ទះសម្រាប់ចាប់ផ្តើមជីវិតថ្មី តើអ្នកបានត្រៀមអ្វីខ្លះសម្រាប់រើផ្ទះ? រើផ្ទះមិនត្រឹមតែដឹកជញ្ជូនរបស់របរប៉ុណ្ណោះទេ ត្រូវប្រាកដលើការដឹកជញ្ជូនដោយប្រុងប្រយ័ត្ន សំខាន់មិនធ្វើឲ្យរបស់របរខូច ប៉ុន្តែមានរឿងមួយសំខាន់ជាងនេះទៅទៀត។
ត្រង់ចំណុចនេះមានន័យថា មិនធ្វើឲ្យខូចផ្ទះជាទីស្រលាញ់របស់អ្នក។
រើផ្ទះមិនត្រឹមតែជាការដឹកជញ្ជូនរបស់របរប៉ុណ្ណោះទេ ការពារផ្ទះដ៏មានតម្លៃរបស់អ្នកក៏ជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ការរើផ្ទះផងដែរ។ ពិតជាមិនអាចទទួលយកបាននោះទេ ប្រសិនបើផ្ទះថ្មីរបស់អ្នកខូចខាតធ្ងន់ធ្ងរពេលចូលនៅ។ ទាំងដែលអ្នកបានប្រាប់បញ្ហានេះទៅកាន់ក្រុមហ៊ុនរើផ្ទះ ការខាតបង់នៅតែមិនបានកាត់បន្ថយ។ ទោះបីជាអ្នកនឿយហត់ព្រោះតែរឿងរើផ្ទះ ប៉ុន្តែបើបន្តបែបនេះ អ្នកមិនអាចចាប់ផ្តើមជីវិតថ្មីដោយភាពរីករាយនោះទេ។
ផ្ទះជាកន្លែងដែលអ្នករស់នៅ រក្សាការចងចាំ និងជាកន្លែងដែលអ្នកមានអារម្មណ៍ថាមានសុវត្ថិភាព។ ដូច្នេះហើយ មុនពេលរើផ្ទះ យើងតែងតែចង់ឲ្យផ្ទះដែលប្រគល់ជូនម្ចាស់ ឬអ្នកទិញក្នុងស្ថានភាពដូចដើម។ ស្នាមឆ្កូតនៅលើជញ្ជាំងមានន័យថា របស់របរមានតម្លៃរបស់អ្នកក៏ខូចខាតផងដែរ។ ទាំងដែលអ្នករើទៅកាន់ផ្ទះថ្មី អ្នកនៅតែមានអារម្មណ៍មិនល្អពេលឃើញស្នាមឆ្កូតនេះ។
ដើម្បីកុំឲ្យមានបញ្ហាទាំងនេះ សូមប្រគល់តួនាទីរើផ្ទះដល់យើង។ យើងនឹងអនុវត្តវិធានការការពារយ៉ាងប្រុងប្រយ័ត្នដោយសម្ភារៈការពារ ដើម្បីកុំឲ្យយខូចជញ្ជាំង ទ្វារ និងកន្លែងរួមដូចជាជណ្តើរយន្ត។ យើងនឹងអនុវត្តជំហានទាំងអស់នេះយ៉ាងល្អិតល្អន់ និងប្រុងប្រយ័ត្ន។
ចាប់ផ្តើមដោយផ្នែកខាងក្រោម
ជញ្ជាំង និងសសរទ្វារត្រូវបានការពារយ៉ាងប្រុងប្រយ័ត្នដោយសម្ភារៈការពារ។
របស់របរដែលត្រូវដឹកជញ្ជូននឹងរុំយ៉ាងប្រុងប្រយ័ត្នដូចនេះដែរ។
ជាការពិតណាស់ ការអនុវត្តជំហានទាំងនេះមិនមែនមានន័យថា យើងអាចធ្វើឲ្យប៉ះទង្គិចរបស់របររបស់អ្នកនោះទេ។ យើងនឹងដឹកជញ្ជូនរបស់របររបស់អ្នកដោយប្រុងប្រយ័ត្ន ជៀសវាងការប៉ះទង្គិចរបស់របរ និងសម្ភារៈការពារ។ ទន្ទឹមនឹងនេះ របស់របរដូចជា ចានឆ្នាំង ខោអាវក្នុងទូ -ល- នឹងត្រូវបានរៀបចំ និងវេចខ្ចប់យ៉ាងប្រុងប្រយ័ត្នផងដែរ។ បន្ទាប់មកយើងនឹងស្រាយវេចខ្ចប់ ហើយដាក់នៅកន្លែងដើមក្នុងផ្ទះថ្មីរបស់អ្នក។
ជីវិតថ្មីចាប់ផ្តើម ជួយឲ្យសមាជិកក្នុងគ្រួសារមានស្នាមញញឹម។ ទាំងនេះជាបេសកកម្មដ៏សំខាន់នៃសេវាកម្មរើផ្ទះដែលប្រកបដោយជំនាញរបស់យើង។
Abe Kengo