នៅ​ជប៉ុន​បរិភោគ​អយ​ស្ទ័រ​ស្រស់​ឆ្ងាញ់​បំផុត​គឺ​នៅ​រដូវ​រងា

នៅជប៉ុនអយស្ទ័រគឺជាអាហារសមុទ្រដែលមនុស្សជាច្រើនចូលចិត្ត ជាពិសេសនៅរដូវរងា។ សាច់របស់​អយស្ទ័រ​ទន់ ផ្អែម ឆ្ងាញ់។ ថ្វី​ត្បិត​តែ អយស្ទ័រមានកម្រិតកាឡូរីទាប ប៉ុន្តែសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជាវីតាមីន និងសារធាតុរ៉ែ រួម​ទាំង​វីតាមីន A វីតាមីន E វីតាមីន B វីតាមីន C កាល់ស្យូម ម៉ាញ៉េស្យូម និងសូដ្យូម។

ក្រៅពីនេះ ចំណុចពិសេសរបស់អយស្ទ័រគឺផ្ទុកសារធាតុស័ង្កសីច្រើនបើប្រៀបនឹងគ្រឿងផ្សំផ្សេងទៀត។ ស័ង្កសីគឺជាសារធាតុចិញ្ចឹមដែលមិនអាចខ្វះបានសម្រាប់ការសំយោគប្រូតេអុីន និង DNA ។ កង្វះ​ស័ង្កសី​អាច​បណ្តាលឲ្យមានបញ្ហា​ខាង​ជីវ្ហាវិញ្ញាណ ឬ​ប្រព័ន្ធ​ភាព​ស៉ាំចុះខ្សោយ។

ដូច្នេះយើងនឹងរំលងចំណុចដែលពិបាកយល់ទាំងនេះ ហើយក្រឡេកទៅមើលតំបន់ដែលផលិតអយស្ទ័រឆ្ងាញ់នៅរដូវរងា។

Hokkaido
នៅ Hokkaido អយស្ទ័រ Senposhi ត្រូវគេចាត់ទុកជាប្រភេទដែលមានលំដាប់ខ្ពស់​ សាច់ណែន ផ្អែម រស់ជាតិឆ្ងាញ់។ ប្រសិន​បើ​អ្នក​ចង់​ហូប​អយ​ស្ទ័រ​ឆៅ អាចបរិភោគជាមួយនឹងស្រា នេះជាជម្រើសដែលល្អបំផុត។ ជាពិសេស អយស្ទ័រស្រស់ សាច់ផ្អែម ជាមួយនឹងទឹកជ្រលក់ទឹកខ្មេះ ឬទឹកជ្រលក់ Ponzu បង្កើតបានជារសជាតិដែលមិនអាចបំភ្លេចបាន ជារបៀបហូបអយស្ទ័រឆ្ងាញ់បំផុត។

https://kakubetsu.jp

លាងអយស្ទ័រជាមួយនឹងអំបិល បន្ទាប់មកលាងទឹក​ស្អាត ហើយទុកឲ្យស្ងួត។ លាយទឹកខ្មេះ ទឹកស៊ីអុីវ ស្ករស និងអំបិល បន្ទាប់​មក​ដាក់​អយ​ស្ទ័រ​ចូល​ចានទឹកជ្រលក់ កូរឲ្យសព្វ ហើយទុកក្នុងទូទឹកកកប្រហែល ៣០ នាទី។

Iwate
អយស្ទ័រ Akasaki ដែលប្រមូលផលនៅ Obu ខេត្ត Iwate ក៏ជាម៉ាកល្បីផងដែរ។ នៅតំបន់ជុំវិញខេត្ត Iwate ត្រូវគេចាត់​ទុក​ជា​កន្លែងនេសាទអយស្ទ័រសំខាន់មួយក្នុងចំណោមទាំង ៣ ជាមួយនឹងប្រទេសន័រវេស និង Foundland នៃប្រទេស Canada ។

ជាទូទៅអយស្ទ័រ​ត្រូវ​បាន​ប្រមូល​ផល​បន្ទាប់​ពី​ចិញ្ចឹម​បាន​ប្រហែល​មួយ​ឆ្នាំ ប៉ុន្តែ​នៅ​ទី​នេះគេប្រមូលផលតែអយស្ទ័រដែល​ចិញ្ចឹម​​ដោយយកចិត្តទុកដាក់ក្នុងរយៈពេល ៣ ឆ្នាំប៉ុណ្ណោះ។ ជាការពិតណាស់ ត្រូវចំណាយប្រាក់ និងពេលវេលា ប៉ុន្តែ​អាចលក់ក្នុងតម្លៃខ្ពស់។ អយស្ទ័រត្រូវបានចិញ្ចឹម​ដោយចងខ្សែពួរ ប៉ុន្តែយូរៗទៅផ្ទុកសារធាតុមិនល្អផ្សេងៗ។

ចំណុចនេះធ្វើឲ្យអយស្ទ័រចុះខ្សោយ យ៉ាងណាមិញ អយស្ទ័រ Akasaki ប្រើរបៀបចិញ្ចឹម​ពិសេស ជារៀងរាល់ឆ្នាំអយស្ទ័រត្រូវ​បាន​ត្រាំក្នុងទឹកក្តៅនៅសីតុណ្ហភាព ៦៥ អង្សាប្រហែល ១០ នាទី ដើម្បីបំបាត់សារធាតុមិនល្អ។ មែនហើយ អយ​ស្ទ័រ​ត្រាំ​ទឹក​ក្តៅ​រាល់​ឆ្នាំ ដោយផ្អែកលើការចិញ្ចឹម​យ៉ាងយកចិត្តទុកដាក់បែបនេះ។

មើលទៅពិតជាធំណាស់មែនទេ?
អយស្ទ័រ​ធំទាំង​នេះ​គួរតែយកទៅបំពងដោយម្សៅស្រួយ។

Hiroshima
នៅជប៉ុន Hiroshima ជាកន្លែងមានបរិមាណអយស្ទ័រច្រើនលេខ ១ ។ ដោយរដូវកាលចាប់ពីខែមករារហូតដល់ខែមីនា ដូច្នេះ​នេះជាពេលដែលល្អបំផុតសម្រាប់ហូប។ នៅទីនេះអយស្ទ័រល្បីមានរសជាតិផ្អែម និងឆ្ងាញ់ លក្ខណៈពិសេសនៃ​​តំបន់​​ជា​កត្តា​ដែល​ជួយ​ចិញ្ចឹម​អយស្ទ័រ​នេះ។ ជាមួយនឹងលក្ខខណ្ឌដ៏ល្អដូចជាសីតុណ្ហភាពទឹក កម្រិតជាតិប្រៃ និងបរិមាណ​​សារពាង្គកាយ​​ដែល​បានជួយឲ្យអយស្ទ័រនៅទីនេះលូតលាស់ដល់កម្រិតដែលឆ្ងាញ់បំផុត។

ខ្ញុំសូមបញ្ជាក់ផងដែរថា ​អយស្ទ័រ​មានពីរប្រភេទគឺ សម្រាប់ហូបឆៅ និងចម្អិន។ មិនមែនឲ្យតែអយស្ទ័រថ្មីសុទ្ធតែអាច​​​ហូប​​ឆៅទាំងអស់នោះទេ ភាពខុសគ្នារបស់អយស្ទ័រស្ថិតលើកន្លែងផលិត និងដំណើរការសម្អាត។ ដោយសារ​ស្តង់​ដារ​​ត្រូវ​បានដាក់ចេញ ដូច្នេះសូមកុំហូបអយស្ទ័រដែលទុកសម្រាប់ចម្អិន។ អ្នកមិនអាចដើរលេងនៅជប៉ុនបើសិនជា​ឈឺ​​ពោះ​​នោះ​​ទេ ដូច្នេះ​ត្រូវ​ប្រយ័ត្ន​ពេលហូបអយស្ទ័រ។

ជាចុងក្រោយ ខ្ញុំសូមណែនាំអយស្ទ័រដែលអ្នកគួរតែភ្លក់ គឺអយស្ទ័រដែលចាប់បាននៅ Hokkaido ប្រទេសជប៉ុន។ អយ​​ស្ទ័រ​​នៅ​​ទី​​នេះ​​សាច់​​ក្រាស់ និងឆ្ងាញ់ ជាគ្រឿងផ្សំដ៏ល្អសម្រាប់ធ្វើអយស្ទ័រ​បំពង​ស្រួយ​ឆ្ងាញ់។

សូមកុំភ្លេចភ្លក់អយស្ទ័រពិសេសឆ្ងាញ់របស់ជប៉ុនពេល​អ្នក​មាន​ឳកាស​ទៅ​លេង​នៅ​រដូវរងា។ ទាំង​នេះ​អាចជា​​បទ​​សោធ​​​មុខ​​​ម្ហូប​​ដែល​​អ្នក​មិន​អាច​បំភ្លេច​បាន។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: