កាត ISIC ផ្តល់ជូនការបញ្ចុះតម្លៃពិសេសសម្រាប់សិស្សនិស្សិតអន្តរជាតិនៅជប៉ុន
តើអ្នកមានគម្រោងទៅសិក្សានៅបរទេស ឬធ្វើដំណើរទៅក្រៅប្រទេសមែនទេ? បើដូច្នេះមែន សូមកុំរំលងកាតនិស្សិតអន្តរជាតិ (ISIC) នេះ។ កាតនេះមានវត្តមាននៅតាមបណ្តាប្រទេស និងដែនដីជាង ១៣០ កន្លែងជុំវិញពិភពលោក ដែលនាំមកនូវការបញ្ចុះតម្លៃពិសេសជាច្រើនសម្រាប់សិស្ស/និស្សិត។
កាត ISIC ជួយសន្សំសំចៃប្រាក់លើតម្រូវការដូចជា សណ្ឋាគារ ភោជនីយដ្ឋាន រថភ្លើង យន្តហោះ សារមន្ទីរ និងសាលសិល្បៈជាដើម។ បងប្អូនអាចទុកចិត្តបាន ព្រោះនេះជាប័ណ្ណបញ្ជាក់សិស្ស/និស្សិតអន្តរជាតិតែមួយគត់ដែលត្រូវបានណែនាំដោយអង្គការយូណេស្កូ។
យើងដឹងថា ការសិក្សានៅសាលាមានសារៈសំខាន់ចំពោះការអភិវឌ្ឍរបស់សិស្ស និងនិស្សិត។ ទោះជាយ៉ាងណា យើងក៏ចង់លើកទឹកចិត្តអ្នកទាំងអស់គ្នារីករាយនឹងយុវវ័យរបស់ខ្លួនតាមរយៈការធ្វើដំណើរស្វែងយល់ពីវប្បធម៌ពិភពលោក បទពិសោធន៍សិល្បៈ និងចូលរួមសកម្មភាពកម្សាន្តសប្បាយ។
ចាប់យកឳកាសនេះ មិនត្រឹមតែទទួលយកចំណេះដឹងក្នុងសៀវភៅ ថែមទាំងទទួលបានបទពិសោធន៍ដែលមិនអាចបំភ្លេចបាន និងពង្រីកទំនាក់ទំនងជាមួយមិត្តភ័ក្តិជាច្រើនមកពីជុំវិញពិភពលោក។
ជាដំបូង ចូរយើងពិនិត្យមើលការផ្តល់ជូនពិសេសដែលកំពុងមាននៃកាត ISIC នៅជប៉ុនទាំងអស់គ្នា។
- ការបញ្ចុះតម្លៃចូលទស្សនាសារមន្ទីរសិល្បៈ SUNTORY សារមន្ទីរសិល្បៈទំនើបជាតិ Kyoto និងសារមន្ទីរជាតិ Nara ។
- ការបញ្ចុះតម្លៃសំបុត្រនៅពេលចូលរួមសកម្មភាពដូចជា Hola Onda និង Amagi Sky Adventure ជាដើម។
- ការបញ្ចុះតម្លៃសំបុត្រខារ៉ាអូខេនៅ JOYSOUND ជាទម្រង់កម្សាន្តដ៏ពេញនិយមដែលមានប្រភពមកពីប្រទេសជប៉ុន។
នៅជប៉ុន ចំនួននៃសេវាបញ្ចុះតម្លៃសម្រាប់កាត ISIC នៅមានកម្រិត ប៉ុន្តែនៅអឺរ៉ុប ដែលជាកន្លែងបង្កើតកាត ISIC មានសេវាបញ្ចុះតម្លៃផ្សេងៗគ្នាជាច្រើន។
Abe Kengo