គ្រោះ​មហន្ត​រាយ​រញ្ជួយដី និង​រលកយក្ស​តែង​តែ​គំរាម​កំហែង​ជប៉ុន

ជប៉ុនជាប្រទេសដែលតែងតែប្រឈមនឹងគ្រោះមហន្តរាយជាច្រើនដូចជារញ្ជួយដី បន្ទុះភ្នំភ្លើង និងរលកយក្ស​ស៊ូ​ណា​មិ។ ជាពិសេសរយៈពេលកើត​មាន​រញ្ជួយ​ដី និង​បន្ទុះ​ភ្នំ​ភ្លើងអាចត្រឡប់មកវិញ។ ក្នុងចំណោមនោះ ភ្នំ Fuji និង​រញ្ជួយ​ដី Nankai ត្រូវគេចាត់ទុកថាគ្រោះថ្នាក់បំផុត។

ចូរយើងស្វែងយល់ពីប្រវត្តិ និងទម្រង់ដែលបង្កគ្រោះមហន្តរាយទាំងពីរនេះតាមរយៈអត្តបទខាងក្រោម។

បន្ទុះភ្នំហ្វូជី

Fuji គឺជាភ្នំភ្លើងដែលមិនទាន់ឈប់ដំណើរការ អំឡុងពេលភ្នំភ្លើងប្រមូលផ្តុំម៉ាក់ម៉ានៅខាងក្រោមភ្នំ ហើយនៅ​ពេល​ដែល​ច្រើន​​លើស​​កម្រិត​នឹង​បង្កជាបន្ទុះភ្នំភ្លើង។

ចំពោះករណីរបស់ភ្នំហ្វូជី តើបន្ទុះភ្នំភ្លើងកើតឡើងបែបណា?

ករណីបន្ទុះភ្នំហ្វូជីកើតឡើងកាលពី ៥.៦០០ ​ឆ្នាំ​មុន ចាប់តាំងពីពេលនោះមក ការផ្ទុះកើតឡើងជាង ១៨០ ដង។ បើយើង​ធ្វើ​ការ​គណនា​អាច​និយាយ​បាន​ថា បន្ទុះភ្នំភ្លើងកើតឡើងរៀងរាល់ ៣០ ឆ្នាំម្តង។

បន្ទុះភ្នំភ្លើងលើកចុងក្រោយកើតឡើងក្នុងឆ្នាំ ១៧០៧ ដូច្នេះមានន័យថា ភ្នំភ្លើងមិនបានផ្ទុះអស់រយៈពេលជាង ៣០០ ឆ្នាំ​មក​ហើយ។

ជាក់ស្តែងរយៈពេលបានកន្លងផុតទៅយូរដែលមានន័យថា ម៉ាក់ម៉ាដែលកំពុងប្រមូលផ្តុំអាចបណ្តាលឲ្យកើតមានការខូចខាតធ្ងន់ធ្ងរក្នុងករណីមានបន្ទុះភ្នំភ្លើង។

ការសង្កេតឃើញរញ្ជួយដីមានប្រេកង់ទាបបង្ហាញថា សកម្មភាពរបស់ម៉ាក់ម៉ាកំពុងកើនឡើងនៅខាងក្រោមភ្នំហ្វូជី។ ចំណុចនេះបានធ្វើឲ្យយើងព្រួយបារម្ភ ព្រោះបើទោះបីជាចំនួនអ្នកស្លាប់ដោយសារបន្ទុះម៉ាក់ម៉ាមិនច្រើន ប៉ុន្តែ​បរិមាណ​ផេះភ្នំភ្លើងយ៉ាងច្រើនធ្លាក់ចុះ ហើយគ្របដណ្តប់ទីក្រុងតូក្យូដោយកម្រាស់ប៉ាន់ស្មានប្រហែល ១០ សង់ទីម៉ែត្រ។

ទោះបីជាកម្រាស់ផេះភ្នំភ្លើង​ត្រឹមតែ​ប៉ុន្មាន​មិល្លីម៉ែត្រ​ក៏​ដោយ ប៉ុន្តែអាចបង្កបញ្ហា​ធ្ងន់ធ្ងរជាច្រើន។ ឧទាហរណ៍ផេះ ០,៥ មិល្លីម៉ែត្រអាចបង្កបញ្ហាដល់រថភ្លើង រីឯ ១ មិល្លីម៉ែត្របណ្តាលឲ្យប្រព័ន្ធអគ្គិសនីមិនអាចដំណើរការធម្មតា។

ផេះភ្នំភ្លើងប្រមូលផ្តុំត្រឹម​តែ ១ មិល្លីម៉ែត្របណ្តាលឲ្យការមើលឃើញពិបាក ប្រសិនបើកម្រាស់រហូតដល់ ១ សង់ទីម៉ែត្រ នោះ​រថយន្ត​មិន​អាច​ធ្វើដំណើរធម្មតាបានទេ។

រញ្ជួយដី Nankai 

នេះ​ជា​ការ​ព្យាករណ៍រញ្ជួយ​ដី​ក្រោម​សមុទ្រ។

ផ្ទៃផែនដី និងមហាសមុទ្រស្ថិតនៅលើស្រទាប់ផ្លាស់ទីក្នុងល្បឿនយឺតដែលគេហៅថា ស្រទាប់តិចតូនិច។

នៅពេលដែលស្រទាប់តិចតូនិចប៉ះទង្គិចគ្នា ស្រទាប់មួយក្នុងចំណោមនោះនឹងលិចក្រោមស្រទាប់ផ្សេងទៀត បង្កទៅ​ជា​ការខូចទ្រង់ទ្រាយក្នុង​សំបក​ផែន​ដី។ ការខូចទ្រង់ទ្រាយត្រង់កន្លែងប៉ះទង្គិចពេលនេះនឹងប្រមូលផ្តុំថាមពល​តាន​តឹង​ច្រើន ហើយបញ្ចេញភ្លាមៗបណ្តាលឲ្យកើតមានរញ្ជួយដី។ 

ម្យ៉ាងវិញទៀត នៅពេលដែលមិនមានរញ្ជួយដីតូចកើតឡើង នោះថាមពលដែលប្រមូលផ្តុំក្នុងស្រទាប់តិចតូនិចកាន់​តែ​ធំ។ ចំណុចនេះមានន័យថា ​រញ្ជួយ​ដី​លើក​ក្រោយ​អាចនឹងមានកម្រិតខ្លាំង និង​បង្ក​ការ​ខូច​ខាត​កាន់​តែ​ច្រើន។

នៅពេលដែលរញ្ជួយដី Nankai កើតឡើង រញ្ជួយដីខ្លាំងនឹងកើតឡើងចាប់ពីខេត្ត Shizuoka ដល់ខេត្ត Miyazaki នៅ Kyushu ។

នេះគឺជាផែនទីព្យាករណ៍ការខូចខាត ពណ៌កាន់តែក្រហម រំញ័រកាន់តែខ្លាំង។

រលកយក្សស៊ូណាមិដែលមានកម្ពស់ជាង ១០ ម៉ែត្រក៏ត្រូវបានព្យាករណ៍ផងដែរ។

រញ្ជួយដីចុងក្រោយកើតឡើងប្រហែល ៧០ ឆ្នាំមុន ប៉ុន្តែបើគិតពីទំហំ ហាក់ដូចជាថាមពលទាំងមូលមិនទាន់បញ្ចេញ​អស់​នៅ​ពេល​នោះ​ទេ។

គេបានព្យាករណ៍ថា រញ្ជួយដីខ្លាំងនៅ Nankai ប្រហែល ១០០០ ឆ្នាំម្តង ដូច្នេះប្រហែលជាមិនចាំបាច់រៀបចំច្រើនពេក​ទេ។

ទោះជាយ៉ាងណា ប្រសិនបើរញ្ជួយដីនេះគឺជាផលសម្រាប់ភ្នំហ្វូជីរំញ័រ និងផ្ទុះ ការព្យាករណ៍ការខូចខាតធ្ងន់ធ្ងរខ្លាំងណាស់។

ប្រសិនបើភ្នំហ្វូជីផ្ទុះ រូបភាពនៅពេលនេះអាច​នឹង​រលាយ​បាត់។ ដូច្នេះ​ប្រហែល​ជាខ្ញុំត្រូវតែប្រញាប់គយគន់ទេសភាពភ្នំហ្វូជី។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: